ផន ស្រីខួច កាន់តែឆ្នាស់ឆ្នើមខ្លាំង!

//s9.kh1.co/4a/4a2ee89df881aa3f7b12d5b13bc5e1aa4fc9ebcf.jpg
តារា & កម្សាន្ដ

 ២៧-កក្កដា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

«ពុកខ្ញុំអ្នករត់កង់៣» ដែលជាខ្សែភាពយន្តថ្មី នឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV តែមួយគត់ ចាប់ពីម៉ោង ៧ដល់ម៉ោង ៨យប់នេះហើយ។

ភ្នំពេញ៖ ក្រោយពីទស្សនិកជនបានទស្សនាភាពយន្តរបស់ទូរទស្សន៍ហង្សមាសកន្លងមក ដែលមានទាំងរឿងភាគវែង ភាពយន្តភាគខ្លី ភាពយន្តបែបបុរាណ និងសម័យ ភាពយន្តបែបសង្គមគ្រួសារ ព្រមទាំងភាពយន្តអប់រំ ជាច្រើនបានបញ្ចប់ម្ដងមួយៗ ពេលនេះ ទូរទស្សន៍ហង្សមាសក៏បាននាំយកនូវភាពយន្តថ្មីស្រឡាងមួយទៀត ដែលជាប្រភេទភាពយន្តអប់រំដែលឆ្លុះបញ្ចាំងពីសង្គមនាពេលបច្ចុប្បន្ន ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រឿង «ពុកខ្ញុំអ្នករត់កង់៣»
រឿង «ពុកខ្ញុំអ្នករត់កង់៣»

«ពុកខ្ញុំអ្នករត់កង់៣» ជាភាពយន្តដែលបង្ហាញពីជីវិតគ្រួសារក្រីក្រ ដែលមានពុកជាអ្នករត់កង់បី តស៊ូដាច់បាយដាច់ទឹក ដើម្បីប្ដូរបានជាកម្រៃផ្គត់ផ្គង់គ្រួសារ ចិញ្ចឹមបីបាច់រក្សាកូនអោយបានសិក្សា ទទួលបានចំណេះដូចគេឯង ក្រែងបានការងារល្អធ្វើប្រសើរជាងពុក ដែលលទ្ធផលបែរជាទទួលបានការមើលងាយពីកូន ព្រោះតែខ្មាសគេដែលមានពុកជាអ្នករត់កង់៣ ។ តើជាកំហុសអ្នកណា ? កើតមកក្រមានកំហុសឬទេ? 

រឿង «ពុកខ្ញុំអ្នករត់កង់៣»
រឿង «ពុកខ្ញុំអ្នករត់កង់៣»

ចុងបញ្ចប់នៃរឿង «ពុកខ្ញុំអ្នករត់កង់៣» នឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV តែមួយគត់ ចាប់ពីម៉ោង ៧ដល់ម៉ោង ៨យប់នេះ ។

សូមបញ្ជាក់ផងដែរថា រឿង ពុកខ្ញុំអ្នករត់កង់៣នេះដែរ មានការចូលរួមសម្ដែងដោយ តារាចម្រៀងក្នុងផលិតកម្មរស្មីហង្សមាស ដូចជា កញ្ញា ផន ស្រីខួច , លោក សំ សុវណ្ណារ៉ាក់ ព្រមទាំងតារាសម្ដែងល្បីៗជាច្រើនរូបទៀត៕

ទស្សនាវីដេអូ Trailer ខាងក្រោម៖ 

រឿង «ពុកខ្ញុំអ្នករត់កង់៣»
រឿង «ពុកខ្ញុំអ្នករត់កង់៣»
រឿង «ពុកខ្ញុំអ្នករត់កង់៣»
រឿង «ពុកខ្ញុំអ្នករត់កង់៣»
រឿង «ពុកខ្ញុំអ្នករត់កង់៣»
រឿង «ពុកខ្ញុំអ្នករត់កង់៣»
រឿង «ពុកខ្ញុំអ្នករត់កង់៣»
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T