លោក កថាជ័យ លេីកដៃ អំពាវនាវប្រជាជន មកទស្សនាភាពយន្ត របស់ខ្លួន

//s9.kh1.co/e1/e18fcd1d8f310e6cd945d5fe890de1ad1c66c736.jpg
តារា & កម្សាន្ដ

 ២៥-ឧសភា-២០២២ ៩ល្ងាច · ២ ឆ្នាំមុន

អ្នកដឹកនាំ និងជាតារាសម្តែងជើងចាស់មួយរូបនៅក្នុងប្រទេសកម្ពុជា លោក ហួយ យ៉ាឡេង (កថាជ័យ) បានអំពាវនាវដល់បងប្អូនជនរួមជាតិឱ្យមកទស្សនាភាពយន្តរបស់លោក។

ភ្នំពេញ៖ នាពេលថ្មីៗនេះ អ្នកដឹកនាំ និងជាតារាសម្តែងជើងចាស់មួយរូបនៅក្នុងប្រទេសកម្ពុជា លោក ហួយ យ៉ាឡេង (កថាជ័យ) បានអំពាវនាវដល់បងប្អូនជនរួមជាតិឱ្យមកទស្សនាភាពយន្តរបស់លោក ដែលកំពុងតែចាក់បញ្ជាំងនៅតាមរោងកុនក្នុងស្រុក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក យោងតាមគណនីហ្វេសប៊ុករបស់តារាប្រុសរូបនេះ បានសរសេរសារខ្លីមួយ ដែលបង្ហាញពីអារម្មណ៍របស់ខ្លួនទៅកាន់ប្រជាជនកម្ពុជា នាំគ្នាមកទស្សនាខ្សែភាពយន្តខ្មែរគ្រោះជីវិតកូវីដ១៩ ដែលលោកបានបង្កើតឡើងយ៉ាងដូច្នេះថា៖

ខ្ញុំជាផលិតករសុំទាន
ខ្ញុំស៊ូលើកដៃសំពះស្នើសុំប្រជាជនខ្ញុំឱ្យមកមើល
ភាពយន្តមួយដែលគាត់មើលហើយគាត់ទទួលបាន គុណតម្លៃសម្រាប់ជីវិតខ្លួន 
កូនអើយបើកើតជាមនុស្សហើយកូនត្រូវចេះធ្វើអំពើល្អចេះជួយសង្គមជាតិខ្លួន កុំគិតតែសុខខ្លួនឯង កូនត្រូវក្លាយជាទំពាំងស្នងឬស្សីកូនត្រូវក្លាយជាយុវវ័យ ដែលខ្លាំងតពីដូនតា
ការលើកដៃសំពះដល់ប្រជាជនខ្លួន ដើម្បីអោយគេទទួលបានផលល្អ មិនថោកទាបទេណាកូន

លោក ហួយ យ៉ាឡេង (កថាជ័យ) 

សូមចូលទស្សនារូបភាពខាងក្រោម៖

លោក ហួយ យ៉ាឡេង (កថាជ័យ) 
លោក ហួយ យ៉ាឡេង (កថាជ័យ) 
លោក ហួយ យ៉ាឡេង (កថាជ័យ) 
លោក ហួយ យ៉ាឡេង (កថាជ័យ) 
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T