ក្តៅៗ ទើបសែនព្រេនរួច តុលាការកាត់ក្តី ឧកញ៉ា លាន អាហ្វ្រីគីនីន ជាប់ពន្ធនាគារ តែទោសត្រូវព្យួរ

//s9.kh1.co/53/530d2410f08608fc7e0a1cff61efad0c4d3024b1.jpg
តារា & កម្សាន្ដ

 ០១-កក្កដា-២០២២ ៥ល្ងាច · ២ ឆ្នាំមុន

ទើបនឹងសែនព្រេន ឧកញ៉ា លាន អាហ្វ្រីលគីនីន ត្រូវតុលាការកាត់ទោសជាប់ពន្ធនាគារមួយឆ្នាំ សំណុំរឿងព្រហ្មទណ្ឌ តែទោសត្រូវព្យួរ

រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូនប្រាកដជា បានជ្រាបរួចមកហើយថា អតីតពិធីករ លាន អាហ្វ្រីលគីនីន ដែលល្បីជាឧកញ៉ា នរណាៗក៏ភ្ញាក់អារម្មណ៍ ក្រោយពេលលែងលះភរិយាដើមជា អតីតតារាសម្តែង កែវ​ វល័ក្ខ រួចមិនទាន់ប៉ុន្មាន ក៏បានរកឃើញអ្នកស្នំបេះដូងថ្មីជា មេម៉ាយស្តុក ជាអ្នកលក់ឡេអនឡាញ ដែលទើបនឹងសែនព្រេន ក្លាយជា ស្វាមីភរិយា ស្របច្បាប់ និងប្រពៃណី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាក្តី ទើបនឹងមានគ្រួសារថ្មីមិនទាន់ប៉ុន្មាន ពេលនេះ ឧកញ៉ា លាន អាហ្រ្វីលគីនីន ត្រូវតុលាការកាត់ក្តី ឲ្យជាប់ពន្ធធនាគាររយៈពេល១ឆ្នាំ ក្នុងសំណុំរឿងព្រហ្មទណ្ឌ តែទោសត្រូវព្យួរ។

នេះបើយោងតាមប្រភពព័ត៌មាន Fresh News ដែលបានប្រាប់ឲ្យដឹងមុននេះបន្តិច ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមរបស់ឧកញ៉ា លាន អាហ្វ្រីលគីនីន ក្នុងសំណុំរឿង «បង្វែរវត្ថុរឹបអូស ឬវត្ថុដាក់ធានា» ដោយកំណត់ឲ្យជាប់ពន្ធនាគារមួយឆ្នាំ តែទោសត្រូវព្យួរ និងសងជំងឺចិត្តទៅភាគីដើមបណ្ដឹង។

តួយ៉ាង កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ លោក ទិត សុទ្ធីប៉ូរ៉ាឆាត បានបើកសវនាការប្រកាសសាលក្រមកំបាំងមុខ ដោយបានសម្រេចផ្តន្ទាទោស ឧកញ៉ា លាន អាហ្វ្រីលគីនីន ដាក់គុករយៈពេលមួយឆ្នាំ (១ឆ្នាំ) តែទោសនោះត្រូវព្យួរ, ពិន័យជាប្រាក់ចំនួន១លានរៀល សម្រាប់ដាក់ចូលក្នុងថវិកាជាតិ និងបង្គាប់ឲ្យសងថ្លៃជំងឺចិត្តចំនួន២០លានរៀល ទៅភាគីខាងដើមបណ្ដឹង។

គួរបន្ថែមផងដែរថា ឧកញ៉ា លាន អាហ្វ្រីលគីនីន អាយុ៤៤ឆ្នាំ ត្រូវបានដើមបណ្តឹងប្តឹងពីបទ បង្វែរវត្ថុរឹបអូស ឬវត្ថុធានា តាមបញ្ញត្តិមាត្រា ៣៩៧នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨។ លោកក៏ធ្លាប់ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាប់ខ្លួនកាលពីអំឡុងខែឧសភា ឆ្នាំ២០២២កន្លងទៅផងដែរ តែអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ក្រោយបញ្ចប់ការសួរនាំ៕

ប្រភព ៖ Fresh News

   ឧកញ៉ា លាន អាហ្វ្រីលគីនីន
   ឧកញ៉ា លាន អាហ្វ្រីលគីនីន
   ឧកញ៉ា លាន អាហ្វ្រីលគីនីន
   ឧកញ៉ា លាន អាហ្វ្រីលគីនីន
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T