គន្លឹះធម្មជាតិទាំង៦ អាចជួយបង្កើនកម្រិតគ្រាប់ឈាមអេម៉ូគ្លូបីន!

//s9.kh1.co/7c/7c8c95f053b40fc05b8bdecb1ef0c7d39916490b.jpg
យល់ដឹង

 ០១-សីហា-២០២២ ៤ល្ងាច · ២ ឆ្នាំមុន

អេម៉ូគ្លូបីន​ផ្ទុក​ជាតិ​ដែក​ដែល​អាច​ស្រូប​យក​អុកស៊ីសែន​ និង​ចែក​ចាយ​ពាសពេញ​រាងកាយ។

អេម៉ូគ្លូបីន​ផ្ទុក​ជាតិ​ដែក​ដែល​អាច​ស្រូប​យក​អុកស៊ីសែន​ និង​ចែក​ចាយ​ពាសពេញ​រាងកាយ។ ប៉ុន្តែ​បើ​កម្រិត​អេម៉ូគ្លូបីន​ធ្លាក់​ចុះ នោះ​យើង​អាច​មាន​អាការៈ​អស់​កម្លាំង ពិបាក​ដក​ដង្ហើម​ វិល​មុខ ខ្សោយ​ មិន​ឃ្លាន​អាហារ និង​បេះដូង​លោត​ញាប់។ ក្នុង​ករណី​​​​​ដែល​​បញ្ហា​នេះ​ក្លាយ​ជា​ស្ថានភាព​រ៉ាំរ៉ៃ ​យើង​នឹង​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​ស្លេកស្លាំង​។ ដូច្នេះ​ហើយ​ ដើម្បី​បង្កើន​បរិមាណ​នៃ​ជាតិ​អេម៉ូគ្លូបីន យើង​គួរ​តែ​ផ្លាស់ប្ដូរ​របប​អាហារ​ និង​បែបបទ​រស់​នៅ​មួយ​ចំនួន​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១.​ ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ដែក​

កង្វះ​ជាតិ​ដែក​ ជា​មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​យើង​កើត​ជំងឺ​ស្លេកស្លាំង និង​មាន​កម្រិត​ អេម៉ូគ្លូបីន​ទាប​។ ហេតុ​នេះ​ហើយ​ ការ​បញ្ចូល​បន្លែ​ស្លឹក​​បៃតង​នៅ​ក្នុង​របប​អាហារ​ ដូចជា​ស្ពៃ​ពួយ​ឡេង​ ឆៃថាវ​ក្រហម​ ព្រម​ទាំង​ថ្លើម​សត្វ​ និង​​ស៊ុត​​ ជា​រឿង​ដែល​មិន​អាច​ខ្វះ​បាន​ឡើយ។ បន្ថែម​ពី​នេះ ផ្លែឈើ​ស្រស់​​ និង​ផ្លែឈើ​ក្រៀម​ រួម​មាន​ផ្លែ​ប៉ោម​ ទទឹម ឪឡឹក គ្រាប់​ល្ពៅ គ្រាប់​លម៉ើ និង​អាល់ម៉ុន​​ក៏​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​បង្កើន​កម្រិត​អេម៉ូគ្លូបីន​ដូច​គ្នា។

២. បង្កើន​ការ​ញ៉ាំ​វីតាមីន​C

​ការ​លាយ​បញ្ចូល​គ្នា​រវាង​ជាតិ​ដែក​ និង​វីតាមីន​C ​​គឺ​ល្អ​បំផុត​ក្នុង​ការ​ជួយ​បង្កើន​កម្រិត អេម៉ូគ្លូបីន​។ ​អាហារ​ដែល​សម្បូរ​វីតាមីន​C ​មាន​ដូចជា​ក្រូច ស្រ្តប៊ឺរី ល្ហុង ផ្កា​ខាត់​ណា​ខៀវ ​ក្រូច​ថ្លុង​ និង​​ប៉េងប៉ោះ។

៣. បង្កើន​ការ​ញ៉ាំ​អាស៊ីដ​ហ្វូលិក

​​អាស៊ីដ​ហ្វូលិក ​ជា​វីតាមីន​B-complex ​ដែល​មាន​សារសំខាន់​ក្នុង​ការ​បង្កើត​កោសិកា​ឈាម​ក្រហម​។ អាស៊ីដ​ប្រភេទ​នេះ មាន​នៅ​ក្នុង​បន្លែ​ស្លឹក​បៃតង សណ្ដែក​ដី ចេក និង​ផ្កា​ខាត់​ណា​ខៀវ។

៤. ជៀសវាង​អាហារ​​រារាំង​ការ​ស្រូប​យក​​ជាតិ​ដែក

ភេសជ្ជៈ​មួយ​ចំនួន​ដូចជា​ កាហ្វេ តែ ភេសជ្ជៈ​​ប៉ូវ​កម្លាំង ស្រា​ក្រហម​ និង​ស្រាបៀរ​ អាច​រារាំង​រាងកាយ​​ក្នុង​ការ​ស្រូប​យក​ជាតិ​ដែក​។ ដូច្នេះ​ហើយ​ ប្រសិនបើ​យើង​មាន​បរិមាណ អេម៉ូគ្លូបីន​ទាប​ គួរ​ជៀសវាង​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​បន្ថែម​​​ទាំង​នេះ​។

៦. ធ្វើ​លំហាត់​ប្រាណ​ និង​ញ៉ាំ​អាហារ​ល្អ​ៗ

ការ​​ហាត់​ប្រាណ​​កម្រិត​មធ្យម​ទៅ​ខ្លាំង​ អាច​ជួយ​​ឲ្យ​រាងកាយ​ផលិត​អេម៉ូគ្លូបីន​កាន់​តែ​ច្រើន​។ ទន្ទឹម​នឹង​នេះ​ដែរ យើង​គួរ​បញ្ចូល​របប​អាហារ​តុល្យភាព​ ដើម្បី​ទទួល​បាន​សារធាតុ​ចិញ្ចឹម​ដែល​មាន​ប្រយោជន៍​ជា​ច្រើន​ ព្រម​ទាំង​អាច​​បង្កើន​អេម៉ូគ្លូបីន​ក្នុង​ពេល​តែ​មួយ​​។

ចំណុចសំខាន់

នៅ​ពេល​​កម្រិត​អេម៉ូគ្លូបីន​ធ្លាក់​ចុះ ​យើង​អាច​មាន​អាការៈ​អស់​កម្លាំង ពិបាក​ដក​ដង្ហើម​ វិល​មុខ ខ្សោយ​ មិន​ឃ្លាន​អាហារ និង​បេះដូង​លោត​ញាប់។ ក្នុង​ករណី​ធ្ងន់ធ្ងរ​ ​យើង​នឹង​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​ស្លេកស្លាំង​។ ដូច្នេះ​ហើយ​ ដើម្បី​បង្កើន​បរិមាណ​នៃ​ជាតិ​អេម៉ូគ្លូបីន យើង​គួរ៖

  • ញ៉ាំ​អាហារ​ដែល​សម្បូរ​ជាតិ​ដែក​
  • បង្កើន​ការ​ញ៉ាំ​វីតាមីន​C
  • បង្កើន​ការ​ញ៉ាំ​អាស៊ីដ​ហ្វូលិក
  • ជៀសវាង​អាហារ​ដែល​រារាំង​ដល់​ការ​​ស្រូប​យក​ជាតិ​ដែក
  • ធ្វើ​លំហាត់​ប្រាណ​ និង​ញ៉ាំ​អាហារ​ល្អ​ៗ

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T