អីយ៉ាស! ស្ងាត់ៗ Man UTD លួចទាក់ទង ចរចាជាមួយភ្នាក់ងាររបស់ខ្សែប្រយុទ្ធអាហ្សង់ទីនម្នាក់នេះ

//s9.kh1.co/b8/b8d01a20e68f6d5478ac0d91dbda874423fa6995.jpg
កីទ្បា

 ០២-កក្កដា-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

ស្ងាត់ៗ Man UTD លួចទាក់ទង ចរចាជាមួយភ្នាក់ងាររបស់ខ្សែប្រយុទ្ធអាហ្សង់ទីនម្នាក់នេះ

បរទេស៖ ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍មកថា បានទាក់ទង ចរចាជាមួយភ្នាក់ងារ កីឡាករ Paulo Dybala ជុំវិញ ភាពអាចទៅរួច ក្នុងការផ្លាស់មកកាន់ទឹកដី Old Trafford ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=488,q=100/e4/e45689b86bb91750ef4922aba8333e02ee959627.png

ខ្សែប្រយុទ្ធអន្តរជាតិសញ្ជាតិអាហ្សង់ទីន បច្ចុប្បន្នជាកីឡាករដែលគ្មានក្លិបលេង បន្ទាប់ពីផុតកុងត្រាជាមួយក្លិប Juventus ខណៈក្លិប Inter Milan កំពុងជាបេក្ខភាពឈានមុខគេ ក្នុងការនាំយកកីឡាករវ័យ២៨ឆ្នាំរូបនេះ។

ជាមួយគ្នានេះ នាយកប្រតិបត្តិក្លិប Inter លោក Giuseppe Marotta ថ្មីៗនេះ បានបញ្ជាក់ថា ក្លិបកំពុងចរចាយក Dybala ប៉ុន្តែពុំទាន់ឈានកិច្ចព្រមព្រៀងណាមួយនៅឡើយទេ។

https://s9.kh1.co/__image/w=650,h=499,q=100/5a/5ae132f7bf7258368ea56e77330ddbee8179ca07.png

យ៉ាងណាមិញ បើយោងតាម FC Inter News ក្លិបជើងឯក Premier League ១៣សម័យ Man UTD ក៏កំពុងទាក់ទងទៅកាន់ភ្នាក់ងាររបស់ Dybala ផងដែរ។

បន្ថែមពីនេះ ក្រៅពី Man UTD ក្លិប Newcastle United និង Tottenham Hotspur ពីមុនមក ក៏ធ្លាប់មានដំណឹងពាក់ព័ន្ធ ជាមួយ ​Dybala ប៉ុន្តែបច្ចុប្បន្នក្លិបទាំងពីរនេះ មិនត្រូវបានគិតថា ជាបេក្ខភាពដែល អាចទទួលបានខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះទេ ។

https://s9.kh1.co/__image/w=650,h=650,q=100/ce/ce7118fd4397fac648ae95ff149fa9c0869ee562.png

គួររម្លឹកដែរថា Dybala ធ្លាប់បានបង្ហាញខ្លួនឲ្យ​ Juventus បាន២៩៣ប្រកួត ស៊ុតបាន១១៥គ្រាប់ និង បញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន៤៨ដង និងជួយក្លិបយក្សអ៊ីតាលីមួយនេះ លើកពាន Serie A បាន ៥សម័យ Coppa Italia ៤សម័យ និង Italian Super Cups ៣សម័យ៕

ប្រភព.sportsmole

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T