ថុល សុភិទិ ឡើងសន្ទុះខ្លាំងវ៉ាដាច់គេក្នុងវគ្គ Live Show សប្តាហ៍ទី១

//s9.kh1.co/04/040b3bc18f008255256824d4f79af13a991c48ab.jpg
តារា & កម្សាន្ដ

 ២៤-កក្កដា-២០២២ ៨ព្រឹក · ២ ឆ្នាំមុន

នៅក្នុងកម្មវិធីលំដាប់ពិភពលោក Cambodian idol រដូវកាលទី៤ វគ្គ Live Show សប្តាហ៍ទី ១ បេក្ខជន ​ថុល សុភិទិ បានធ្វើអោយអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍ខ្លាំងទៅលើរូបលោក តាមរយៈការបកស្រាយបទចម្រៀង «មិនអាចឃាត់ទេ» ៕

ភ្នំពេញ៖ ក្រោយពីបានឆ្លងកាត់វគ្គជម្រុះជាបន្តបន្ទាប់ជាច្រើនវគ្គ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភព លោក Cambodian idol រដូវកាលទី៤ ក៏បានឈាន មកដល់វគ្គ Live Show សប្តាហ៍ទី ១ កាលពីថ្ងៃ អាទិត្យទី ១៧ កក្កដា កន្លងទៅ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  បេក្ខជន ថុល សុភិទិ
  បេក្ខជន ថុល សុភិទិ

ទស្សនីយភាពពិសេសៗជាច្រើនបានកើតឡើង ក្នុងវគ្គ Live Show សប្តាហ៍ទី ១នេះ ដែលធ្វើអោយទ ស្សនិកជនជាច្រើនមានការភ្ញាក់ផ្អើល និងចាប់ អារម្មណ៍ ទាំងឆាករៀបចំកម្មវិធីខុសពីរដូវកាលមុនៗ ទាក់ភ្នែក ភ្លើងភ្លឺចិញ្ចាច គួរជាទីចាប់អារម្មណ៍។ ទន្ទឹមនឹងភាពអស្ចារ្យទាំងនេះ ក្នុងនោះបេក្ខជនជាច្រើនក៏បានខិតខំបង្ហាញសមត្ថភាពរៀងៗខ្លួន គេ សង្កេតឃើញបេក្ខជន ថុល សុភិទិ បានសាងភាពអស្ចារ្យក្នុងកម្មវិធី លើកយកបទចម្រៀងមួយបទដែល មានចំណងជើងថា «មិនអាចឃាត់ទេ» មកបកស្រាយលើឆាកដ៏អស្ចារ្យមួយនេះ ធ្វើអោយបេះដូងរបស់គណៈកម្មការទាំង៤ ស្ទើរហោះចេញមកក្រៅ ទាំងផ្អែម ទាំងថ្នម ទាំងស្រែកបានខ្ពស់ ព្រមទាំងភាព អំណោយផលពីធម្មជាតិ ស្នាមញញឹមដ៏មានមន្តស្នេហ៍ ការរៀបចំខ្លួនសង្ហារ ធ្វើអោយ ភិទិ អាចខាប បេះដូងរបស់ទស្សនិកជនរាប់លានអ្នកផងដែរ ។

  បេក្ខជន ថុល សុភិទិ
  បេក្ខជន ថុល សុភិទិ

ដោយសារតែបទចម្រៀងមួយបទនេះធ្វើអោយបេក្ខជន ថុល សុភិទិ កាន់តែមានប្រជាប្រិយភាពទ្វេដង កក្រើកពេញបណ្តាញសង្គមអស់រយៈពេលជាច្រើនថ្ងៃជាប់គ្នា មិនថាហ្វេសបុក តិកតុក ឬ អ៊ុនស្តាក្រាម ព្រមទាំងធ្វើអោយតារាល្បីៗជាច្រើនលាន់មាត់ សរសើរ ដូចជា កញ្ញា រឿន ណាត ,​ ​អ្នកនាង ពេជ្រ សូលីកា និងតារាល្បីៗជាច្រើនទៀតបានសរសើរ និង លង់នឹងសម្លេងរបស់ ភិទិ

ទោះជាយ៉ាងណា នេះគ្រាន់តែជាសប្តាហ៍ទី១ នៃ វគ្គ Live Show តែប៉ុណ្ណោះ មិនទាន់អាចកំណត់បានថាតើបេក្ខជនម្នាក់ណានឹងមានវាសនា ក្លាយជាម្ចាស់ពានរង្វាន់រដូវកាលទី៤នេះបានឡើយ ព្រោះបេក្ខជនផ្សេងទៀតក៏មានសមត្ថភាពមិនធម្មតាដូចគ្នាដែរ ។ ដូច្នេះរង់ចាំទស្សនានៅវគ្គ Live Show សប្តាហ៍ទី២បន្តទៀត តើបេក្ខជន ថុល សុភិទិ នៅអាចរក្សាប្រជាប្រិយភានេះបានដែរទេ? ហើយបេក្ខជន ណាខ្លះនឹងសាងភាពលេចធ្លោបន្តទៀត ?

  បេក្ខជន ថុល សុភិទិ
  បេក្ខជន ថុល សុភិទិ

លោកអ្នកក៏អាចចូលរួមទស្សនាផ្ទាល់កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី 4 វគ្គ Live Show សប្តាហ៍ទី ២ ថ្ងៃអាទិត្យ ២៤ កក្កដា ២០២២ នៅស្ទូឌីយោទូរទស្សន៍ ហង្សមាស HDTV ក្នុងផ្សារទំនើប អ៊ីអនម៉ល សែនសុខ ជាន់ទី២ ។ សំបុត្រចូលទស្សនាមានដាក់លក់នៅក្រុមហ៊ុន ហង្សមាស វីដេអូ និង ហង្សមាស កាហ្វេ ៕

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T