អង់គ្លេស៖ យោងតាមអ្នកកាសែត Fabrizio Romano គឺក្លិប Manchester United នឹងប្រកាសបង្ហាញមុខខ្សែបម្រើ Christian Eriksen ក្នុងនាមជាកីឡាករថ្មី បន្ទាប់ពីប្រកាសចុះកុងត្រាយក Tyrell Malacia ពីក្លិប Feyenoord ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Eriksen ដែលអស់កុងត្រាជាមួយ Brentford នឹងផ្លាស់មកទឹកដី Old Trafford ក្រោមកិច្ចសន្យារយៈពេល៣ឆ្នាំ ដោយភាគីទាំងពីរបានព្រមព្រៀងគ្នារួចសព្វអស់ហើយ។

Romano បានចុះផ្សាយថា៖
កុងត្រាបានត្រៀមរួចរាល់ហើយសម្រាប់ Christian Eriksen សម្រាប់ចុះកុងត្រាជាមួយ Manchesyer United គឺនៅរង់ចាំតែការធ្វើតេស្តសុខភាព ហើយគ្រប់យ៉ាងនឹងរួចរាល់អស់។ មានការបញ្ជាក់ពីការចុះកុងត្រា៣ឆ្នាំ ហើយ Eriksen នឹងក្លាយជាកីឡាករទី២ដែល Man UTD ទិញយកបន្ទាប់ពី Tyrell Malacia ។

គួរបញ្ជាក់ផងដែរថា Christian Eriksen បានចាកចេញពី Inter Milan បន្ទាប់ពីហេតុការណ៍ដួលសន្លប់នៅលើទីលានក្នុងការប្រកួត Euro 2020 ដោយគេបានផ្ទេរមកក្លិប Brentford និងចូលលេងបាន៦ខែ ក៏ផ្ទេរមក Manchester United តែម្ដង៕

ប្រភព៖ sportskeeda