OPPO ចាប់ដៃសហការជាមួយកាមេរ៉ាម៉ាក Hasselblad នៅលើកាមេរ៉ារបស់កំពូលស្មាតហ្វូន Find X5 Pro!

//s9.kh1.co/cd/cdad2f3a45af0ebc0f9d9c1149aa991a19b265e1.jpg
បច្ចេកវិទ្យា

 ២៩-មិថុនា-២០២២ ១ល្ងាច · ២ ឆ្នាំមុន

Hasselblad គឺជាក្រុមហ៊ុនផលិតកាមេរ៉ាកម្រិតកំពូលដែលស្ថិតក្នុងជួរលំដាប់ៗពេញនិយមបំផុត និងមានឈ្មោះល្បីឈានមុខគេលើពិភពលោក។

ភ្នំពេញ៖ អ្នកទាំងអស់គ្នាប្រហែលជាស្គាល់ម៉ាករថយន្តដ៏ល្បី Rolls Royce ប៉ុន្តែប្រហែលជាមានមនុស្សតិចណាស់ដែលស្គាល់ច្បាស់ពីម៉ាកកាមេរ៉ាកម្រិតកំពូល Hasselblad។ តោះឥឡូវយើងមកជជែកគ្នាអំពីម៉ាកកាមេរ៉ា Hasselblad?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=466,q=100/88/8844153388358c308cee0e4268b15c4dce3b5520.jpg

Hasselblad គឺជាក្រុមហ៊ុនផលិតកាមេរ៉ាកម្រិតកំពូលដែលស្ថិតក្នុងជួរលំដាប់ៗពេញនិយមបំផុត និងមានឈ្មោះល្បីឈានមុខគេលើពិភពលោក ហើយមិនតែប៉ុណ្ណោះ វាជាកាមេរ៉ាដំបូងគេក្នុងប្រវត្តិសាស្រ្តដែលបានទៅដល់ឋានព្រះច័ន្ទមុនមនុស្សបានទៅដល់ទៀត។

https://s9.kh1.co/__image/w=650,h=366,q=100/f6/f69ea13a4e26e9ae3bc134cdc958acf53a9039d2.jpeg

តើអ្នកជឿទេថា អ្នកអាចថតវីដេអូកម្រិតភាពយន្តដ៏អស្ចារ្យនៅលើទូរស័ព្ទដៃ? ជាធម្មតាចង់ថតរូបកម្រិតភាពយន្ត ឬបែបសិល្បៈ លុះតែត្រាលោកអ្នកត្រូវការឧបករណ៍ ឬកាមេរ៉ាល្អៗថ្លៃៗទើបអាចផ្តិតរូបភាព ឬវីដេអូជាមួយកម្រិតពណ៌ប្រកបដោយភាពទាក់ទាញ និងប្លែកអារម្មណ៍បែបភាពយន្ត ហើយក៏គ្មានប្រ៊េនកាមេរ៉ាណាមួយអាចប្រៀបបានជាមួយប្រ៊េនកាមេរ៉ា Hasselblad បានដែរ។

https://s9.kh1.co/__image/w=650,h=364,q=100/c2/c271e73346bc612c6de15175dc02a634672f83e3.jpg

អ្វីដែលកាន់អស្ចារ្យ និងនឹកស្មានមិនដល់គឺ OPPO បានធ្វើការសហការគ្នាជាមួយ Hasselblad លើកាមេរ៉ាកំពូលស្មាតហ្វូន Find X5 Pro។ តើលោកអ្នកយល់យ៉ាងណាដែរចំពោះកិច្ចសហការរវាង OPPO និង Hasselblad លើ Find X5 Pro? តើមូលហេតុអ្វីបានជា OPPO សហការរួមគ្នាជាមួយ Hasselblad? ហើយ OPPO និង Hasselblad បានសហការទៅលើអ្វីខ្លះលើ Find X5 Pro?

https://s9.kh1.co/__image/w=650,h=365,q=100/fa/fa2b807b02526aa6d36e0ca548b268503d4976e1.jpg

សម្រាប់ OPPO ត្រកូល Find X Series គឺជាកំពូលស្មាតហ្វូនល្អជាងគេបំផុតរបស់ OPPO និងជាស្មាតហ្វូនដែលកើតចេញពីការស្វែងយល់ពីកង្វះខាតរបស់កំពូលស្មាតហ្វូនដទៃ ហើយគ្រប់ជំនាន់នៃ Find X Series តែងតែនាំមកនូវបច្ចេកវិទ្យាឈានមុខគេជានិច្ច ពិសេសគឺជាទូរស័ព្ទដែលមានសមត្ថភាពថតយកពណ៌បានច្រើនបំផុត។

ហើយ Hasselblad ក៏ជាកំពូលកាមេរ៉ាល្បីក្នុងការថតយកពណ៌បានច្រើនជាងគេបំផុតដូចគ្នា ហើយក៏ជាជាម៉ាកដែលមានគុណភាពខ្ពស់ផុតលេខ ចំណែកតម្លៃម៉ាស៊ីនខ្ពស់រាប់ម៊ឺនដុល្លារ និងកែវលេនតម្លៃជិតមួយម៊ឺនដុល្លារ ដែលនេះស្របទៅតាមស្មារតីនៃការរកឃើញរបស់ត្រកូល Find Series ពិសេសគឺនៅលើ OPPO Find X5 Pro

ចំពោះមូលហេតុដែលធ្វើឲ្យ Find X Series និង Hasselblad ធ្វើឲ្យកិច្ចសហការក្លាយជារឿងដ៏ស័ក្កិសម គឺដោយសារសមត្ថភាពដ៏អស្ចារ្យក្នុងការគ្រប់គ្រងពណ៌ ហើយគ្រប់សន្លឹកនៃរូបភាពដែលថតចេញពី Find X5 Pro សុទ្ធតែសម្រេចបាននូវស្តង់ដារពណ៌ល្អបំផុតពី Hasselblad Natural Colour Calibration​ និងវិទ្យាសាស្ត្រពណ៌ដ៏ជំនាញរយៈពេល 80 ឆ្នាំរបស់ Hasselblad ត្រូវបានដាក់បញ្ចូលទៅក្នុងទូរស័ព្ទ Find X5 Pro ដ៏តូចមួយនេះ។

https://s9.kh1.co/__image/w=650,h=488,q=100/c8/c8a5524f4b178e3bdeaa6e4791ae2bede80a46f9.jpg

ក្រៅពីនេះប្រតិបត្តិការ Software លើ Find X5 Pro ក៏បានអាប់ដេតយ៉ាងល្អដ៏អស្ចារ្យក្នុងការបង្កើតប្រព័ន្ធចាក់ពណ៌ (Master Filter), ស្ទីលប៊ូតុងថត Hasselblad មានពណ៌ទឹកក្រូច​ប្រៀបដូចពណ៌ប្រ៊េនកាបូប គ្រឿងអង្ការម៉ាក HERMES, មុខងារ X-Pan Mode ដែលមានប្រយោជន៍ខ្លាំងបំផុតសម្រាប់ការថតប្រចាំថ្ងៃ និងសំឡេងចុចថតដូចគ្នាបេះបិតទៅនឹងកាមេរ៉ាម៉ាក Hasselblad ដែលធ្វើឲ្យអ្នកប្រើប្រាស់កាន់តែមានអារម្មណ៍សម្បូរបែប និងអស្ចារ្យជាងមុនទ្វេដង ជាពិសេសរូបភាពនីមួយៗអាចបង្ហាញពីកម្រិតរូបភាពបែបអាជីពយ៉ាងពិតប្រាកដមែន។

https://s9.kh1.co/__image/w=518,h=648,q=100/ca/ca77cab207948f4b3e9e25c1a2bf3dfeb5a785ea.jpg

បន្ថែមពីនេះលើកាមេរ៉ាថតរូបកម្រិតកំពូល Find X5 Pro គឺបានបំពាក់នូវបន្ទះឈីប MariSilicon X លើកដំបូងបំផុតរបស់ OPPO និងបំពាក់ឡើងជាពិសេសជំនួសឲ្យ NPU ដើម្បីជំនួយសមត្ថភាពកាមេរ៉ាដំបូងបំផុតជាមួយនឹងបច្ចេកវិទ្យាដំណើរការ 6nm តាមរយៈឧបករណ៍ចាប់សញ្ញា Sony IMX 766 ដែលគាំទ្រការថតរូបពេលយប់កម្រិត 4K Ultra Night Video និង Ultra HDR Video។ នេះអាចនិយាយបានថា OPPO មានការយកចិត្តទុកដាក់យ៉ាងខ្លាំង និងផ្តោតលើការថតរូបពេលយប់ជាមួយកម្រិតខ្នាតពណ៌ច្បាស់ៗប្លែកៗដែលមានតែមួយគត់នៅលើ OPPO Find X5 Pro ខណៈក្រុមហ៊ុនដទៃកំពុងបារម្ភអំពីការថតវីដេអូនៅពេលយប់។

https://s9.kh1.co/__image/w=650,h=488,q=100/c5/c58dbf35bc1b14b6d10d35fd75bbd73e1594241a.jpg
https://s9.kh1.co/__image/w=576,h=269,q=100/7e/7e49605ff0e856f934f7eb3437ce55b80e9ec69f.jpg
https://s9.kh1.co/__image/w=314,h=681,q=100/72/72f292145bddc54805f4d6cf8e618215cb957ead.jpg

សរុបមក OPPO Find X5 Pro គឺជាជម្រើសដ៏ល្អសម្រាប់អ្នកនិយមចូលចិត្តថតរូប ជាពិសេសចំពោះសមត្ថភាពរបស់ Hasselblad កាន់តែធ្វើឲ្យកាមេរ៉ាកំពូលស្មាតហ្វូននេះពោរពេញដោយភាពល្អឥតខ្ចោះ រួមទាំងគុណភាពសម្បត្តិផ្សេងៗទៀតជាច្រើនគឺអាចនិយាយថាវាពិតជាល្អគ្រប់គ្រាន់ហើយ។

https://s9.kh1.co/__image/w=650,h=236,q=100/37/379d3a72b8fd65ed1ef7124e7a37e74579ff3236.png

យ៉ាងណាមិញយើងនៅមិនទាន់ច្បាស់ថា តើកំពូលស្មាតហ្វូននេះមានដាក់លក់នៅលើទីផ្សារកម្ពុជា ឬអត់នោះទេ ហើយចំពោះតម្លៃពិតប្រាកដក៏មិនទាន់ដឹងដែរ។ ដូចនេះដើម្បីជ្រួលជ្រាបច្បាស់ព័ត៌មានលម្អិតបន្ថែមពី Find X5 Pro លោកអ្នកអាចចូលទៅកាន់ផេគហ្វ៊េសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T