រដ្ឋបាលព្រៃឈើអះអាងថា ការអភិវឌ្ឍន៍នៅតំបន់ភ្នំតាម៉ៅ មិនបានឈូសឆាយប៉ះពាល់សួនភ្នំតាម៉ៅនោះទេ! សួនភ្នំតាម៉ៅជាង៤០០ហិកតានៅតែដដែល បងប្អូនប្រជាពលរដ្ឋចង់ទៅលេងពេលណាក៏បាន!

//s9.kh1.co/9b/9b74d672b20deefb86f4ae078ff9f53950a81b27.jpg
សង្គម

 ០៤-សីហា-២០២២ ៤ល្ងាច · ២ ឆ្នាំមុន

រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញមកអះអាងថា ការអភិវឌ្ឍនៅតំបន់ភ្នំតាម៉ៅ មិនប៉ះពាល់នោះឡើយទៅលើសួនសត្វភ្នំតាម៉ៅ ដែលមានផ្ទៃដីជាង ៤០០ហិកតា បងប្អូនប្រជាពលរដ្ឋចង់ទៅលេងពេលណាក៏បាន។

ភ្នំពេញ៖ រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញមកអះអាងថា ការអភិវឌ្ឍនៅតំបន់ភ្នំតាម៉ៅ មិនប៉ះពាល់នោះឡើយទៅលើសួនសត្វភ្នំតាម៉ៅ ដែលមានផ្ទៃដីជាង ៤០០ហិកតា បងប្អូនប្រជាពលរដ្ឋចង់ទៅលេងពេលណាក៏បាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

ការចេញមកបញ្ជាក់របស់រដ្ឋបាលព្រៃឈើ បានធ្វើឡើងបន្ទាប់ពីមានការប្រតិកម្មមួយចំនួន ក្រោយពួកគេឃើញសកម្មភាពឈូសឆាយដីអភិវឌ្ឍតំបន់ជុំវិញភ្នំតាម៉ៅ។

តាមរយៈសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ នេះ រដ្ឋបាលព្រៃឈើបានឱ្យដឹងថា តំបន់ភ្នំតាម៉ៅ ជាតំបន់ស្ថានីយស្តារព្រៃឈើមួយ ដែលមានដាំដុះឈើដាំប្រភេទអាកាស្យា ប្រេងខ្យល់ និងឈើធម្មជាតិ។

ក្នុងសេចក្តីប្រកាសព័ត៌មានបានបន្ថែមថា តំបន់នេះពោរពេញទៅដោយដីខ្សាច់ ដំណុះឈើមិនមានការលូតលាស់ល្អទេ។ ដូច្នេះរាជរដ្ឋាភិបាលសម្រេចយកតំបន់នេះសម្រាប់ធ្វើការអភិវឌ្ឍ ដោយសារជាតំបន់មួយដែលនៅក្បែរទីក្រុង ក្បែរព្រលានយន្តហោះថ្មី និងកៀកតំបន់ទេសចរណ៍ទន្លេបាទី។

សេចក្តីប្រកាស
សេចក្តីប្រកាស

រដ្ឋបាលព្រៃឈើបន្ថែមថា ការអភិវឌ្ឍតំបន់នេះមិនមែនជាការលក់ដូរដូចការលើកឡើងនោះទេ តែជាការដោះដូរតំបន់នេះជាថ្នូរនឹងការអភិវឌ្ឍបន្ថែមដល់ឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដោយកែលម្អឧទ្យានសួនសត្វភ្នំតាម៉ៅឱ្យមានភាពប្រសើរឡើង មានប្រព័ន្ធផ្លូវ អគារ សួនស្បារ អាងស្តុកទឹក ក៏ដូចជាការបង្កើតសារមន្ទីរជាតិនៅរាជធានីភ្នំពេញ ការបង្កើតសួនសត្វសាហ្វារីនៅខេត្តសៀមរាប ការបង្កើតសួនភូតគាមនៅខេត្តមណ្ឌលគិរី និងការសាងសង់អគារធ្វើការរបស់មន្ត្រីរាជការ និងសម្ភារៈនានា។

រូបតំណាង
រូបតំណាង

រដ្ឋបាលព្រៃឈើបានសង្កត់ធ្ងន់ថា ការដោះដូរ គឺអនុវត្តដោយមានភាពតឹងរ៉ឹង មានការវាយតម្លៃពីក្រុមហ៊ុនឯកជន និងមានគណៈកម្មការឯកជនភាវូនីយកម្ម ដែលមានអន្តរក្រសួងពិនិត្យ និងវាយតម្លៃអំពោះការដោះដូរយ៉ាងត្រឹមត្រូវ។

រដ្ឋបាលព្រៃឈើបានបញ្ជាក់ទៀតថា តំបន់នេះពុំមានសត្វព្រៃសំខាន់ៗជិតផុតពូជ និងកម្រ ដូចការលើកឡើងនោះទេ ហើយតំបន់នេះមានជ្រូកព្រៃដែលតែងតែមករំខានដល់ដំណាំប្រជាពលរដ្ឋ។ សត្វព្រៃដេលលើកឡើងកន្លងមក គឺជាសត្វព្រៃបានថែរក្សានៅក្នុងឧទ្យានសួនសត្វភ្នំតាម៉ៅ ដែលមានសុវត្ថិភាព១០០ភាគរយ ហើយការអភិវឌ្ឍនេះមិនមានការប៉ះពាល់ទាល់តែសោះ។

រូបតំណាង
រូបតំណាង

រដ្ឋបាលព្រៃឈើលើកឡើងទៀតថា សត្វដែលតែងតែលើកឡើងដោយអង្គការ សង្គមជនបរិស្ថាន និងសាធារណជននានា គឺជាសត្វព្រៃដែលកំពុងរស់នៅក្នុងទ្រុងនៃឧទ្យានសួនសត្វភ្នំតាម៉ៅ និងសត្វព្រៃមួយចំនួនទៀតដូចជាប្រើស រមុាំង ក្រៀល រនាល ទុង ត្រូវបានដោះលែងឱ្យរស់ក្នុងបរិវេណរបស់ឧទ្យានសួនសត្វភ្នំតាម៉ៅ ដែលមានរបងព័ទ្ធជុំវិញលើផ្ទៃដីជាង ៤០០ហិកតា និងមិនមានសត្វព្រៃអាចចេញមកខាងក្រៅនោះទេ និងបានមើលថែរក្សា ផ្តល់ចំណីដោយរដ្ឋបាលព្រៃឈើ និងអង្គការនានា។ ការលើកឡើងកន្លងមកបានធ្វើឱ្យមានការភ័ន្តច្រលំថា ការអភិវឌ្ឍតំបន់នេះប៉ះពាល់ដល់សត្វព្រៃ៕

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
https://s9.kh1.co/__image/w=650,h=975,q=100/8d/8ddd2ba02069f1bdaff3d4ac09e32890f4e1caa2.jpg
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T