អ្នកគាំទ្រពេញចិត្តស្តូក ក្រោយឃើញ Evening Gown សម្រាប់ Miss Queen សៃហ្វុន ត្រៀមប្រកួត

//s9.kh1.co/34/34b96a4b6273f0d6572d155a60279b871e983bcb.jpg
តារា & កម្សាន្ដ

 ២៥-មិថុនា-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

បើមិនកប់ទៀត មិនដឹងនិយាយថាម៉េចទេ ឈុតរាត្រីស្រមោលស សម្រាប់ Miss Queen សៃហ្វុន កំពុងតែអង្រួនចិត្តមហាជនខ្លាំង។

កម្សាន្ត៖ ជាការពិតណាស់ កញ្ញា សៃហ្វុង ដែលជាម្ចាស់មកុដតំណាង Miss Queen Cambodia កំពុងដុតដៃជើងបញ្ចេញអស់ពីសមត្ថភាព ក្នុងការប្រកួតនៅលើឆាកអន្តរជាតិ ដែលធ្វើឡើងក្នុងប្រទេសថៃ ដោយមានបេក្ខនារីចូលរួមចំនួន ២៦ប្រទេសផ្សេងទៀតផងដែរ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស​ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ នេះជាថ្ងៃប្រកួតផ្តាច់ព្រ័ត្តផងដែរ។ ក្នុងនោះ បើយើងងាកមកនិយាយពីការតែងខ្លួន របស់បវរកញ្ញាភេទទីបីរូបនេះ​ យើងអាចនិយាយបានថា​ សៃហ្វុន​ គឺស្អាតគ្រប់ពេលតែម្ដង មិនថាស្លៀកពាក់បែបម៉េចក៏ដោយក៏មើលទៅលេចធ្លោ រាងតូចច្រឡឹង ចង្កេះអង្ក្រងទេ បូករួមសមត្ថភាពរបស់ បវរកញ្ញារូបនេះ ក៏ញាក់សាច់ដែរ។

ជាក់ស្ដែង អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺ នាពេលថ្មីៗនេះ ហ្វេនៗមានការភ្ញាក់ផ្អើលនិងពេញចិត្តខ្លាំងមែនទែនក្រោយពីបានឃើញ Evening Gown សម្រាប់ស្លៀកប្រកួតក្នុងថ្ងៃបញ្ចប់ គឺជាឈុតរាត្រីស្រមោលសយ៉ាងគួរឲ្យចាប់អារម្មណ៍ ដោយមានការរចនា ការច្នៃម៉ូតប្លែកភ្នែក ពណ៌លឿងទឹកមាសមើលទៅ ស្អាតខ្លាំងតែម្ដង សមជាមួយនឹងរៀងបវរកញ្ញា រូបនេះស្លៀកអីក៏សមទៀតនោះ៕

សូមទស្សនារូបភាពខាងក្រោម៖

សៃហ្វុន
សៃហ្វុន
សៃហ្វុន
សៃហ្វុន
សៃហ្វុន
សៃហ្វុន
សៃហ្វុន
សៃហ្វុន
សៃហ្វុន
សៃហ្វុន
សៃហ្វុន
សៃហ្វុន
សៃហ្វុន
សៃហ្វុន
សៃហ្វុន
សៃហ្វុន
សៃហ្វុន
សៃហ្វុន
សៃហ្វុន
សៃហ្វុន
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T