ចុម! មិនទាន់ចូលលេង១ប្រកួតផង កីឡាករចំណូលថ្មី Arsenal ម្នាក់នេះ មានបញ្ហារបួសបាត់

//s9.kh1.co/95/95ee9125f69223d6049f09fa5d025ecffe19163b.png
កីទ្បា

 ០២-កក្កដា-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

មិនទាន់ចូលលេង១ប្រកួតផង កីឡាករចំណូលថ្មី Arsenal ម្នាក់នេះ មានបញ្ហារបួសបាត់

អង់គ្លេស៖ ខ្សែបម្រើចំណូលថ្មីរបស់ក្លិបកាំភ្លើងធំ Arsenal កីឡាករ Fabio Vieira បានរងរបួស មុនការប្រកួតត្រៀមបើករដូវកាលរបស់ក្លិប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/95/95ee9125f69223d6049f09fa5d025ecffe19163b.png

Vieira វ័យ២២ឆ្នាំ បានផ្លាស់មកចូលរួមជាមួយ Arsenal កាលពីខែមុន ក្នុងកិច្ចព្រមព្រៀងតម្លៃ ៣៤លានផោន (ឬប្រមាណ៤១លានដុល្លារ) ។ ជាមួយគ្នានេះ ការមកដល់របស់រូបគេ បានធ្វើឲ្យអ្នកចាត់ការលោក Mikel Arteta ពេញចិត្តជាខ្លាំង ដោយលើកសរសើរកោកៗថា ខ្សែបម្រើរូបនេះ ជាកីឡាករពិសេស នឹងជាជំនួយសម្រាប់ការប្រយុទ្ធក្នុងក្រុមរបស់គាត់។

https://s9.kh1.co/__image/w=650,h=434,q=100/7f/7f986b4e695bee908e87e6eaa302483bb8403637.png

លោក Arteta បានលើកឡើងយ៉ាងដូច្នេះថា៖

ខ្ញុំពិតជារំភើបណាស់ដែលពួកយើងបានកំណត់គោលដៅ ហើយចុះហត្ថលេខាយកបាន កីឡាករដែលមានទេពកោសល្យពិសេសបែបនេះ។ Fabio គឺជាកីឡាករដែលមានគំនិតច្នៃប្រឌិតខ្ពស់ដែលនឹងនាំមកនូវគុណភាពខ្ពស់ និងភាពបត់បែនក្នុងការលេងប្រយុទ្ធរបស់យើង។​

លោក Mikel Arteta
https://s9.kh1.co/__image/w=615,h=409,q=100/af/af563a86fe11bd63e96bbb431311212fdf2db58b.png

យ៉ាងណាមិញ ខ្សែបម្រើរូបនេះ ហាក់មានឧបសគ្គមួយទៅហើយ មុនពាក់អាវ​ Arsenal លេងត្រៀមបើករដូវកាល ដោយរូបគេ បានលេចធ្លាយរូបភាព របួសជើង តាមរយៈការបង្ហោះរបស់អ្នកគាំទ្រនៅលើបណ្ដាញសង្គម Instagram។

https://s9.kh1.co/__image/w=567,h=674,q=100/67/679fc74bcc5a52b555967ee574959dd49c7592ff.png

ប៉ុន្តែបើតាមអ្នកសារព័ត៌មានផ្នែកកីឡា លោក James Benge បានឲ្យដឹងថា វាមិនមានបញ្ហាអ្វីធ្ងន់ធ្ងរនោះទេ ដោយ Vieira គ្រាន់តែមានបញ្ហារបួសត្រង់ជើង បន្តិចបន្តួចប៉ុណ្ណោះ ៕

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T