របស់ប្រើប្រាស់សម្រាប់សត្វចិញ្ចឹម ម៉ាកយីហោល្បី តម្លៃវិញ ថ្លៃ.ក.ប់.ហ្មង

//s9.kh1.co/f7/f73b3e98372f70bc720f7db9b51f709b3ae72a28.jpg
សង្គម

 ០១-កក្កដា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

ថ្មីៗនេះ ក្រុមហ៊ុនរចនាម៉ូត Gucci នៅឯប្រទេសអ៊ីតាលី បានបង្ហាញនូវផលិតផលសម្រាប់សុនខ និងឆ្មា ដែលមានតាំងពីក្បាល ដល់ក្រញាំជើងរបស់ពួកវា ខណៈមានតម្លៃយ៉ាងខ្ពស់គួរឲ្យចាប់អារម្មណ៍។

អ៊ីតាលី៖ ថ្មីៗនេះ ក្រុមហ៊ុនរចនាម៉ូត Gucci នៅឯប្រទេសអ៊ីតាលី បានបង្ហាញនូវផលិតផលសម្រាប់សុនខ និងឆ្មា ដែលមានតាំងពីក្បាល ដល់ក្រញាំជើងរបស់ពួកវា ខណៈមានតម្លៃយ៉ាងខ្ពស់គួរឲ្យចាប់អារម្មណ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ផលិតផលដែលមានតម្លៃខ្ពស់បំផុត រួមមានគ្រែសម្រាប់សត្វចិញ្ចឹមតម្លៃ៦,៩២៦ដុល្លារអាមេរិក, ឈុតចានដាក់ចំណីនៅពេលធ្វើដំណើរកម្សាន្តតម្លៃ៣,៦២៦ដុល្លារអាមេរិក, ចានចំណីដ៏ប្រណីតតម្លៃ៥៤៥ដុល្លារអាមេរិក ជាមួយនឹងគម្របដាច់ដោយឡែកតម្លៃ៧៣៩ដុល្លារអាមេរិក និងកន្ត្រកដាក់សត្វចិញ្ចឹមតម្លៃ៣,០៤៤ដុល្លារអាមេរិក។ ហើយចំពោះផលិតផលតម្លៃបន្ទាប់ មានដូចជាអាវតម្លៃ២៦៦ដុល្លារអាមេរិក, ដងដែកសម្រាប់ព្យួរថង់កាកសំណល់តម្លៃ៣៤៥ដុល្លារអាមេរិក, ក្រឡៅ.ក.តម្លៃ៣៨៧ដុល្លារអាមេរិក និងខ្សែថ្ពួកក្រឡៅ.ក. តម្លៃ៣០៩ដុល្លារអាមេរិក។

យ៉ាងណាមិញ យីហោ Gucci របស់ប្រទេសអ៊ីតាលី មិនមែនជាក្រុមហ៊ុនដំបូង ដែលផលិតផលិតផលសម្រាប់សត្វចិញ្ចឹមឡើយ ដែលកាលពីមុន ក៏ធ្លាប់មានយីហោ Prada, Valentino និង Moncler ផងដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

ចានចំណី ជាមួយគម្របដាច់ដោយឡែក
ចានចំណី ជាមួយគម្របដាច់ដោយឡែក
ឈុតចានចំណីសម្រាប់ដំណើរកម្សាន្ត
ឈុតចានចំណីសម្រាប់ដំណើរកម្សាន្ត
អាវ
អាវ
ក្រឡៅ.ក
ក្រឡៅ.ក
គ្រែសម្រា​​ប់សត្វចិញ្ចឹម
គ្រែសម្រា​​ប់សត្វចិញ្ចឹម
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T