ASUS បានរៀបចំព្រឹត្តិការណ៍ដ៌ធំប្រចាំឆ្នាំ សម្រាប់អ្នកស្រលាញ់ខាងវិស័យកីឡាអេឡិចត្រូនិច និងបច្ចេកវិទ្យា

//s9.kh1.co/4d/4d22c4c79c5964e5f9ac230c5d4d333348f8a12a.jpg
សង្គម

 ០២-មិថុនា-២០២២ ៩ព្រឹក · ៣ ឆ្នាំមុន

ASUS បានបង្កើតព្រឹត្តិការណ៍ដ៌ធំប្រចាំឆ្នាំ សំរាប់អ្នកស្រលាញ់ខាងវិស័យកីឡាអេឡិចត្រូនិច អ្នកចូលចិត្តបច្ចេកវិទ្យាថ្មីៗ ក៏ដូចជា Creator ដែលត្រូវការម៉ាស៊ីនកុំព្យូទ័រយួរដៃដែលមានកម្លាំងខ្លាំង និងការច្នៃប្រឌិតខ្ពស់ នោះគឺ ROG Fan Gathering 2022។

ភ្នំពេញ៖ ASUS បានបង្កើតព្រឹត្តិការណ៍ដ៌ធំប្រចាំឆ្នាំ សំរាប់អ្នកស្រលាញ់ខាងវិស័យកីឡាអេឡិចត្រូនិច អ្នកចូលចិត្តបច្ចេកវិទ្យាថ្មីៗ ក៏ដូចជា Creator ដែលត្រូវការម៉ាស៊ីនកុំព្យូទ័រយួរដៃដែលមានកម្លាំងខ្លាំង និងការច្នៃប្រឌិតខ្ពស់ នោះគឺ ROG Fan Gathering 2022

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពក្នុងកម្មវិធី 
រូបភាពក្នុងកម្មវិធី 

ក្រុមហ៊ុន ASUS បានអញ្ជើញភ្ញៀវជាច្រើនកុះករមកចូលរួមប្រមាណ ៥០០ នាក់ សំរាប់១ថ្ងៃពេញ ដើម្បីបានធ្វើការសាកល្បងតេស្តម៉ូដែលថ្មីៗ ដែលបានដាក់តាំងបង្ហាញជាច្រើនតាំងពីម៉ូដែលលំដាប់ទូទៅ រហូតដល់ម៉ូដែលលំដាប់ខ្ពស់ ដែលមានតម្លៃរហូតដល់ទៅជិត ៥,០០០ ដុល្លារ ក្នុងនោះរួមមាន៖ សេរ៊ី TUF 2022 សំរាប់អ្នកឌីស្ស៉ាញឬលេងហ្គេមទូទៅ សេរ៊ី ROG Strix G និង ROG Strix Scar Edition សំរាប់អ្នកត្រូវការកម្លាំងម៉ាស៊ីនខ្លាំង សេរ៊ី Zephyrus G15 និង M16 សំរាប់អ្នកដែលត្រូវការម៉ាស៊ីនខ្លាំងហើយស្តើងស្អាត សេរ៊ី Zephyrus Flow Z13 សំរាប់អ្នកត្រូវការម៉ាស៊ីនកម្លាំងយក្ស ដែលមានទំហំ១៣អ៊ីញ ហើយអាចដកអេក្រង់បាន និងសេរ៊ីលំដាប់កំពូលដែលមានអេក្រង់ដល់ទៅ២ និងមានកម្លាំងខ្លាំងបំផុតចុងក្រោយនោះគឺ ROG Zephyrus Duo​GX650 ផងដែរ។

រូបភាពក្នុងកម្មវិធី 
រូបភាពក្នុងកម្មវិធី 

ក្រៅពីផលិតផលដ៏គួរអោយចាប់អារម្មណ៍នេះ នៅមានវត្តមានរបស់តារាល្បីៗជាច្រើនបានមកចូលរួមចែករំលែក និងសំណេះសំណាលជាមួយភ្ញៀវអ្នកគាំទ្រជាច្រើន រួមមាន៖ លោក ឆេងសុភក្ត្រ (Mr. Reanthort) លោក John Sey , Mr. Ream Angkor ក៏ដូចជាInfluencer Tik Tok ផ្សេងៗទៀតផងដែរ។ អ្វីដែលពិសេសថែមទៀតនោះគឺ មានការសម្តែងដើរម៉ូតដែលរៀបចំឡើងដោយក្រុម Cosplay ស្អាតៗជាច្រើនដែលធ្វើអោយទិដ្ខភាពកាន់តែសប្បាយរីករាយ។

រូបភាពក្នុងកម្មវិធី 
រូបភាពក្នុងកម្មវិធី 

ចំណុចសំខាន់នៃកម្មវិធីនេះបន្ថែមទៀតនោះគឺ ការប្រកួតហ្គេម Valorant យ៉ាងស្វិតស្វាញរវាងក្រុម Team Max និង ReigN Priorityនៅ លើកុំព្យូទ័រ ROG ដោយផ្ទាល់តែម្តង។

ចុងបញ្ចប់នៃការបិទកម្មវិធី ក្រុមហ៊ុន ASUS បានចែកកាដូអនុស្សាវរីយ៍ជាច្រើន ព្រមទាំងមានការចាប់រង្វាន់កុំព្យូទ័៏រ និងគ្រឿងលំអកុំព្យូទ័៏រផ្សេងៗទៀត ក៏ដូចជាការថតរូបជុំគ្នាផងដែរ៕

រូបភាពក្នុងកម្មវិធី 
រូបភាពក្នុងកម្មវិធី 
រូបភាពក្នុងកម្មវិធី 
រូបភាពក្នុងកម្មវិធី 
រូបភាពក្នុងកម្មវិធី 
រូបភាពក្នុងកម្មវិធី 
រូបភាពក្នុងកម្មវិធី 
រូបភាពក្នុងកម្មវិធី 
https://s9.kh1.co/__image/w=650,h=239,q=100/64/64c7856eb7930eb219e6196bd1e6f231b8666490.jpg
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T