ថ្មីទៀត! អ្នកលក់គុយទាវ ប្រកាសសេងហាង ព្រោះតែលក់ដាច់ពេក

//s9.kh1.co/09/090cdbed0e2337c10435ec1f07f97118ab2d0df9.webp
សង្គម

 ១៦-កក្កដា-២០២២ ៣ល្ងាច · ២ ឆ្នាំមុន

ផ្អើល​ពេញក្រុង​ ហាង​គុយទាវ​រទេះ​ដ៏​ល្បី​ ដាក់​ផ្លាក​សេង​អាជីវកម្ម​ព្រោះ​លក់​ដាច់​ខ្លាំង​ពេក។

ថៃ៖ មានរឿងគួរឲ្យភ្ញាក់ផ្អើលពេញក្រុងបាងកក ជាមួយនឹង ហាងគុយទាវរទះរុញ បើក​លក់​នៅ​ផ្លូវ​សុខុម​វីត ជិត​ផ្សារ​ទំនើប​រ៉ា​យ៉ង ក្រុង​រ៉ាក់យ៉ង ស្រុក​មឿង​រ៉ា​យ៉ង បានដាក់ផ្លាកថាសេងហាង ព្រោះតែ «លក់ដាច់ពេក គ្មានពេញសម្រាក» នេះបើតាមព័ត៌មានក្នុងស្រុកបានចេញផ្សាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ ​អ្នកស្រី ប៊ុន សិរិចន្ថារឿឌី អាយុ​៥៩​ឆ្នាំ ម្ចាស់​ហាង​គុយទាវ បានលើកឡើងថា អ្នកស្រីបានប្រកបរបរលក់គុយទាវក្នុងខេត្តរ៉ាយ៉ុង អស់រយៈពេល២០ឆ្នាំមកហើយ ដោយលក់មួយថ្ងៃពីរដង។

ហេតុដូច្នេះ ព្រោះតែលក់ដាច់ដូចគ្នា អត់មានពេលសម្រាក ខំលក់ដូរ ២០ ឆ្នាំ ហត់នឿយពេញមួយគ្រួសារ ចង់ឈប់មួយកន្លែង ចង់សម្រាក ចង់ប្តូរមកលក់តែមួយកន្លែងនៅពេលថ្ងៃ ក៏សម្រេច​ចិត្ត​ដាក់​ស្លាក​​ប្រកាស​សេងហាងតែម្តង។

យ៉ាងណាមិញ ជាមួយនឹងការសរសេរចំណងជើង ប្លែកបែបនេះ បានធ្វើឲ្យអ្នកបានជិះកាត់ឃើញ យកមកផ្តិតថតបង្ហោះនៅលើបណ្តាញសង្គម ក៏បានក្លាយជាប្រធានបទ ទៅនឹងមូលហេតុបែបនេះ ព្រោះតែជាទូទៅ គេសេងហាង ព្រោះតែលក់មិនដាច់ តែខុសអីហ្នឹង ហាងអ្នកស្រី ចង់ឈប់លក់សេងហាង ព្រោះលក់ដាច់ទៅវិញ៕

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
ផ្លាកដែលគេដាក់សេងហាងព្រោះលក់ដាច់ពេក
ផ្លាកដែលគេដាក់សេងហាងព្រោះលក់ដាច់ពេក
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T