កាក់កបណាស់! រកចំណូលបានខ្ទង់ម៉ឺនដុល្លារ គ្រាន់តែឲ្យគេរំខាន អំឡុងពេលយប់ (មានវីដេអូ)

//s9.kh1.co/4d/4d257407aa8b204a73184582a8510752107acbb3.jpg
សង្គម

 ០៣-កក្កដា-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

បុរសជនជាតិអូស្ត្រាលីម្នាក់ អាចរកប្រាក់ចំណូលក្នុងខែឧសភា បានចំនួន៤៩,០០០ដុល្លារអាមេរិក ដោយគ្រាន់តែអនុញ្ញាតឲ្យបណ្ដាអ្នកគាំទ្ររបស់គាត់ទាំងអស់ រំខានគាត់មិនឲ្យគេង នាពេលយប់។

អូស្ត្រាលី៖ បុរសជនជាតិអូស្ត្រាលីម្នាក់ អាយុ២៨ឆ្នាំ និងជាអ្នកមានឥទ្ធិពលនៅលើបណ្ដាញសង្គមតិកតុក អាចរកប្រាក់ចំណូលក្នុងខែឧសភាបានចំនួន៤៩,០០០ដុល្លារអាមេរិក ដោយគ្រាន់តែអនុញ្ញាតឲ្យបណ្ដាអ្នកគាំទ្ររបស់គាត់ទាំងអស់ រំខានគាត់មិនឲ្យគេង នាពេលយប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង សព្វថ្ងៃនេះ លោក Jakey Boehm មានអ្នកតាមដានលើគណនីតិកតុកចំនួនជាង៥២០,០០០នាក់ ហើយគាត់បានបើកការឡាយផ្ទាល់នាពេលយប់ ដោយអ្នកទស្សនាការឡាយ មានសិទ្ធជ្រើសរើសសំឡេងតន្ត្រីជាង២០សំឡេង ភ្លើងពណ៌ ម៉ាស៊ីនពពុះសាប៊ូ និងពោងទឹករូបតុក្កតាជាដើម ដែលរំខានគាត់មិនឲ្យគេងយ៉ាងសកម្មរៀងរាល់ពី១០ ទៅ១៥វិនាទីម្ដង។

តួយ៉ាង ចំពោះសកម្មភាពរបស់គាត់ទាំងស្រុង ហាក់បីដូចជាមាននរណាម្នាក់ជាជំនួយការក្បែរខ្លួន តែមិនបង្ហាញខ្លួននៅក្នុងការឡាយ ដែលរង់ចាំមើលខមមិន និងធ្វើតាមការបញ្ជាពីអ្នកទស្សនាប៉ុណ្ណោះ ខណៈអ្នកទស្សនាអាចចុចផ្ដល់កាដូផ្សេងៗតាមរយៈការឡាយផងដែរ។

យ៉ាងណាមិញ ក្រោយពីទទួលបានប្រាក់ចំណូលច្រើនគួរឲ្យភ្ញាក់ផ្អើលរួចមក បុរសខាងលើ មានគម្រោងចង់ធ្វើវាជារៀងរាល់យប់ ដរាបណានៅតែមានអ្នកចូលទស្សនាច្រើន និងបានកាដូ។ ហើយគាត់ក៏សង្ឃឹមថា ខែថ្មីនឹងទទួលបានប្រាក់ចំណូលច្រើនជាងខែមុនផងដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T