ច្បាស់ការ ៩៩%! ស្ងាត់ៗ Chelsea បានឈានដល់កិច្ចព្រមព្រៀងផ្ទេរយកខ្សែប្រយុទ្ធប្រេស៊ីលរូបនេះហើយ

//s9.kh1.co/2a/2ae0760d2d45bbaec1cea128e033a7fc6df3e099.jpg
កីទ្បា

 ២៩-មិថុនា-២០២២ ៨ព្រឹក · ២ ឆ្នាំមុន

ស្ងាត់ៗ Chelsea បានឈានដល់កិច្ចព្រមព្រៀងផ្ទេរយកខ្សែប្រយុទ្ធប្រេស៊ីលរូបនេះហើយ

បរទេស៖ ក្លិបតោខៀវ Chelsea ជិតចុះកុងត្រាយកបានខ្សែប្រយុទ្ធសញ្ជាតិ ប្រេស៊ីល Raphinha ពី Leeds ហើយ បន្ទាប់ពីភាគីទាំង ២ បានយល់ព្រមលើកិច្ចព្រមព្រៀងផ្សេងៗអស់ហើយ, នេះបើតាមប្រភពច្បាស់ការនៅបរទេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Raphinha
Raphinha

យោងតាមការចុះផ្សាយរបស់អ្នកកាសែត អ៊ីតាលី លោក Fabrizio Romano បានឱ្យដឹងថា Chelsea និង Leeds បានឈានដល់កិច្ចព្រមព្រៀង ១០០% ក្នុងការចុះកុងត្រាយក Raphinha ហើយ ខណៈការដេញថ្លៃផ្លូវការភាគីទាំង ២ យល់ព្រមក្នុងតម្លៃ ៦០ ឬ ៦៥ លានផោន ឬខ្ទង់ចន្លោះ (៧៩ លានដុល្លារអាមេរិក) រួមទាំងប្រាក់បន្ថែមផ្សេងៗទៀត។

Raphinha
Raphinha

តាមប្រភពដដែលបានបន្ថែមថា ឥឡូវនេះកំពុងបន្តលើការពិភាក្សារវាង Chelsea និងសមីខ្លួនផ្ទាល់ខ្លួនវិញម្តង ដើម្បីចរចាអំពីលក្ខខណ្ឌផ្ទាល់ខ្លួន និង កិច្ចសន្យា, មានន័យថា គ្រប់យ៉ាងគឺនៅរង់ចាំតែការសម្រេចចិត្តរបស់កីឡាករផ្ទាល់ប៉ុណ្ណោះ៕

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T