កម្សាន្ត ៖ ពិតណាស់អាចថា របស់ដែលអ្នកទិញ របស់របរប្រើប្រាស់ តន្ត្រីដែលអ្នកស្តាប់ ភាពយន្តដែលអ្នកមើល សុទ្ធតែឆ្លុះបញ្ចាំងពីអ្នកជានរណា រួមទាំង "ពណ៌ដែលអ្នកចូលចិត្ត" ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតោះមើលថា តើមានប៉ុន្មានភាគរយនៃពណ៌ដែលអ្នកចូលចិត្តត្រូវនឹងបុគ្គលិកលក្ខណៈរបស់អ្នក ៖
១. ប្រសិនបើអ្នកជ្រើសរើសពណ៌ខ្មៅ
ពាក្យមួយដែលកំណត់យ៉ាងល្អបំផុតថាអ្នកជានរណា 'ភាពជាអ្នកដឹកនាំ' អ្នកកើតមកដើម្បីក្លាយជាអ្នកដឹកនាំ។ ជាមនុស្សនិយាយត្រង់ មិនប្រយោល អ្នកជាមនុស្សដែលមានគោលការណ៍ក្នុងជីវិត និងមានដំណើរការគិតជាប្រព័ន្ធ ដើម្បីទប់ទល់នឹងស្ថានភាពភ្លាមៗ ប៉ុន្តែទាំងនេះមានគុណវិបត្តិមួយចំនួន។ ក្នុងក្រសែភ្នែកអ្នកដទៃ អ្នកអាចជាចៅហ្វាយនាយហួសហេតុពេក ស្មោះត្រង់ពេក ហើយអ្នកអាចមើលទៅត្រជាក់។
២. ប្រសិនបើអ្នកជ្រើសរើសពណ៌ប្រផេះ
ពាក្យមួយដែលកំណត់យ៉ាងល្អបំផុតថាអ្នកជានរណា 'គិតដោះស្រាយបញ្ហា' អ្នកគឺជាមនុស្សដែលមានគំនិតច្នៃប្រឌិតខ្ពស់។ មានរឿងជាច្រើនកើតឡើងនៅក្នុងចិត្តរបស់អ្នក អ្នកគឺជាមនុស្សដែលមានទេពកោសល្យ រហូតដល់ការបង្កើតការងារដែលគេស្គាល់ថាជា អ្នកគឺជាមនុស្សខាងវិញ្ញាណណាស់។ ចូលចិត្តនៅជាមួយខ្លួនឯង នេះអាចធ្វើឲ្យអ្នកជ្រើសរើសបង្ហាញអារម្មណ៍របស់អ្នកជាមួយនឹងសិល្បៈ អ្នកចូលចិត្តកន្លែងស្ងាត់ដើម្បីនៅជាមួយខ្លួនឯង និងជៀសវាងភាពរញ៉េរញ៉ៃ។

៣. ប្រសិនបើអ្នកជ្រើសរើសពណ៌ស
ពាក្យមួយឃ្លាដែលកំណត់ថាអ្នកជានរណាបានល្អបំផុតគឺ 'អាថ៌កំបាំង'។ ត្រង់ចំណុចនេះ ជួនកាលវាអាចបង្កឲ្យមានការធ្វេសប្រហែស។ អ្នកគឺជាមនុស្សដែលមានជំនាញ ដោយមិនគិតពីលទ្ធផល ប៉ុន្តែរឿងទាំងនេះធ្វើឲ្យអ្នករឹងមាំ និងពោរពេញដោយថាមពលដើម្បីធ្វើអ្វីៗជាច្រើន។
៤. ប្រសិនបើអ្នកជ្រើសរើសពណ៌ក្រហម
ពាក្យមួយដែលកំណត់អ្នកបានល្អបំផុតគឺ 'អ្នករុករក' កលល្បិចល្អ។ អ្នកគឺជាអ្នកសុបិន ចូលចិត្តផ្តួចផ្តើមគំនិតថ្មីៗ ដូចជាការធ្វើដំណើរជាមួយមិត្តភក្តិ អ្នកជាអ្នកសង្កេតការណ៍ យកចិត្តទុកដាក់ជុំវិញ ថាតើវាជានិស្ស័យ រួមទាំងអាកប្បកិរិយារបស់មនុស្សជុំវិញខ្លួន។

៥. ប្រសិនបើអ្នកជ្រើសរើសពណ៌លឿង
ពាក្យមួយដែលកំណត់យ៉ាងល្អបំផុតថាអ្នកជានរណា អ្នកមានភាពរសើបខ្លាំង និយាយស្លូតបូត និងមានគំនិតច្នៃប្រឌិតគ្មានដែនកំណត់។ អ្នកដឹងពីរបៀបប្រើវាបានល្អ អ្នកគឺជាអ្នកដែលមានចក្ខុវិស័យ និងការមើលឃើញឆ្ងាយ ប៉ុន្តែពេលខ្លះអាចមានការខ្មាស់អៀនខ្លះ និងជៀសវាងការបង្ហាញអារម្មណ៍របស់អ្នក។
៦. ប្រសិនបើអ្នកជ្រើសរើសពណ៌ទឹកក្រូច
ពាក្យមួយដែលកំណត់យ៉ាងល្អបំផុតថាអ្នកជានរណា 'មនុស្សក្នុងសង្គម' ដែលបុគ្គលិកលក្ខណៈរបស់អ្នកស្រដៀងទៅនឹងអ្នកដែលចូលចិត្តពណ៌លឿង។ ប៉ុន្តែភាពខុសគ្នាគឺ អ្នកមានចិត្តទូលាយ ចេះចូលទៅជិត មានសង្គមល្អ និងមានភាពជាខ្លួនឯងខ្ពស់។ ថ្វីត្បិតតែខ្មាស់អៀនបន្តិច អ្នកគឺជាអ្នកស្វែងរកការរំភើប ស្វាហាប់ ហើយរស់នៅក្នុងបច្ចុប្បន្នកាល។ អ្នកគឺជាមនុស្សដែលចូលចិត្តលាក់អារម្មណ៍ខ្លះៗ ហើយនឹងមិនអនុញ្ញាតឲ្យអ្នកដទៃដឹងពីអ្វីដែលអ្នកមានការព្រួយបារម្ភ។
៧. ប្រសិនបើអ្នកជ្រើសរើសពណ៌បៃតង
ពាក្យមួយដែលកំណត់យ៉ាងច្បាស់ថាអ្នកជានរណាគឺ 'ដំណើរផ្សងព្រេង' ដែលហៅថាជាមនុស្សម្នាក់ដែលតែងតែចង់បានការសម្ងាត់។ អ្នកមានចិត្តទូលាយ ចូលចិត្តភាពសប្បាយ អ្នកមានទំនុកចិត្តលើខ្លួនឯងខ្ពស់ រហូតដល់ពេលខ្លះវាអាចធ្វើឲ្យអ្នកដទៃរំខានអ្នក។

៨. ប្រសិនបើអ្នកជ្រើសរើសពណ៌ត្នោត
ពាក្យមួយដែលកំណត់យ៉ាងល្អបំផុតថាអ្នកជានរណា 'ភាពល្អឥតខ្ចោះ' ដែលមានឧត្តមគតិខ្ពស់ណាស់ ទាំងជាមួយអ្នកដទៃ ឬសូម្បីតែខ្លួនអ្នក។ អ្នកមានការរំពឹងទុកខ្ពស់ពីអ្នកដ៏ទៃ ហើយពេលខ្លះទាំងនេះអាចនាំឲ្យមានការខកចិត្ត ដែលតាមពិតទៅ នេះធ្វើឲ្យអ្នកជាមនុស្សល្ងីល្ងើ និងរឹងរូស។
៩. ប្រសិនបើអ្នកជ្រើសរើសពណ៌ផ្កាឈូក
ពាក្យមួយដែលកំណត់ថាអ្នកជានរណាបានល្អបំផុតគឺ 'តុល្យភាព'។ អ្នកចូលចិត្តរក្សាតុល្យភាពក្នុងគ្រប់ទិដ្ឋភាពនៃជីវិតរបស់អ្នក។ មានសុទិដ្ឋិនិយម និងមិនចូលចិត្តជម្លោះ មនុស្សរក្សាទំនាក់ទំនង ហើយមានស្ថេរភាពក្នុងស្នេហា។ មានមន្តស្នេហ៍ ចូលចិត្តនៅក្នុងចំណោមមនុស្សជាច្រើន ស្រលាញ់សេរីភាព មិនចូលចិត្តការតាំងចិត្ត ជាមនុស្សដែលមានជំហរ មិនជាប់នឹងក្របខណ្ឌសង្គម។
១០. ប្រសិនបើអ្នកជ្រើសរើសពណ៌ផ្ទៃមេឃ
ពាក្យមួយដែលកំណត់យ៉ាងល្អបំផុតថាអ្នកជានរណា 'ក្លាហាន'។ អ្នកជាមនុស្សរឹងរូសបន្តិច ប៉ុន្តែមានស្មារតីការងារខ្ពស់។ អ្នកមិនចូលចិត្តមនុស្សបញ្ជា ហើយមិនចូលចត្តិការបញ្ចេញមតិ ទាំងដែលនេះអនុញ្ញាតឲ្យអ្នកក្លាយជាអ្នកដឹកនាំដ៏អស្ចារ្យ។ អ្នកជាអ្នកណែនាំដ៏ល្អម្នាក់ មានមនុស្សជាច្រើនចង់មករកអ្នកដើម្បីទទួលបានដំបូន្មាន។

១១. ប្រសិនបើអ្នកជ្រើសរើសពណ៌ខៀវ
ពាក្យមួយដែលកំណត់យ៉ាងល្អបំផុតថាអ្នកជានរណា 'រ៉ូមែនទិក' ជាមនុស្សដែលលះបង់ដើម្បីស្នេហា។ ចូលចិត្តធ្វើឲ្យមនុស្សដែលខ្លួនស្រលាញ់ញញឹមភ្ញាក់ផ្អើល មិនថាជាគូស្នេហ៍ មិត្តភក្តិ រួមទាំងសមាជិកគ្រួសារ។ អ្នកជាមនុស្សមានចិត្តតែមួយ ប្រកាន់ពាក្យតូចធំ ចូលចិត្តសន្តិភាព មិនចូលចិត្តរញ៉េរញ៉ៃជាមួយអ្នកណាឡើយ ហើយក៏មិនចូលចិត្តអ្នកណាមកជ្រៀតជ្រែកក្នុងកិច្ចការរបស់អ្នកដែរ។
១២. ប្រសិនបើអ្នកជ្រើសរើសពណ៌ស្វាយ
ពាក្យមួយដែលកំណត់យ៉ាងល្អបំផុតថាអ្នកជានរណា 'ការច្នៃប្រឌិត' ជាមនុស្សដែលមានការមើលឃើញឆ្ងាយ។ ចូលចិត្តស្វែងរកអ្វីថ្មី ដើម្បីកុំឥ្យខ្លួនឯងមិនមានអារម្មណ៍ធុញទ្រាន់។ ប៉ុន្តែពេលខ្លះទម្លាប់របស់អ្នកធ្វើឲ្យមនុស្សគិតថាអ្នកជាមនុស្សអាថ៌កំបាំង ហើយពិបាកចូលទៅជិត។ ពេលគេយល់ពីអ្នក ស្គាល់ពីអ្នក វាមិនដូចអ្វីដែលអ្នកដទៃគិតនោះទេ៕
ប្រភព ៖ Sanook