ភ្នំពេញ៖ រយៈពេលប៉ុន្មានថ្ងៃនេះ លោកអ្នកប្រាកដជាបានជាឃើញការផុស និងលើកយកមកនិយាយតៗគ្នា ពីខ្សែភាពយន្តខ្មែរថ្មី ដែលមានចំណងជើងថា «លោកប៉ាមហាកូរ» នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាក់ជាមិនខាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតជាណាស់ រឿង «លោកប៉ាមហាកូរ» ដែលជាការសហការផលិតរវាង LD Entertainment និង ក្រុមហ៊ុន Mediaload បានដាក់បញ្ចាំងនៅគ្រប់រោងភាពយន្ត កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ថ្មីៗនេះ។
អ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺ សន្ទុះអ្នកចូលរួមទស្សនាផ្ទាល់ នៅតាមរោងយន្ត មានការកើនឡើងយ៉ាងខ្លាំង ពេញៗ Hall តែម្តង។ មិនតែប៉ុណ្ណោះ អ្នកដែលបានទស្សនាហើយ សុទ្ធតែលាន់មាត់សរសើរ ថារឿងល្អមើល ល្អសើច គ្រប់ៗគ្នាតែម្តង។ ចឹងនៅចាំអីទៀត អ្នកមិនបានទស្សនាប្រញាប់រួសរាន់ទៅ។ អូ! កក់សំបុត្រកុនទុកមុនផងណា ប្រយ័ត្នអស់៕
សម្រាប់ការ Update ផ្សេងៗរបស់រឿង «លោកប៉ាមហាកូរ» លោកអ្នកអាចតាមដានតាមរយៈហ្វេសប៊ុកផេក LD Entertainment Co.,LTD. , DreamTeam Pictures និង DreamTeam Agency ៕