ផ្លូវការ! កីឡាករឆ្នើមរូបនេះ បន្តកិច្ចសន្យា៣ឆ្នាំបន្ថែមទៀតជាមួយ Liverpool

//s9.kh1.co/40/40a6bc8d77afa99ffe0c63e153d1c282b513ccb8.jpg
កីទ្បា

 ០២-កក្កដា-២០២២ ៨ព្រឹក · ២ ឆ្នាំមុន

កីឡាករឆ្នើមរូបនេះ បន្តកិច្ចសន្យា៣ឆ្នាំបន្ថែមទៀតជាមួយ Liverpool

អង់គ្លេស៖ ក្លិប Liverpool បានប្រកាសជាផ្លូវការអំពីការបន្តកិច្ចសន្យាថ្មីទៅកាន់កីឡាករឆ្នើម Mohamed Salah រហូតដល់ឆ្នាំ ២០២៥។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 កីឡាករ Mohamed Salah
 កីឡាករ Mohamed Salah

ជាការពិតណាស់ Salah បានចូលរួមជាមួយ Liverpool តាំងពីឆ្នាំ២០១៧ ពី Roma ហើយ ក្នុងរយៈពេល៥ឆ្នាំនេះ គេបានក្លាយជាកម្លាំងសំខាន់បំផុតដែលក្រុមមិនអាចខ្វះបាន ហើយ វត្តមានរបស់គេបានរួមចំណែកជួយក្រុមឈ្នះពានរង្វាន់ធំៗជាច្រើនដូចជា Champions League, Premier League, UEFA Super Cup, FIFA Club World Cup, FA Cup និង EFL Cup។

ក្រោយបន្តកិច្ចសន្យាថ្មីដល់ឆ្នាំ២០២៥ Salah បាននិយាយថា៖

ប្រសិនបើខ្ញុំត្រឡប់ទៅពេលដែលមកខ្ញុំមកកាន់ទីនេះដំបូង គឺ ក្លិបពុំសូវបានឈ្នះពានរង្វាន់អ្វីឡើយ ប៉ុន្តែ ខ្ញុំធ្លាប់ប្រាប់ពួកគេថា ខ្ញុំមកទីនេះដើម្បីឈ្នះពានរង្វាន់។ ពួកយើងបានឈ្នះពានរង្វាន់ជាមួយគ្នា ហើយ ខ្ញុំគិតថាយើងអាចធ្វើវាបានទៀត៕

  កីឡាករ Mohamed Salah
 កីឡាករ Mohamed Salah
 កីឡាករ Mohamed Salah

ប្រភពLiverpool

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T