OPPO A57 ស្មាតហ្វូនស៊េរីថ្មី RAM 4GB+64GB ROM អេក្រង់ធំ 6.56” រីករាយគ្រប់ពេលវេលាជាមួយថាមពលថ្មធំ 5000mAh និងកម្លាំងសាកលឿន 33W SuperVOOC

//s9.kh1.co/06/0693f6d4d961ba271c9a3a777c94c703bdaa6795.jpg
បច្ចេកវិទ្យា

 ៣០-មិថុនា-២០២២ ៣ល្ងាច · ២ ឆ្នាំមុន

ស្មាតហ្វូន OPPO A57 ក្នុងតម្លៃត្រឹមតែ $199 ហើយធានាថាពិតជាត្រូវចិត្តហ្វេន A Series ជាពិសេសជាមួយរូបរាងថ្មីស្រឡាង និងដំបូងគេបង្អស់នៅលើត្រកូល A៕

ភ្នំពេញ៖ អ្នកណាខ្លះនៅចាំស្មាតហ្វូនត្រកូល A ម៉ូដែល OPPO A55? ដូចដែលអ្នកទាំងអស់គ្នាបានដឹងរួចមកហើយថាកាលពីចុងឆ្នាំ 2021 OPPO បានបញ្ចេញស្មាតហ្វូន OPPO A55 ដែលជាស្មាតហ្វូនមានតម្លៃល្អសមរម្យ  ចំណែកសមត្ថភាពពោរពេញដោយកម្លាំងខ្លាំង កាមេរ៉ាវៃឆ្លាត ថាមពលថ្មធំ កម្លាំងសាកថ្មលឿន អេក្រង់ទម្លុះការពារភ្នែក ដែលភាពល្អព្រមគ្នាជាកញ្ចប់នេះហើយធ្វើឲ្យស្មាតហ្វូន A55 មានសន្ទុះលក់ដាច់ខ្លាំងស្ទើររង្គឺទីផ្សារស្មាតហ្វូនក្នុងប្រទេសកម្ពុជា ដែលហេតុផលទាំងនេះហើយធ្វើឲ្យ OPPO សម្រេចចិត្តបញ្ចេញកូនពៅម៉ូដែលថ្មីបន្ទាប់មួយទៀតគឺ OPPO A57 ក្នុងតម្លៃត្រឹមតែ $199 ហើយធានាថាពិតជាត្រូវចិត្តហ្វេន A Series ជាពិសេសជាមួយរូបរាងថ្មីស្រឡាង និងដំបូងគេបង្អស់នៅលើត្រកូល A ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ស្មាតហ្វូន OPPO A57
ស្មាតហ្វូន OPPO A57

តោះ! ឥឡូវនេះយើងមកជជែកគ្នាពីសមត្ថភាព OPPO A57 តម្លៃ $199 ស័ក្កិសមនឹងសមត្ថភាពឬទេ? តើអ្នកគួរសម្រេចចិត្តទិញវាឬទេ?

ល្បឿនដំណើរការ RAM 4GB + 4GB

ត្រូវម៉ាច់ចំពោះអ្នកលេងហ្គេម! លែងតឹងចិត្ត ក្តៅក្រហាយពេលលេងហ្គេមទៀតហើយ លែងទាក់ លែងរអាក់រអួល OPPO A57 បំពាក់បន្ទះឈីប MediaTek Helio G35 ជាមួយ RAM 4GB + 4GB ដែលជាមុខងារពង្រីក RAM ធ្វើឲកម្លាំងម៉ាស៊ីនកាន់តែខ្លាំង។

អេក្រង់ធំទំហំ 6.56” ទស្សនាពេញភ្នែកគ្រប់ពេលវេលា

នៅពេលអ្នកសម្លឹងកញ្ចក់ទូរស័ព្ទ ឬលេងទូរស័ព្ទយូរអាចធ្វើឲ្យអ្នកឈឺភ្នែក ប៉ុន្តែសម្រាប់ OPPO A57 បំពាក់អេក្រង់ទំហំធំ 6.56” ត្រជាក់ភ្នែក ស្រឡះភ្នែក ព្រមទាំងសមត្ថភាពអាចបង្ហាញចេញកម្រិត FHD+ ជាមួយនឹង Resolution ទំហំ 720x1612 pixels ។

ស្មាតហ្វូន OPPO A57
ស្មាតហ្វូន OPPO A57

ថាមពលថ្មធំ 5000mAh + សាកថ្មលឿន 33W SuperVOOC

តឹងទ្រូងនឹងទូរស័ព្ទស៊ីថ្ម? មួយថ្ងៃសាក 2 ទៅ 3 ដង? បញ្ចូលថ្មយូរខាតពេលវេលា? អស់បារម្ភ OPPO A57 បំពាក់ថាមពលថ្មធំ ​ 5000mAh អាចប្រើប្រាស់លេងកម្សាន្តដោយស៊េរីពេញមួយថ្ងៃ រួមជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 33W SuperVOOC សាកលឿន ពេញលឿនមិនបាច់ចាំយូរ។

រចនាបថបែប OPPO Glow Design

ធម្មតាទូរស័ព្ទតម្លៃខ្ទង់ $200 រូបរាងឌីហ្សាញនៅមានកម្រិត ហើយរូបរាងបែបសាមញ្ញានៅឡើយ ខុសពី OPPO A57 ឌីហ្សាញជាមួយរូបរាង ទម្រង់គែមការ៉េដ៏ពេញនិយម និងដំបូងគេលើស៊េរី A របស់ OPPO។ ចំណែកខ្នងខាងក្រោយរចនាបថបែប OPPO Glow នេះជាការរចនាដ៏សំខាន់ដែល OPPO បានជ្រើសរើសប្រើប្រាស់នៅលើស្មាតហ្វូនស៊េរី A នៅក្នុងឆ្នាំនេះ។ សម្រាប់ OPPO A57 មកជាមួយនឹងជម្រើស 2 ពណ៌គឺ Glowing Green និង Glowing Black។

ស្មាតហ្វូន OPPO A57
ស្មាតហ្វូន OPPO A57

បន្ថែមពីនេះ OPPO A57 បង្កប់ដោយកាមេរ៉ាក្រោយទំហំ 13MP ជាមួយនឹងប្រព័ន្ធ AI Camera ហើយសម្រាប់កាមេរ៉ាស៊ែលហ្វីមានទំហំ 8MP។ មិនតែប៉ុណ្ណោះវាក៏បានបំពាក់ដោយប្រព័ន្ធសុវត្ថិភាពស្កេនមុខ Face unlock និងការស្កេនម្រាមដៃចំហៀងផងដែរ។ ហើយស្មាតហ្វូននេះដំណើរការ Android 12 លើប្រព័ន្ធប្រតិបត្តិការ ColorOS 12.1។

ស្មាតហ្វូន OPPO A57
ស្មាតហ្វូន OPPO A57

សរុបមកវិញ ប្រសិនបើទូរស័ព្ទរបស់លោកអ្នកកំពុងជួបបញ្ហា ល្បឿនដំណើរការ អេក្រង់ ថាមពលថ្ម កម្លាំងសាកថ្ម និងមានអារម្មណ៍ថារូបរាងទូរស័ព្ទរបស់អ្នកមិនទាន់សម័យកាល ឈប់បារម្ភទៀត! ត្រៀមលុយដូរយកស្មាតហ្វូនស៊េរីថ្មី OPPO A57 ដែលជាស្មាតហ្វូនកំពុងបំពេញភាពកង្វះខាតនៃស្មាតហ្វូនដទៃដែលមានតម្លៃប្រហាក់ប្រហែលគ្នា។ ចំពោះតម្លៃរបស់ OPPO A57 គឺមានតម្លៃត្រឹមតែ $199 តែប៉ុណ្ណោះ។

សម្រាប់ព័ត៌មានលម្អិតផ្សេងៗទៀតរបស់ OPPO A57 លោកអ្នកអាចចូលទៅក្នុងផេគហ្វ៊េសប៊ុកផ្លូវការរបស់ OPPO ។ តោះ! អាចប្រាប់បានអត់ថា អ្នកណាខ្លះនឹងក្លាយជាម្ចាស់ OPPO A57 មុនគេ?  

ស្មាតហ្វូន OPPO A57
ស្មាតហ្វូន OPPO A57
ស្មាតហ្វូន OPPO A57
ស្មាតហ្វូន OPPO A57
ស្មាតហ្វូន OPPO A57
ស្មាតហ្វូន OPPO A57
ស្មាតហ្វូន OPPO A57
ស្មាតហ្វូន OPPO A57
ស្មាតហ្វូន OPPO A57
ស្មាតហ្វូន OPPO A57
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T