គិតត្រឹមថ្ងៃនេះ ក្លិបនៅ PL ដែលចាយលុយទិញកីឡាករចូលច្រើនជាងគេ មិនមែន Man City ឬ Liverpool ទេ តែជាក្លិបមួយនេះទៅវិញ

//s9.kh1.co/fa/fa500f8c16a8ae9bd9afb4af39e5826953e0c89d.jpeg
កីទ្បា

 ០២-កក្កដា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

គិតត្រឹមថ្ងៃនេះ ក្លិបនៅ PL ដែលចាយលុយទិញកីឡាករចូលច្រើនជាងគេ មិនមែន Man City ឬ Liverpool ទេ តែជាក្លិបមួយនេះទៅវិញ

អង់គ្លេស៖ បន្ទាប់ពីទីផ្សារដោះដូរកីឡាកររដូវក្ដៅចាប់ផ្ដើមបើមក គិតមកត្រឹមថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០២២ នេះ បើយោងតាមការចុះផ្សាយរបស់ AF បានឲ្យដឹងថា ក្លិបមាន់ខ្នាយមាស Tottenham Hotspur បច្ចុប្បន្ន ជាក្លិបដែលចំណាយលុយទិញកីឡាករច្រើនជាងគេ នៅ Premier League ជាមួយនឹងកីឡាករចំណូលថ្មី៤នាក់ រួមមាន Fraser Forster (ពី Southampton), Ivan Perisic (ពី Inter Milan), Yves Bissouma (ពី Brighton) Richarlison (ពី Everton) ដោយពួកគេ ចំណាយអស់៩៥លានផោន (ឬប្រមាណ ១១៤លានដុល្លារ) ហើយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=813,q=100/e5/e56ef0b40017401cc8063efe5244f547e97af254.jpeg

ខណៈខាងក្រោមនេះ ជាចំណាត់ថ្នាក់បន្តបន្ទាប់៖

  • លេខ២ Liverpool ទិញចូល២នាក់មាន Fabio Carvalho (Fulham), Darwin Nunez (Benfica) ចាយអស់៩១,៥លានផោន (ឬប្រមាណ១១០លានដុល្លារ)
  • លេខ៣ Manchester City ទិញចូល២នាក់មាន Erling Haaland (Borussia Dortmund), Stefan Ortega (Arminia Bielefeld) ចាយអស់ ៥១,១លានផោន (ឬប្រមាណ៦១លានដុល្លារ)
  • លេខ៤ Leeds United ទិញចូល២នាក់មាន Rasmus Kristensen (Red Bull Salzburg), Marc Roca (Bayern Munich) ចាយអស់ ៤៥លានផោន (ឬប្រមាណ៥៤លានដុល្លារ)
  • លេខ៥ Arsenal ទិញចូល៣នាក់មាន Marquinhos (Sao Paulo), Matt Turner (New England Revolution) Fabio Vieira (Porto) ចាយអស់៤៤,៥លានផោន (ឬប្រមាណ៥៣លានដុល្លារ)
  • លេខ៦ Aston Villa ទិញចូល៤នាក់មាន Robin Olsen (Roma), Diego Carlos (Sevilla), Philippe Coutinho (Barcelona), Boubacar Kamara (Marseille) ចាយអស់៤៣លានផោន (ឬប្រមាណ៥២លានដុល្លារ)
https://s9.kh1.co/__image/w=650,h=366,q=100/36/369bef9b29e180fe4232e52a4bb060420abfc301.jpeg

គួរបញ្ជាក់ ដែរថា សម្រាប់ទីផ្សារដោះដូររដូវក្ដៅនេះ នៅមិនទាន់បិទទ្វារនៅឡើយទេ រហូតដល់ថ្ងៃទី១ ខែសីហា ទើបបិទ ដូច្នេះទិន្នន័យខាងលើ អាចនឹងមានការប្រែប្រួល ប្រសិននើក្លិបធំៗនៅ Premier League ទាំងនេះ បន្តទិញកីឡាករចូល៕

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T