ហេតុតែគេ! មកដល់ Man City ភ្លាមស្រាប់តែ Haaland គ្រោងជះលុយ៣លានដើម្បីទិញផ្ទះកីឡាកររូបនេះ

//s9.kh1.co/8b/8b454c1823fb1bbeab65ab5e2c79754b0bf4c1d2.jpg
កីទ្បា

 ២៧-មិថុនា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

មកដល់ Man City ភ្លាមស្រាប់តែ Haaland គ្រោងជះលុយ៣លានដើម្បីទិញផ្ទះកីឡាកររូបនេះ

អង់គ្លេស៖ ខ្សែប្រយុទ្ធចំណូលថ្មីក្លិប Manchester City កីឡាករ Erling Haaland ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍ក្នុងការផ្លាស់ទៅលំនៅដ្ឋានពីមុនរបស់ Paul Pogba ដែលស្ថិតនៅទីក្រុង Manchester

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   កីឡាករ Erling Haaland
   កីឡាករ Erling Haaland

ជាការពិតណាស់ កីឡាករវ័យ២១ឆ្នាំខាងលើ បានសម្រេចចិត្តចាកចេញពី Borussia Dortmund ដើម្បីផ្លាស់មកកាន់ Man City កាលពីពេលថ្មីៗនេះ បន្ទាប់ពីរូបគេបានបង្ហាញទម្រង់លេងល្អខ្លាំងនៅលើទឹកដីអាល្លឺម៉ង់ តាមរយៈការរកគ្រាប់បាល់បាន ៨៦គ្រាប់ ក្នុងចំណោមការបង្ហាញខ្លួន ៨៩ប្រកួត ហើយ រូបគេក៏ត្រូវបានគេចាត់ទុកជាខ្សែប្រយុទ្ធកំពុងល្អជាងគេម្នាក់នៅលើលោកផងដែរ។

ក្រោយមកដល់ Man City ភ្លាម បើតាមការចុះផ្សាយរបស់កាសែតកីឡា The Sun បានលើកឡើងថា Haaland កំពុងតែសម្លឹងឃើញផ្ទះដ៏ធំមួយដែលមាន៥បន្ទប់ ដែលជាផ្ទះរបស់ Pogba ធ្លាប់រស់នៅក្នុងអំឡុងពេលគេលេងឲ្យ Manchester United ផ្ទះដ៏ធំនេះត្រូវបានគេរំពឹងថា Pogba នឹងលក់ក្នុងតម្លៃប្រមាណ ៣លានផោន (ឬប្រមាណ ៣.៦លានដុល្លារ)៕

ផ្ទះរបស់ Paul Pogba
ផ្ទះរបស់ Paul Pogba

ប្រភពsportskeeda

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T