រម្លឹកបន្តិច! មានដឹងអត់នៅពេល សុវណ្ណនាថ និងម៉ាប់ឆ្វេងចាប់ដៃគូគ្នាទៅលេងនៅក្រៅប្រទេសម្តងៗ ដាក់លុយមួយប្រកួតប៉ុន្មាន?

//s9.kh1.co/e0/e060dafe4504a8adf41c2bc6c0b9fb042cc6e558.jpg
កីទ្បា

 ០១-កក្កដា-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

មានដឹងអត់នៅពេល សុវណ្ណនាថ និងម៉ាប់ឆ្វេងចាប់ដៃគូគ្នាទៅលេងនៅក្រៅប្រទេសម្តងៗ ដាក់លុយមួយប្រកួតប៉ុន្មាន

បរទេស៖ ជាការពិតណាស់ ប្រិយមិត្តច្បាស់ជាបានស្គាល់ហើយអំពីដៃគូបាល់ទះរហស្សនាមដាវញីឈ្មោល សុវណ្ណនាថ និងម៉ាប់ឆ្វេង, ខណៈពីមុនពួកគេបានទាញយកប្រជាប្រិយភាពយ៉ាងច្រើនពីសំណាក់អ្នកគាំទ្រ បន្ទាប់ពីអ្នកទាំងពីរធ្វើឱ្យកក្រើក ជុំវិញការប្រកួតបាល់ទះក្រៅផ្លូវការនៅក្នុងប្រទេសកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សុវណ្ណនាថ និងម៉ាប់ឆ្វេង
សុវណ្ណនាថ និងម៉ាប់ឆ្វេង

យ៉ាងណាមិញ អំឡុងពេលអ្នកទាំងពីរនៅចាប់ដៃគូគ្នា ពួកគេមិនត្រឹមតែប្រឡូកនៅក្នុងប្រទេសប៉ុណ្ណោះទេ ជាពិសេសពួកគេធ្លាប់ចេញទៅប្រកួតនៅក្រៅប្រទេសទៀតផង ក្នុងនោះមាន វៀតណាម, មីយ៉ាន់ម៉ា, ឡាវ និងថៃជាដើម។ ជាមួយគ្នានេះយើងជឿជាក់ថា ប្រិយមិត្តក៏ប្រហែលជាចង់ដឹងផងដែរ ថាអ្នកទាំង ២ នៅពេលចេញទៅក្រៅប្រទេសម្តងៗ ដាក់លុយប៉ុន្មានសម្រាប់ការប្រកួតមួយប្រកួតៗ។

សុវណ្ណនាថ
សុវណ្ណនាថ

ជុំវិញកិច្ចសម្ភាសន៍ជាមួយ Keylatop ក្នុងឆ្នាំ ២០២១ សុវណ្ណនាថបានបង្ហើបឱ្យដឹងថា ការចេញទៅក្រៅប្រទេសម្តងៗពួកគេធ្លាប់ដាក់លុយរហូតដល់ទៅ ៥ ពាន់ដុល្លារឯណោះ, ក្នុងនោះមានការបែងចែកលេងជាលក្ខណៈ ២ ស្មើ, ៣ ស្មើ និង ៤ ស្មើ, ដោយឡែកការលេងនៅក្នុងស្រុកវិញក្នុងមួយប្រកួតគឺដាក់លុយច្រើនបំផុតត្រឹម ១ ពាន់ដុល្លារចុះក្រោមប៉ុណ្ណោះ៕

ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

@keylat0p មកដឹងពីចំនួនទឹកលុយដែល សុវណ្ណនាថ និង ម៉ាប់ឆ្វេង ចេញទៅលេងនៅក្រៅប្រទេសម្តងៗ...(ភាគត) #Keylatop #Volleyball ♬ original sound - KEYLATOP
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T