បណ្តុំផ្កាដែលមានន័យ តំណាងសេចក្ដីស្នេហា តាមជំនឿជនជាតិជប៉ុន!

//s9.kh1.co/0b/0bba5ff60458128465a4db633a63a708222084be.webp
យុវវ័យ

 ១៨-កក្កដា-២០២២ ៤ល្ងាច · ៣ ឆ្នាំមុន

រឿងមួយដែលគូស្នេហ៍ ចង់ផ្តល់ឲ្យគ្នាទៅវិញទៅមកគឺ "ផ្កា"! តោះមកស្គាល់ផ្កាដែលមានន័យថាស្នេហា តាមជំនឿរបស់ប្រជាជន នៅក្នុងប្រទេសជប៉ុនដូចខាងក្រោម ៖

កម្សាន្ដ ៖ នៅពេលដែលអ្នកមានអ្នកដែលស្រលាញ់ ជឿថារឿងមួយដែលគូស្នេហ៍ចង់ផ្តល់ឲ្យគ្នាទៅវិញទៅមកគឺផ្កា ដូច្នេះ មិនមែនជារឿងចម្លែកទេ ពេលយើងឃើញគេចូលចិត្តយកផ្កាជូនគ្នាទៅវិញទៅមក​ ឬយកមកប្រើប្រាស់ក្ន្ងុងឱកាសសំខាន់ៗណាមួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កុំឲ្យខាតពេល តោះមកស្គាល់ផ្កាដែលមានន័យថាស្នេហា តាមជំនឿរបស់ប្រជាជននៅក្នុងប្រទេសជប៉ុន ដូចខាងក្រោម ៖

១. Rose                           

អត្ថន័យទូទៅនៃផ្កា កុលាប គឺជាសេចក្តីស្រលាញ់ ប៉ុន្តែមានសេចក្តីលម្អិតនៃពណ៌ផ្សេងទៀត គឺ មានន័យថាពណ៌ក្រហម តំណាងក្ដីស្រលាញ់ ពណ៌.ស តំណាងការគោរព និងព្រហ្មចារីយ៍ ពណ៌លឿងមានន័យថា មិត្តភាព និងសន្តិភាព ពណ៌ខៀវមានន័យថា សុ​បិ​ន្ត​ក្លាយជា​ការពិត ការដឹងគុណនិងសុភមង្គល។

រូបតំណាង
រូបតំណាង

២. Begonia

Begonia មានអត្ថន័យដោយការសារភាពស្នេហ៍ ក្រោយលួចលាក់ស្រលាញ់គេតែម្ខាង។

រូបតំណាង
រូបតំណាង

៣. Tweedia

Tweedia ​គឺជាផ្កាពណ៌ខៀវដ៏ស្រស់ស្អាត ដែលមានអត្ថន័យ សេចក្តីស្រលាញ់ដ៏រីករាយ និងការជឿជាក់លើបេះដូង។

រូបតំណាង
រូបតំណាង

៤. Geranium

Geranium គឺជារុក្ខជាតិផ្កាដែលងាយស្រួលដាំដុះ ដែលរីកពេញមួយឆ្នាំ លើកលែងតែអំឡុងពេលក្តៅ និងត្រជាក់ខ្លាំង។ ស្លឹកមានក្លិនក្រអូប ជួយបណ្តេញមូស និងសត្វល្អិត ផ្កាមានពណ៌ផ្សេងៗគ្នា៖ ផ្កាឈូក ក្រហម លឿង និង.ស ដោយអត្ថន័យរួមនៃផ្កានេះ គឺស្នេហាដែលប្រកបដោយក្ដីស្រលាញ់។

រូបតំណាង
រូបតំណាង

៥. Morning Glory

Morning Glory គឺជារុក្ខជាតិមួយប្រភេទ រីកក្នុងរដូវក្តៅ។ ផ្កាមានពណ៌ផ្សេងៗគ្នា រួមមានពណ៌ខៀវ ពណ៌ស្វាយ ស និងផ្កាឈូកជាដើម ហើយអត្ថន័យនៃផ្កាគឺ ស្នេហា។

រូបតំណាង
រូបតំណាង

៦. Cactus

Cactus ជារុក្ខជាតិផ្កាដើមឈើធន់នឹងគ្រោះរាំងស្ងួត សាកសមនឹងដាំនៅក្នុងផ្ទះ សម្រាប់អ្នកដែលមិនមានពេលថែទាំវាជាប្រចាំ។ អត្ថន័យរបស់វាគឺ សេចក្ដីស្រលាញ់ដែលមិនចេះរីងស្ងួត។

រូបតំណាង
រូបតំណាង

៧. Marigold

Marigold គឺជាផ្កាដែលដាំដុះជារុក្ខជាតិលម្អ ហើយ​ប្រភេទ​ខ្លះ​ត្រូវ​បាន​គេ​ដាំ​ជាមួយ​បន្លែ​ដើម្បី​ការពារ​មិន​ឲ្យ​មាន​ពពួកសត្វល្អិតមក​បំផ្លាញ​បន្លែ។ អត្ថន័យរបស់វាគឺ សេចក្ដី​ស្រលាញ់​ដែល​មិន​ផ្លាស់​ប្ដូរ ឬ​សេចក្ដី​ស្រលាញ់​ដែលគ្មានល្បិច​កល។

រូបតំណាង
រូបតំណាង

៨. Margaret

Margaret គឺជាផ្កាដែលប្រជាជនជប៉ុនចូលចិត្ត ព្រោះអត្ថន័យនៃផ្កានេះគឺ សេចក្ដីស្រលាញ់ដ៏ពិតប្រាកដ ស្នេហ៍​ពិតស្មោះមួយនឹងមួយ។

រូបតំណាង
រូបតំណាង

៩. Hibiscus

Hibiscus China Rose គឺជាផ្កាដែលរីកក្នុងរដូវក្តៅនៅប្រទេសជប៉ុន ដោយអត្ថន័យនៃផ្កាគឺជាស្នេហាដែលកើតឡើងសារជាថ្មី៕

រូបតំណាង
រូបតំណាង

ប្រភព ៖ Sanook

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T