កូរ៉េខាងត្បូង ៖ Lisa សមាជិកក្រុម BLACKPINK ជាតារាល្បីមួយរូបដែលមានប្រជាប្រិយភាពបំផុតដែលមកពីប្រទេសកំណើតរបស់នាងគឺប្រទេសថៃ។ កើត និងធំធាត់នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ នាងបានផ្លាស់ទៅរស់នៅប្រទេសកូរ៉េតាំងពីក្មេង ដើម្បីបន្តក្តីសុបិនចង់ក្លាយជាតារា Kpop។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
នាងបានចុះកុងត្រាជាមួយផលិតកម្ម YG Entertainment ហើយបានហ្វឹកហាត់ជាច្រើនឆ្នាំមុននឹងចេញជាលើកដំបូងក្នុងក្រុម BLACKPINK។ ក្រុមនេះទទួលបានជោគជ័យភ្លាមៗជាមួយនឹងបទចម្រៀងដំបូងរបស់ពួកគេមានចំណងជើងថា “Whistle” និង “Boombayah” ដែលបានត្រួសត្រាយផ្លូវឲ្យពួកគេឲ្យក្លាយជាតារា។

Lisa បានបន្តក្លាយជាតារាម៉ូដែលដ៏ជោគជ័យ ដោយគាំទ្រម៉ាកប្រណីតដូចជា Celine និង BVLGARI ជាដើមហើយដោយសារភាពជោគជ័យដ៏ធំធេងរបស់នាងនៅក្នុងវិស័យជាច្រើននៃឧស្សាហកម្មកម្សាន្ត វាមិនមែនជារឿងចម្លែកទេដែលក្មេងៗជាច្រើននៅក្នុងប្រទេសថៃបានជ្រើសរើសនាងធ្វើជាគំរូរបស់ពួកគេ។
សមាជិកក្រុមចម្រៀង BLACKPINK រូបនេះបានដឹងយ៉ាងច្បាស់អំពីកិត្តិយសនេះ ដោយបានសារភាពនៅក្នុងភាពយន្តឯកសារ Light Up The Sky របស់ Netflix ថា ៖
ខ្ញុំជាគំរូនៅប្រទេសថៃ ប៉ុន្តែខ្ញុំមិនដឹងថាខ្ញុំនឹងក្លាយជាសិល្បករប្រភេទណានោះទេ។

ជាក់ស្ដែង នៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តីអាមេរិក Rolling Stone នាងត្រូវបានគេសួរថាតើនាងមានន័យយ៉ាងណាចំពោះពាក្យរបស់នាង។ ស្របនឹងនេះនាងបានពន្យល់ថា ខ្លួនឯងមិនមានទំនុកចិត្តថា នាងគួរតែជាអ្នកបំផុសគំនិតរបស់ពួកគេនៅពេលដែលនាងនៅតែខ្វះខាតក្នុងផ្នែកជាច្រើន ព្រោះនាងជឿថានៅមានអ្វីច្រើនសម្រាប់នាងដើម្បីរៀនព្រោះនាងនៅក្មេង។
រាល់ពេលដែលខ្ញុំទៅប្រទេសថៃ មានក្មេងៗជំនាន់ថ្មីដែលមើលមកខ្ញុំថា 'ខ្ញុំចង់ដូច Lisa, unni!' ប៉ុន្តែនៅពេលដែលខ្ញុំមើលខ្លួនឯង ខ្ញុំខ្វះផ្នែកជាច្រើន។ មានរឿងជាច្រើនដែលខ្ញុំមិនដឹង ព្រោះខ្ញុំនៅក្មេង។

គំនិតដែលថានាងគិតថានៅតែមានគុណវិបត្តិជាច្រើនធ្វើឲ្យនាងមានចម្ងល់ មិនដឹងពេលណានាងនឹងត្រៀមខ្លួនទទួលយកការកោតសរសើររបស់ពួកគេ។ នាងបាននិយាយដោយបន្ទាបខ្លួនថា នាងនៅមានផ្លូវវែងឆ្ងាយទៀតដែលត្រូវទៅ។
ពួកគេមើលមកខ្ញុំជា Idol ប៉ុន្តែខ្ញុំនៅតែមិនគិតថាខ្ញុំល្អឥតខ្ចោះគ្រប់គ្រាន់ដើម្បីធ្វើជា Idol របស់ពួកគេ។ តើខ្ញុំនៅទីនោះទេ? តើខ្ញុំត្រៀមខ្លួនហើយឬនៅ? ខ្ញុំពិតជាចង់ដឹងចង់ឃើញណាស់។ តើខ្ញុំជា Idol របស់ក្មេងទាំងនោះដោយរបៀបណា? ខ្ញុំនៅតែមានអារម្មណ៍ថាខ្ញុំមានផ្លូវវែងឆ្ងាយដែលត្រូវទៅ។

Lisa ប្រហែលមិនជឿថានាងត្រៀមខ្លួនជាគំរូដល់ក្មេងថៃទេ ប៉ុន្តែមនុស្សជាច្រើនប្រាកដជាមិនយល់ស្រប ព្រោះនាងត្រូវបានមនុស្សរាប់លាននាក់ស្រលាញ់៕
ប្រភព ៖ Koreaboo