ក្រោយស៊ីញេកុងត្រាថ្មី Salah បានវ៉ាដាច់ Ronaldo និង De Bruyne ក្នុងនាមកីឡាករ បានប្រាក់ខែខ្ពស់ជាងគេនៅ PL

//s9.kh1.co/2f/2ff9a9f1367fed36488b2295d56de92f19f55f37.jpeg
កីទ្បា

 ០២-កក្កដា-២០២២ ៤ល្ងាច · ២ ឆ្នាំមុន

ក្រោយស៊ីញេកុងត្រាថ្មី Salah បានវ៉ាដាច់ Ronaldo និង De Bruyne ក្នុងនាមកីឡាករ បានប្រាក់ខែច្រើនជាងគេនៅ PL

អង់គ្លេស៖ ប្រាក់ខែថ្មីរបស់ Mohamed Salah ដែលទទួលបាន ៤សែនផោន (ឬប្រមាណ៤៨ម៉ឺនដុល្លារ) ក្នុងមួយសប្តាហ៍នៅ Liverpool បានធ្វើឱ្យគាត់ក្លាយជាកីឡាករបាល់ទាត់ដែលមានប្រាក់ខែខ្ពស់ជាងគេ នៅ Premier League។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=478,q=100/ad/ad0e882ea94f35622bd1841e630e2720627819f1.webp

បន្ទាប់ពីមានភាពស្រពេចស្រពិលទៅលើអនាគតរបស់ខ្លួន ពេលនេះ Salah បានបញ្ចប់មន្ទិលសង្ស័យហើយ ដោយយល់ព្រមកាន់ប៊ិចចុះហត្ថលេខាកុងត្រាថ្មីជាមួយ Liverpool រហូតដល់ឆ្នាំ២០២៥។

 ហើយកុងត្រាថ្មីនេះផងដែរ បានធ្វើឲ្យ Salah ក្លាយអ្នកទទួលបានប្រាក់ពលកម្ម បានច្រើនជាងគេនៅ Premier League ដោយនាំមុខ Cristiano Ronaldo និង Kevin De Bruyne ដែលមានប្រាក់ខែ ៣៨៥,០០០ ផោនក្នុងមួយសប្តាហ៍។

https://s9.kh1.co/__image/w=650,h=366,q=100/d0/d0739f187bcb03e755cdf76d9317cf1715f57bae.jpeg

ចំណែក កីឡាករ Erling Haaland ដែលជាខ្សែប្រយុទ្ធចំណូលថ្មីរបស់ Manchester City ទទួលបានប្រាក់ឈ្នួល 375,000 ផោនក្នុងមួយសប្តាហ៍ ដែលស្មើគ្នា នឹងអ្នកចាំទី David de Gea របស់ក្រុម Manchester United ៕

https://s9.kh1.co/__image/w=650,h=434,q=100/89/89998d2eb5d13eb375d83ba4ebb447ea45ce7ef0.jpeg

ប្រភពAF

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T