ក្តៅៗ! ទីបំផុតកីឡាកររូបនេះសម្រេចចែកផ្លូវគ្នាជាមួយ PSG ហើយ

//s9.kh1.co/96/965dcb974ad469b2b39cdd3dc54a83a54e99cf4c.jpg
កីទ្បា

 ២៦-មិថុនា-២០២២ ៨ល្ងាច · ២ ឆ្នាំមុន

ទីបំផុតកីឡាកររូបនេះសម្រេចចែកផ្លូវគ្នាជាមួយ PSG ហើយ

បរទេស៖ ទីបំផុតអ្នកចាំទីសញ្ជាតិ បារាំង Alphonse Areola បានសម្រេចចិត្តចែកផ្លូវជាមួយ Paris Saint-Germain ហើយ ដោយរូបគេផ្លាស់ទៅចូលរួមជាអចិន្ត្រៃយ៍ជាមួយក្រុម West Ham, នេះបើតាមប្រភពច្បាស់ការនៅបរទេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Alphonse Areola
Alphonse Areola

រម្លឹកថា Areola ត្រូវបាន West Ham ខ្ចីជើងពី PSG នៅរដូវក្តៅមុន, បន្ទាប់ពីក្រុមអ្នកមានបារាំងយកបាន Gianluigi Donnarumma ពី AC Milan, ខណៈការមកដល់របស់អ្នកចាំទីសញ្ជាតិ អ៊ីតាលី បានធ្វើឱ្យរូបគេមិនស្ថិតនៅក្នុងជម្រើសរបស់លោក Mauricio Pochettino ឡើយ។

Alphonse Areola
Alphonse Areola

យោងតាមការចុះផ្សាយរបស់កាសែត អង់គ្លេស Sky Sports Premier League បានឱ្យដឹងថា, West Ham ចុះកុងត្រាយកបាន Areola ពីក្រុម PSG ហើយ ក្នុងកុងត្រារយៈពេល ៥ ឆ្នាំពោលគឺដល់ឆ្នាំ ២០២៧, ខណៈព័ត៌មានបន្ថែមទៀត នៅរង់ចាំតែការប្រកាសរបស់ក្លិបទាំងសងខាងប៉ុណ្ណោះ៕

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T