ថាម៉េច? លោក Merson ថា ក្លិបយក្សមួយនេះទោះយក Ronaldo និង Messi ទៅចាប់ដៃគូគ្នា ក៏គ្មានសង្ឃឹមឈ្នះ UCL ដែរ

//s9.kh1.co/3c/3c71a2e574b2cad7c8a17c2e6e9f3ad7c770c7ef.jpg
កីទ្បា

 ០៣-កក្កដា-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

លោក Merson ថា ក្លិបយក្សមួយនេះទោះយក Ronaldo និង Messi ទៅចាប់ដៃគូគ្នា ក៏គ្មានសង្ឃឹមឈ្នះ UCL ដែរ

បរទេស៖ លោក Paul Merson ជឿជាក់ថា ទោះបី Paris Saint-Germain យក Cristiano Ronaldo និង Lionel Messi ទៅចាប់ដៃគូគ្នា ក៏ពួកគេនៅតែមិនអាចឈ្នះពាន Champions League បានដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Messi និង Ronaldo
Messi និង Ronaldo

ថ្មីៗនេះលេចឮព័ត៌មានថា PSG មិនចង់រក្សាទុក Neymar ឱ្យស្នាក់នៅបន្តទេ ហើយខណៈពេលជាមួយគ្នានេះ Ronaldo ក៏កំពុងរំអុកចង់ចាកចេញពី Manchester United ផងដែរ បន្ទាប់ពីក្លិបមិនអាចបំពេញនូវអ្វីដែលរូបគេចង់បាន។

Neymar 
Neymar 

យ៉ាងណាមិញ មានព័ត៌មាននៅក្រៅប្រទេសជាច្រើនសន្និដ្ឋានថា Ronaldo នឹងអាចផ្លាស់ទៅកាន់ PSG ដើម្បីជំនួសតំណែងរបស់ Neymar ប្រសិនបើខ្សែប្រយុទ្ធសញ្ជាតិ ប្រេស៊ីលរូបនេះចាកចេញពិតមែន, ព្រោះពីមុនក៏ធ្លាប់មានដំណឹងថា ក្លិបអ្នកមានបារាំងចង់បាន Ronaldo ផងដែរ។

លោក Paul Merson
លោក Paul Merson

ទាក់ទងនឹងរឿងខាងលើ, លោក Merson អតីតកីឡាកររបស់ Arsenal បានមានប្រសាសន៍យ៉ាងដូច្នេះថា៖

វា (PSG) ប្រហែលជាកន្លែងដ៏ល្អបំផុតសម្រាប់គាត់។ ហើយពួកគេនឹងមានអ្នកតាមដានតាមទូរទស្សន៍រៀងរាល់សប្តាហ៍នៅជុំវិញពិភពលោក ព្រោះអ្នករាល់គ្នាចង់ឃើញនូវទិដ្ឋភាពបែបនេះ។ យ៉ាងណាក៏ដោយពួកគេ (PSG) ប្រហែលនៅតែមិនអាចឈ្នះ Champions League ព្រោះ Messi និង Ronaldo ជាកីឡាករល្អបំផុតអស់ជាច្រើនឆ្នាំមកហើយ, ប៉ុន្តែឥឡូវនេះពួកគេមិនមែនទៀតទេ៕

លោក Paul Merson

ប្រភពSportskeeda

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T