អភិបាលក្រុងម៉ិកស៊ិក ចូលរោងជ័យជាមួយសត្វក្រពា ដោយសារមូលហេតុមួយនេះ (មានវីដេអូ)

//s9.kh1.co/d4/d491fd84a42222738df88c5f3f609e5a6b249332.png
សង្គម

 ០៣-កក្កដា-២០២២ ៨ព្រឹក · ២ ឆ្នាំមុន

លោក Victor Hugo Sosa ជាអភិបាលក្រុង San Pedro Huamelula របស់ប្រទេសម៉ិកស៊ិក បានរៀបការជាមួយនឹងសត្វក្រពាញីមួយក្បាល ដែលបង្កឲ្យមានការចាប់អារម្មណ៍ជាខ្លាំង នៅលើបណ្ដាញអ៊ីនធើណេត។

ម៉ិកស៊ិក៖ កាលពីចុងខែមិថុនា ឆ្នាំ២០២២កន្លងទៅប៉ុន្មានថ្ងៃមុននេះ លោក Victor Hugo Sosa ជាអភិបាលក្រុង San Pedro Huamelula របស់ប្រទេសម៉ិកស៊ិក បានរៀបការជាមួយនឹងសត្វក្រពាញីមួយក្បាល ដែលបង្កឲ្យមានការចាប់អារម្មណ៍ជាខ្លាំង នៅលើបណ្ដាញអ៊ីនធើណេត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង សត្វក្រពាមួយក្បាលនេះ មានអាយុ៧ឆ្នាំ និងហៅថា ព្រះនាងតូច ខណៈត្រូវបានជឿជាក់ថា ជាអាទិពេទតំណាងឲ្យមាតាផែនដី។ ចំពោះពិធីមង្គលវិញ ជាផ្នែកមួយនៃពិធីប្រពៃណីជនជាតិដើមភាគតិច និងជានិមិត្តរូបនៃការចូលរួមរបស់មនុស្សជាមួយនឹងព្រះផងដែរ។

តួយ៉ាង មូលហេតុនៃការប្រារព្ធពិធីមង្គលការនេះឡើង គឺដើម្បីនាំមកនូវភាពសម្បូរបែបដល់ភូមិនៅភាគនិរតីនៃប្រទេសម៉ិកស៊ិក។ ហើយពិធីទទួលបានការចូលរួមពីសំណាក់អ្នកស្រុកយ៉ាងច្រើនកុះករ ដោយមានការហែរតាមផ្លូវ ជាមួយនឹងសូរតន្ត្រី​ប្រពៃណី​បន្លឺ​ឡើង និងរាំលេងកម្សាន្តនៅកន្លែងប្រារព្ធពិធីទៀតផង។ បន្ថែមពីនេះទៀត មាត់របស់សត្វក្រពា ដែលជាកូនក្រមុំ ត្រូវបានចងដោយខ្សែ ដើម្បីបង្ការពីបញ្ហាផ្សេងៗ នាអំឡុងពេលប្រារព្ធពិធី។ ហើយលោកអភិបាលក្រុង ក៏បានផ្ដល់ស្នាមថើមជាច្រើនលើកដល់វាផងដែរ។

យ៉ាងណាមិញ ពិធីមង្គលការនេះ មានភាពស្រដៀងទៅ​នឹង​ការ​បួងសួង​សុំសេចក្ដីសុខ និងភាពចម្រុងចម្រើន​ពី​ធម្មជាតិ​ក្នុង​ភូមិដែរ ដែលលោកអភិបាលក្រុងខាងលើ បានមាន​ប្រសាសន៍​ថា ពួកគាត់បានបួងសួងធម្មជាតិឲ្យមានភ្លៀងធ្លាក់គ្រប់គ្រាន់ អាហារគ្រប់គ្រាន់ និងមានត្រីច្រើនៗក្នុងទន្លេ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T