ទៅគីរីរម្យ ក្រៅពីវាលស្មៅដើមស្រល់ គួរទៅកន្លែងណាទៀត? មកមើលទីតាំងទាំងនេះ

//s9.kh1.co/91/91d83bfbd7c6f9e738debe66e05c96023f484118.jpg
យុវវ័យ

 ២៤-ឧសភា-២០២២ ៣ល្ងាច · ៣ ឆ្នាំមុន

ទៅលេងគីរីរម្យ បើបានទៅលេងកន្លែងទាំងប៉ុន្មានខាងក្រោមនេះ ធានាថា best ហ្មង ព្រោះទេសភាព និងបរិយាកាស វាស្រស់ស្រាយ ស្អាតត្រជាក់ភ្នែក។

កម្សាន្ត៖ ជាការពិត ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ ឬយើងហៅកាត់ត្រឹម ឧទ្យានជាតិគីរីរម្យ គឺតំបន់កម្សាន្តដ៏ពេញនិយមមួយស្ថិតក្នុងខេត្តកំពង់ស្ពឺ ដែលមានចម្ងាយមិនឆ្ងាយពីភ្នំពេញប៉ុន្មាននោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទីនេះផងដែរ ជាតំបន់ខ្ពង់រាបមួយ ដែលមានព្រៃឈើយ៉ាងក្រាស់ ពិសេសមានសម្បូរទៅដោយដើមស្រល់ដុះច្រូងច្រាង អមនឹងវាលស្មៅបៃតងពណ៌ខ្ចីគ្រប់រដូវកាល លាយឡំនឹងខ្យល់អាកាសយ៉ាងត្រជាក់ គ្រប់គ្នាដែលបានទៅលេងម្ដងហើយ ចង់តែទៅលេងម្ដងទៀតមិនជិនណាយទេ។

យ៉ាងណាក៏ដោយ នៅតំបន់ឧទ្យានជាតិគីរីរម្យនេះ ពិតជាធំខ្លាំងរាប់សិបហិចតាឯណោះ ហើយទីនេះក៏មិនមែនមានតែកន្លែងថតរូបជាមួយវាលស្មៅពណ៌បៃតងដុះអមដើមស្រល់នោះដែរ ក្រៅពីនេះប្រិសនបើភ្ញៀវទេសរចណ៍ចង់ទៅកម្សាន្ត សូមកុំឲ្យរំលងទីតាំងទាំងប៉ុន្មានខាងក្រោមនេះអី ព្រោះវាសុទ្ធតែស្អាតៗ ទាក់ទាញ។

១.ថ្មលយ

ទីនេះ មាន​ទីតាំង​នៅ​ជិត​ជ្រោះ​ផ្ដាច់​ព្រលឹង​ នៃ​តំបន់​ឧទ្យាន​ជាតិ​គិរីរម្យ​ដែរ បើ​យើងបានទៅលេងទីនោះ យើងច្បាស់ជាបានស្រូបយកខ្យល់អាកាសពីលើកំពូលភ្នំបានយ៉ាងបរិសុទ្ធ ពិសេសលោកអ្នកនឹងបានឃើញរូបភាពដ៏ស្រស់ស្អាតបំផុត នៅពេលដែល វេលាថ្ងៃរៀបលិចផ្ទាល់តែម្ដង។ រូបភាពពី៖ ថ្មលយគីរីរម្យ

ថ្មលយគីរីរម្យ
ថ្មលយគីរីរម្យ
ថ្មលយគីរីរម្យ
ថ្មលយគីរីរម្យ

២.ជ្រោះ.ផ្ដា.ច់.ព្រ.លឹ.ង

ត្បិតតែថាទីនេះ មានឈ្មោះហាក់បីដូចជាគួរឲ្យខ្លាចបន្តិចមែន ប៉ុន្តែនៅទីនេះមិនមានអ្វីដែលគួរឲ្យខ្លាចដូចជាឈ្មោះនោះទេ។ ទីនេះ ជាកន្លែងដ៏ស្ងប់ស្ងាត់បំផុត និងពោរពេញទៅដោយដើមស្រល់ជាច្រើនរាប់មិនអស់ ដែលល្អបំផុតសម្រាប់អ្នកចូលចិត្ត ដំណើរបែបផ្សងព្រេង ទៅបោះតង់នៅទីនោះបាន។ រូបភាពពី៖ Solo Travel

ជ្រោះផ្ដាច់ព្រលឹង
ជ្រោះផ្ដាច់ព្រលឹង
ជ្រោះផ្ដាច់ព្រលឹង
ជ្រោះផ្ដាច់ព្រលឹង

៣.តំបន់បឹងចម្ការតែ

 ជាកន្លែងដែលភ្ញៀវទេសចរណ៍ ដែលមានបំណងទៅបោះតង់ គឺតែងតែនឹកឃើញមុនគេដល់ទីនេះ ព្រោះថា កន្លែងនេះ វានៅជិតប្រភពទឹកច្រើន ងាយស្រួលក្នុងការប្រើប្រាស់ ពិសេសវាមានបរិយាកាសស្ងប់ស្ងាត់ល្អ និងថែមទាំងស្រស់ស្អាតទៀតផង។ រូបភាពពី៖ Cambodia Exploration

តំបន់បឹងចម្ការតែ
តំបន់បឹងចម្ការតែ

៤.ស្រះស្រង់

នៅមិនឆ្ងាយពីរង្វង់មូលនាគព័ន្ធប៉ុន្មាន ទីនេះក៏ជាកន្លែងមួយពេញនិយមផងដែរ និងស្ងប់ស្ងាត់ល្អសម្រាប់បោះតង់ និងក្រាលកន្ទេលញ៉ាំអាហារជួបជុំសាច់ញាតិបងប្អូន ឬមិត្តភក្ដិ។

ស្រះស្រង់
ស្រះស្រង់
ស្រះស្រង់
ស្រះស្រង់

៥.ទឹកធ្លាក់ទី១

ទីនេះ ល្អសម្រាប់អ្នកដែល មកកម្សាន្តបែបវិលល្ងាច ដោយពួកគាត់អាច ទៅទីនេះ ដើម្បីងូតទឹកលេង ដែលមានហូរធ្លាក់តាមជ្រលងថ្ម យ៉ាងត្រជាក់ ពិសេស ទីនេះក៏មាន ក្យុសសម្រាប់ជាកន្លែងសម្រាកទទួលទានអាហាររបស់អ្នកស្រុកនៅទីនោះ យ៉ាងឈ្ងុយឆ្ងាញ់ រីឯតម្លៃសមរម្យអាចទទួលយកបានផងដែរ។ រូបភាពពី៖ ក្រុមទេសចរណ៍

ទឹកធ្លាក់ទី១
ទឹកធ្លាក់ទី១
ទឹកធ្លាក់ទី១
ទឹកធ្លាក់ទី១

៦.សាលាដូង

ទីនេះ ជាទីកន្លែងមួយ ដែលមានការកែច្នៃផលិតផលធ្វើពីសំរាម ដែលមានដូចជាសំបកដប កំប៉ុងភេសជ្ជៈផ្សេង កែច្នៃលេចចេញជារូបភាពជាច្រើន ស្អាតប្លែកភ្នែក ពិសេសក៏មាន តូបលក់របស់ញ៉ាំជាច្រើនផងដែរ។ រូបភាពពី៖ Cookie Ly

សាលាដូង
សាលាដូង
សាលាដូង
សាលាដូង

៧.វី គីរីរម្យ រីសត

  ជាទីកន្លែងសម្រាប់សម្រាករបស់ក្រុមហ៊ុនឯកជន ដែលបានសាងសង់ឡើងក្នុងតំបន់ឧទ្យានជាតិនេះដែរ ដោយកន្លែងនេះ ក៏បានទាក់ទាញភ្ញៀវទេសចរណ៍ច្រើនណាស់ដែរ ព្រោះថាទីនោះបាន រៀបចំជាអាហារដ្ធាន អាងហែលទឹក និងច្នៃប្រឌិតបានយ៉ាងស្រស់ស្អាតផងដែរ។   រូបភាពពី៖ ក្រុមទេសចរណ៍

វី គីរីរម្យ រីសត
វី គីរីរម្យ រីសត
វី គីរីរម្យ រីសត
វី គីរីរម្យ រីសត
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T