មកស្គាល់កូនឧបករណ៍បញ្ចាំងរូបភាព Projector មួយនេះ ពីក្រុមហ៊ុន Xiaomi

//s9.kh1.co/52/52ffab0808542037ccf57f886832d0d31cc2c7d4.jpg
បច្ចេកវិទ្យា

 ១៧-មិថុនា-២០២២ ១០ព្រឹក · ៣ ឆ្នាំមុន

ប្រព័ន្ធត្រជាក់ពិសេសរបស់ Xming ប្រើកង្ហារភ្លោះ ដើម្បីធានាថាឧបករណ៍មិនឡើងកម្ដៅខ្លាំង។

បរទេស៖ Xming Mini Projector Q1 SE គឺជាម៉ាស៊ីនបញ្ចាំងរូបភាពតូចថ្មី ពីប្រព័ន្ធអេកូ Xiaomi។ ឧបករណ៍ចល័តនេះមានទំហំ 115 x 134 x 175 mm។ គួរកត់សម្គាល់ថា ឧបករណ៍នេះមិនមានថ្មទេ ដូច្នេះវានឹងត្រូវដោតចូលទៅក្នុងប្រភពថាមពល ដើម្បីដំណើរការ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឧបករណ៍នេះមានប្រភពពន្លឺ LED ដែលមានពន្លឺរហូតដល់ 250 ANSI lm ហើយម៉ាស៊ីនបញ្ចាំងនេះអាចបង្កើតរូបភាព ពី40ទៅ120-in ជាមួយគុណភាពបង្ហាញដើម 1080P។ លក្ខណៈពិសេសរបស់ឧបករណ៍រួមមាន keystone correction និងប្រដាប់បង្វិលដើម្បីកែតម្រូវឲ្យវា focus។ ប្រព័ន្ធត្រជាក់ពិសេសរបស់ Xming ប្រើកង្ហារភ្លោះ ដើម្បីធានាថាឧបករណ៍មិនឡើងកម្ដៅខ្លាំង។

វាដំណើរការនៅ កម្រិតសំឡេង 30 dB ដែលមិនរំខានដល់បទពិសោធន៍ប្រើប្រាស់របស់អ្នក។ ប្រព័ន្ធស្ដេរ៉េអូដែលមាន speaker 3 W ចំនួនពីរ គឺត្រូវបានដាក់នៅក្នុងឧបករណ៍ ដើម្បីបង្កើតសំឡេងជុំវិញនិម្មិត។ Projector ក៏គាំទ្រការ casting អេក្រង់ពីឧបករណ៍ iOS និង Android ផ្សេងៗបាន។ អ្នកអាចភ្ជាប់ទៅកាន់ឧបករណ៍បញ្ចាំងរូបភាពនេះ តាមយៈរន្ធ HDMI 1.4 ឬ USB 2.0 ផងដែរ៕

Xming Mini Projector Q1 SE
Xming Mini Projector Q1 SE

ប្រភព: Notebookcheck

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T