ពិតទេ? ពាក្យចចាមអារ៉ាមណាត់ជួបរបស់ V និង Jennie គឺដើម្បីបិទបាំងរឿងអាស្រូវ Garam

//s9.kh1.co/4c/4c205b38768d4035e81f62dd82795f91c6bcbaa4.jpg
តារា & កម្សាន្ដ

 ២៤-ឧសភា-២០២២ ៤ល្ងាច · ២ ឆ្នាំមុន

អ្នកគាំទ្រសង្ស័យថា Jennie និងពាក្យចចាមអារ៉ាមណាត់ជួបរបស់ V ត្រូវបានគេប្រើប្រាស់ដើម្បីបិទបាំងរឿងអាស្រូវគំរាមកំហែងរបស់ LE SSERAFIM Garam

កម្សាន្ត ÷ ថ្មីៗនេះ មានរូបថត​មួយ​សន្លឹក​ដែល​ត្រូវ​បាន​គេ​ចោទ​ថា​ជជា V និង Jennie ដែលកំពុងណាត់ជួបគ្នា ព្រមទាំងបានជិះឡានជាមួយគ្នា នៅកោះ Jeju ហើយដោយ​សារ​ថា​អ្នក​ទាំង​ពីរ​ គឺ​ជា​សមាជិក​នៃ​ក្រុម K-Pop កំពូល​ក្នុង​ពិភព​លោក ពាក្យ​ចចាម​អារ៉ាម​បានរីករាលដាលយ៉ាងលឿន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
V
V

យោងតាមអ្នកបង្ហោះដើម តារាទាំងពីរត្រូវបានគេប្រទះឃើញជិះរថយន្តដែលមានបង្អួចគ្មានពណ៌នៅលើកោះ Jeju ដែលរឿននេះ​កើត​ឡើង​បន្ទាប់​ពី​មាន​ព័ត៌មាន​ថា Jennie និង ​មិត្ត​ប្រុសដែល​មាន​ពាក្យ​ចចាម​អារ៉ាម​ថា G-Dragon សមាជិក​ក្រុម BIGBANG បាន​បែក​បាក់ ទោះជាទំនាក់ទំនងរបស់ពួកគេ មិនដែលត្រូវបានបញ្ជាក់ក៏ដោយ។

Jennie 
Jennie 

មិនយូរប៉ុន្មានបន្ទាប់ពីពាក្យចចាមអារ៉ាម បានរីករាលដាល អ្នកគាំទ្រក៏បានចាប់ផ្តើមជជែកវែកញែក ដោយពួកគេបានប្រកែកថាពាក្យចចាមអារ៉ាមណាត់ជួប កំពុងត្រូវបានប្រើប្រាស់ដើម្បីបំបែរអារម្មណ៍សាធារណជនពី រឿងអាស្រូវ នៃការគំរាមកំហែងថ្មីៗរបស់ Garam ពីក្រុមចម្រៀងស្រីថ្មីរបស់ HYBE និង Source Music គឺ LE SSERAFIM

រូប V និង Jennie ដែលបែកធ្លាយ
រូប V និង Jennie ដែលបែកធ្លាយ

ក្នុងរឿងរបស់ Garam ទោះបីជាមានការ បដិសេធយ៉ាងម៉ឺងម៉ាត់ ពីក្រុមហ៊ុនក៏ដោយក៏ជនរងគ្រោះជាច្រើននាក់ដែលត្រូវបានចោទប្រកាន់ បានបោះជំហានទៅមុខ ដើម្បីនិយាយអំពីអំពើហិ.ង្សាដែលពួកគេអះអាងថា នាងបានធ្វើបាបពួកគេ ហើយដោយសារតែភាពធ្ងន់ធ្ងរនៃការចោទប្រកាន់ និង ប្រតិកម្មខ្លាំងដែល HYBE ទទួលបានសម្រាប់សេចក្តីថ្លែងការណ៍របស់ពួកគេ នៅក្នុងការការពាររបស់ Garam អ្នកនិយមលេងអ៊ីនធើណែតមានការសង្ស័យ អំពីពេលវេលានៃរឿងអាស្រូវថ្មីរបស់ Jennie និង V ។ 

Garam
Garam

ពួកគេស្មានថារឿងអាស្រូវនេះ កំពុងត្រូវបានប្រើប្រាស់ដើម្បីបិទបាំងការចោទប្រកាន់អំពីអំពើហិ.ង្សាក្នុងសាលារបស់ Garam ទីបំផុត ពួកគេ​បាន​ចង្អុល​បង្ហាញ​ពី​ករណី​មួយ​ទៀត​របស់ Jennie ដែល​ហាក់​ដូច​ជា​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ធ្វើ​ឱ្យ​សាធារណជន​ភ្លេច​អំពី​រឿង​អាស្រូវ​ដ៏​ធំ ដែលនៅដើមឆ្នាំ ២០២១ ពាក្យចចាមអារ៉ាមអំពីការណាត់ជួបរបស់នាងជាមួយ G-Dragon ទោះជាយ៉ាងណា ការរំពឹងទុករបស់អ្នកគាំទ្រមិនទាន់អាចបញ្ជាក់ថាជាការពិត ឬយ៉ាងណានោះទេ៕

ប្រភព: Koreaboo 

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T