មានចាប់អារម្មណ៍អត់ ឡូហ្គោរបស់ Instagram ប្លែកជាងមុន ហើយវាមានលក្ខណៈពិសេសអ្វីថ្មីទៀត?

//s9.kh1.co/07/07b6a31b5216a8155d57263141f4cd341d43dbef.jpg
បច្ចេកវិទ្យា

 ២៤-ឧសភា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

ក្រុមហ៊ុនចង់បង្ហាញអត្តសញ្ញាណដោយឡែករបស់ខ្លួន តាមរយៈពុម្ពអក្សរ។

បរទេស៖ Instagram ដែលជាបណ្ដាញសង្គមចែករំលែករូបថត ឥឡូវនេះបានធ្វើការ refresh លក្ខណៈមើលឃើញទូទៅ សម្រាប់កម្មវិធីរបស់ខ្លួន។ ក្រៅពីរូប icon ដែលមានលក្ខណៈភ្លឺជាងមុន ក្រុមហ៊ុនក៏បានបង្កើតសិល្បៈខាងរៀបអក្សរពុម្ពផ្ទាល់ខ្លួន ខណៈពេលដែលរំលេចការផ្ដោតសំខាន់ទៅលើក្រុម creators។ ជាមួយការរៀបអក្សរពុម្ពថ្មី ប្រភេទពុម្ពអក្សរ Instagram Sans នឹងត្រូវបានប្រើសម្រាប់នៅលើកម្មវិធីនិងលើវេបសាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុនចង់បង្ហាញអត្តសញ្ញាណដោយឡែករបស់ខ្លួន តាមរយៈពុម្ពអក្សរ។ អ្នកប្រើប្រាស់អាចទាញអត្ថប្រយោជន៍ពីវាបាន នៅលើមុខងារ Stories និង Reels។ ចុងក្រោយ កម្មវិធី Instagram ថាការរចនាថ្មីនឹងដាក់ផ្ទាំងមាតិកានៅចំកណ្ដាល ដោយផ្ដោតទៅលើផ្ទាំងរូបភាពពេញអេក្រង់។ នេះមិនមែនជាលើកទីមួយទេ ហើយប្រាកដណាស់មិនមែនជាលើកចុងក្រោយនោះដែរ ដែលក្រុមហ៊ុននិយាយថា ការផ្តោតអារម្មណ៍របស់ខ្លួនគឺទៅលើ creators។

គួរឲ្យស្ដាយ ខណៈពេលដែល Instagram ហាក់ដូចជាបន្តកែលម្អនិង refresh អត្តសញ្ញាណរបស់ខ្លួន សំណើដ៏យូរពីអ្នកប្រើប្រាស់របស់ខ្លួន មិនទាន់សម្រេចបាននៅឡើយទេ នោះគឺកម្មវិធី Instagram នៅលើ iPad។ ខណៈកម្មវិធីមួយនេះកំពុងពង្រឹងទិសដៅទៅកាន់ផ្នែកវីដេអូ ជាជាងផ្នែករូបថត វានឹងកាន់តែប្រសើរ បើវាផ្ដល់បទពិសោធន៍កាន់តែស៊ីជម្រៅ ទៅលើពពួកថេប្លេតអេក្រង់ធំ៕

រូបភាពពី Instagram
រូបភាពពី Instagram
រូបភាពពី Instagram
រូបភាពពី Instagram

ប្រភព: 9to5Mac

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T