អីយ៉ាស់! មិនទាន់មកដល់ Man UTD ស្រួលបួលផង, លោក Ten Hag ឆ្លៀតបោះពាក្យប៉ុន្មានម៉ាត់ទុកជាការព្រមានទៅលោក Pep និង Klopp

//s9.kh1.co/36/3682de3776880be0ab1f57e1a3b9bc1972630fb4.jpg
កីទ្បា

 ២៤-ឧសភា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

មិនទាន់មកដល់ Man UTD ស្រួលបួលផង, លោក Ten Hag ឆ្លៀតបោះពាក្យប៉ុន្មានម៉ាត់ទុកជាការព្រមានទៅលោក Pep និង Klopp

បរទេស៖ មុនមកដឹកនាំ Man UTD នៅរដូវកាលក្រោយនេះ លោក Erik Ten Hag បានមានប្រសាសន៍ខ្លះៗទាក់ទងនឹងលោក Pep Guardiola និង លោក Jurgen Klopp, ក្នុងនោះលោកបានលើកឡើងថា រជ្ជកាលរបស់គ្រូបង្វឹកទាំង ២ នេះ គឺជិតនឹងបញ្ចប់ហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Pep Guardiola និង Jurgen Klopp
លោក Pep Guardiola និង Jurgen Klopp

ជាការពិតណាស់ លោក Ten Hag នឹងត្រូវមកដឹកនាំ Man UTD នៅរដូវកាលក្រោយជំនួសលោក Ralf Rangnick, ខណៈមកដឹកនាំក្រុមនៅ Premier League ជាលើកដំបូងរបស់លោកក៏នឹងត្រូវធ្វើការធ្ងន់ផងដែរ, ជាពិសេសលោកត្រូវធ្វើការប្រកួតប្រជែងជាមួយលោក Pep ដែលកំពុងដឹកនាំ Manchester City និង លោក Klopp ដែលកំពុងដឹកនាំក្រុម Liverpool។

លោក Erik Ten Hag
លោក Erik Ten Hag

លោក Ten Hag បានលើកឡើងពីលោក Pep និង លោក Klopp យ៉ាងដូច្នេះថា៖

អំឡុងពេលនេះ, ខ្ញុំពិតជាមានការកោតសរសើរចំពោះពួកគេទាំង ២ ខ្លាំងណាស់។ ពួកគេមានរបៀបដឹកនាំក្រុមយ៉ាងអស្ចារ្យ, ប៉ុន្តែមិនយូរមិនឆាប់អ្នកនឹងបានឃើញថា រជ្ជកាលរបស់ពួកគេគឺជិតនឹងបញ្ចប់ហើយ៕

លោក Erik Ten Hag

ប្រភពESPN FC

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T