ណាគេថា​អត់ត្រូវ​គ្នា? ជី ដេវីត​ នៅតែនិយាយបែបនេះ​ពី​ វណ្ណដា​ និង​ ថេណា (មានវីដេអូ)

//s9.kh1.co/e9/e99fd495c1461338821f5ebdbe4b4de95ec4a477.jpg
តារា & កម្សាន្ដ

 ៣០-កក្កដា-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

ថ្មីនេះៗ បើយោងតាមការ Live របស់ ជីដេវីត នៅពេលអ្នកគាំទ្រចូលខមិនសួរអំពីបញ្ហានេះ លោកក៏បាននិយាយបកស្រាយថា មិនមែនទាស់ទែងជាមួយតារាចម្រៀងពីរូបនេះនោះឡើយ។

ភ្នំពេញ៖ ពិតណាស់ តារាចម្រៀងប្រុសលោក ងួន ចាន់ដេវីត ឬយើងស្គាល់ថា ជីដេវីត សព្វថ្ងៃជាតារាចម្រៀងរ៉េបឯករាជ្យមួយរូបដែលកាន់តែមានឈ្មោះល្បីល្បាញខ្លាំង តាមរយៈទេពកោសល្យដ៏ប៉ិនប្រសប់របស់លោក ដែលអាចធ្វើតន្រ្តីបានដោយខ្លួនឯងនិងពីរោះល្បីស្ទើរគ្រប់បទ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះផងដែរ ស្របពេលនឹងទីផ្សារតន្រ្តីក្នុងស្រុកកាន់តែរីកចម្រើន យើងឃើញថា មិត្តរួមសិល្បៈមួយចំនួន ដូចជាតារាចម្រៀង វណ្ណដា និងតារាចម្រៀង ថេណា ក៏មានប្រជាប្រិយភាពនិងសមត្ថភាពប្រហាក់ប្រហែលគ្នាដែរ ដូច្នេះទើបធ្វើឲ្យមហាជនមួយចំនួនតូច តែងគិតថា តារាចម្រៀងទាំងនេះ មានបញ្ហាមិនត្រូវគ្នា។

ប៉ុន្តែយ៉ាងណាមិញ ថ្មីនេះៗ បើយោងតាមការ Live របស់ ជីដេវីត នៅពេលអ្នកគាំទ្រចូលខមិនសួរអំពីបញ្ហានេះ លោកក៏បាននិយាយបកស្រាយថា លោកនិង ថេណា មិនមានទាស់ទែងគ្នាអ្វីនោះឡើយ ហើយចំពោះ វណ្ណដា វិញ លោកថែមទាំងនិយាយសរសើរអំពីសមត្ថភាព វណ្ណដា ពេញៗមាត់ថែមទៀតផង៕

ចង់ជ្រាបកាន់តែច្បាស់ ទស្សនារូបភាព និងវីដេអូខាងក្រោម៖

ជីដេវីត 
ជីដេវីត 
ជីដេវីត 
ជីដេវីត 
ថេណា
ថេណា
វណ្ណដា
វណ្ណដា
វីដេអូ ជីដេវីត
ងួន ចាន់ដេវីត
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T