ចំណាយពេលតិច ចំណេញកម្លាំងច្រើនក្នុងការ Live លក់ ជាមួយ VDEUK និង HANGPOPOK!

//s9.kh1.co/83/836f9d4397693a2e0e5f1e8513e55f22fff87238.jpg
សង្គម

 ១៣-កក្កដា-២០២២ ៥ល្ងាច · ២ ឆ្នាំមុន

VDEUK (វីដឹក) និង HangPopok (ហាងពពក) បានចាប់ដៃគ្នាដើម្បីអភិវឌ្ឍមុខងារ “ការដឹកជញ្ជូនឆ្លាតវៃ” ដើម្បីសម្រួលភាពស្មុគស្មាញ និងជម្រុញអាជីវកម្មពួកគាត់បន្ថែមទៀត។ នាសៀលថ្ងៃច័ន្ទ ទី ១១ ខែកក្កដា ឆ្នាំ ២០២២ នេះ VDEUK និង HangPopok បានចុះអនុរសណៈយោគយល់គ្នា និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមុខងារដ៏ពិសេសនេះ។

ភ្នំពេញ៖ បច្ចុប្បន្ននេះ យើងសង្កេតឃើញថាការលក់អនឡាញមានសន្ទុះកើនឡើនជាលំដាប់ ប៉ុន្តែទន្ទឹមនឹងគ្នានេះ គ្មានអ្នកលក់អនឡាញណាដែលថាមិនជួបប្រទះនឹងបញ្ហនោះទេ។ បញ្ហាដែលគួរឲ្យកត់សម្គាល់នោះគឺពេល Live លក់ម្តងៗ អ្នកលក់មើល Comment និងសារដែលភ្ញៀវផ្ញើមកមិនទាន់ រៀបចំអីវ៉ាន់ជូនភ្ញៀវខ្វះ ចំណាយពេលរៀបចំយូរ និងកម្លាំងមនុស្សរៀបចំច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយមើលឃើញពីបញ្ហាទាំងនេះ ក៏ដូចជាយល់ច្បាស់ពីតម្រូវការរបស់អ្នកលក់ VDEUK (វីដឹក) និង HangPopok (ហាងពពក) បានចាប់ដៃគ្នាដើម្បីអភិវឌ្ឍមុខងារ “ការដឹកជញ្ជូនឆ្លាតវៃ” ដើម្បីសម្រួលភាពស្មុគស្មាញ និងជម្រុញអាជីវកម្មពួកគាត់បន្ថែមទៀត។ នាសៀលថ្ងៃច័ន្ទ ទី ១១ ខែកក្កដា ឆ្នាំ ២០២២ នេះ VDEUK និង HangPopok បានចុះអនុរសណៈយោគយល់គ្នា និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមុខងារដ៏ពិសេសនេះ។

  មុខងារ “ការដឹកជញ្ជូនឆ្លាតវៃ” ជាមួយ VDEUK និង HANGPOPOK
  មុខងារ “ការដឹកជញ្ជូនឆ្លាតវៃ” ជាមួយ VDEUK និង HANGPOPOK

មុខងារ “ការដឹកជញ្ជូនឆ្លាតវៃ” នេះត្រូវបានសហការបង្កើតឡើងដោយ VDEUK ដែលជាភ្នាក់ងារដឹកជញ្ជូនដែលផ្តោតលើការប្រើប្រាស់​បច្ចេកវិទ្យា ដើម្បីធ្វើឲ្យការទៅយកបញ្ញើកាន់តែងាយស្រួល និងសន្សំសំចៃជាមុន និង​ HangPopok ដែលជាក្រុមហ៊ុនឈានមុខមួយផ្នែកប្រព័ន្ធគ្រប់គ្រងហាង និង​គ្រប់គ្រងបញ្ជាទិញពេលឡាយលក់។​ អ្នកលក់ទាំងអស់នឹងមានភាពងាយស្រួល និងមានទំនុកចិត្តច្រើនជាងមុនដោយ៖​

1.          ចាប់ Comment និងសារដោយស្វ័យប្រវត្តិ៖ អ្នកលក់ពុំចាំបាច់អង្គុយអូសមើល comment និងសារម្តងមួយៗដើម្បីកត់លេខកូដ លេខទូរសព្ទ និងទីតាំងដែលភ្ញៀវទម្លាក់នោះទេ។ ប្រព័ន្ធហាងពពកនឹងចាប់ Comment និងសារដែលភ្ញៀវទម្លាក់លេខកូដ លេខទូរសព្ទ និងទីតាំងនោះដោយស្វ័យប្រវត្តិតែម្តង។

2.         ព្រីនវិក្កយបត្រ និងបង្កាន់ដៃដឹកជញ្ជូនជាមួយគ្នា៖ បន្ទាប់ពីចាប់ comment និងសារពីភ្ញៀវរួច ប្រព័ន្ធហាងពពកនឹងព្រីនវិក្កយបត្រទំនិញ ដែលមានបង្កាន់ដៃដឹកជញ្ជូន VDEUK លើនោះជាមួយគ្នារួចជាស្រេច។ អ្នកលក់អាចកាត់បន្ថយពេលវេលា និងកម្លាំងច្រើនក្នុងការព្រីនវិក្កយបត្រផង និងហៅអ្នកដឹកផង។ ទោះបីជាមាន 100កញ្ចប់ និងគ្នាតែ 2នាក់ ក៏នៅតែអាចរៀបចំក្នុងពេលតិចជាង 15នាទីដែរ។

3.         អ្នកដឹកទៅយកអីវ៉ាន់ រួចដឹកជូនភ្ញៀវ​​៖ អ្នកដឹកនឹងចេញទៅយកអីវ៉ាន់ពីហាងដើម្បីដឹកជូនភ្ញៀវផ្ទាល់ ហើយអ្នកលក់ក៏អាចតាមដានស្ថានភាពរបស់កញ្ចប់ទំនិញថាទៅដល់ណា តាមទូរសព្ទដោយមិនចាំបាច់ខលសួរខាងដឹកជញ្ជូនផងដែរ។

 មុខងារ “ការដឹកជញ្ជូនឆ្លាតវៃ” ជាមួយ VDEUK និង HANGPOPOK
 មុខងារ “ការដឹកជញ្ជូនឆ្លាតវៃ” ជាមួយ VDEUK និង HANGPOPOK

ក្រៅពីនេះ លោក សារិន សិរីវុឌ្ឍិ អ្នកតំណាងពីភ្នាក់ងារដឹកជញ្ជូន VDEUK មានប្រសាសន៍ថា៖

« គោលបំណងធំនៃការចាប់ដៃគូរវាងភាគីទាំងពីរនេះគឺ ដើម្បីធ្វើឲ្យអ្នកលក់ទាំងឡាយ ចំណេញពេលជាងមុន ចំណេញកម្លាំងជាងមុន និងច្បាស់លាស់ជាងមុន។ »

ប្រសាសន៍លោក សារិន សិរីវុឌ្ឍិ 

លោកក៏បានបន្ថែមថា ទាំង VDEUK និង HangPopok ក៏កំពុងសិក្សា និងអភិវឌ្ឍនូវមុខងារថ្មីៗទៀតដែលនឹងធ្វើឲ្យការលក់អនឡាញកាន់តែដាច់ និងការដឹកជញ្ជូនកាន់តែមានប្រសិទ្ធភាព។ សម្រាប់អតិថិជនបច្ចុប្បន្នរបស់ HangPopok និង VDEUK អាចទាក់ទងទៅក្រុមការងារដើម្បីទទួលបាននូវមុខងារនេះ។

 មុខងារ “ការដឹកជញ្ជូនឆ្លាតវៃ” ជាមួយ VDEUK និង HANGPOPOK
 មុខងារ “ការដឹកជញ្ជូនឆ្លាតវៃ” ជាមួយ VDEUK និង HANGPOPOK

សម្រាប់អតិថិជនថ្មីដែលចង់សាកប្រើប្រាស់ និងត្រូវការពត៌មានបន្ថែម លោកអ្នកអាចចុះឈ្មោះតាមតំណ៖ https://bit.ly/vdeukkl ឬទាក់ទងតាម Facebook Page VDEUKHangPopok Could POS Solutions ឬ ក៏អាចទំនាក់ទំនងតាមលេខទូរសព្ទ 010 911 967។

គួរបញ្ជាក់ផងដែរថា VDEUK គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ ដែលជាក្រុមហ៊ុនដឹកជញ្ជូនដែលមានសាខាច្រើនជាងគេទូទាំងព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យសក្តានុពលនៃការដឹកជញ្ជូនរបស់ VDEUK គ្របដណ្តប់ស្ទើទូទាំងប្រទេស៕

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T