លេងសើចម៉េចបាន! សូម្បីតែ លោក ជី ដេវីត ក៏សរសើររឿង គ្រោះជីវិតកូវីដ១៩ ពេញៗមាត់ដែរ (វីដេអូ)

//s9.kh1.co/a5/a52dafedfabcde350b2b5d771bd815d79b5d68f7.jpg
តារា & កម្សាន្ដ

 ២៦-ឧសភា-២០២២ ៧ព្រឹក · ២ ឆ្នាំមុន

លោក ជី ដេវីត បានបញ្ជាក់ពីចំណាប់អារម្មណ៍ចំពោះខ្សែភាពយន្តគ្រោះជីវិតកូវីដ១៩ ថាជារឿងថ្មីមួយដែលបានឆ្លុះបញ្ជាំងពីរឿងរ៉ាវដែលកើនមានក្នុងសង្គមនេះ។

ភ្នំពេញ៖ បន្ទាប់ពីខ្សែភាពយន្តខ្មែររឿង គ្រោះជីវិតកូវីដ១៩ បានចាក់បញ្ជាំងនៅតាមរោងភាពយន្តនានា នៅក្នុងប្រទេសកម្ពុជារួចមក ឃើញថាមានទស្សនិកជនជាច្រើននាក់ បាននាំគ្នាទៅទស្សនារឿងនេះ សូម្បីតែតារាល្បី លោក ជី ដេវីត ក៏បង្ហាញវត្តមានទៅទីនោះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ក្នុងកិច្ចសម្ភាស លោក ជី ដេវីត បានបញ្ជាក់ពីចំណាប់អារម្មណ៍ចំពោះខ្សែភាពយន្តមួយនេះថា ជារឿងមួយថ្មី ដែលអាចបង្កើនចំណេះដឹងដល់បងប្អូនជនរួមជាតិ និងឆ្លុះបញ្ជាំងពីតថភាពសង្គមសព្វថ្ងៃដែលយើងធ្លាប់ជួបប្រទះ បន្ថែមពីលើនេះវាជាខ្សែភាពយន្តរបស់លោក ហួយ យ៉ាឡេង(កថាជ័យ) ដែលលោកធ្លាប់មានស្នាដៃ ទៅវិស័យភាពយន្តរាប់ឆ្នាំមកហើយ។

យ៉ាងណាមិញ សូមបងប្អូន ជួយគាំទ្រខ្សែភាពយន្តរបស់ខ្មែរយើង ទាំងអស់គ្នាផងដែរ៕

សូមចូលទស្សនារូបភាព និងវីដេអូខាងក្រោម៖

https://s9.kh1.co/__image/w=650,h=650,q=100/da/daec5be81d0d216d8758c6fc03e151c7b3337a8c.jpg
Hara Yuth ជី ដេវីត និង ហួយ យ៉ាឡេង(កថាជ័យ)
Hara Yuth ជី ដេវីត និង ហួយ យ៉ាឡេង(កថាជ័យ)
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T