ធុញទ្រាន់នឹងការតាមពេក BLACKPINK សុំឱ្យ​អ្នក​គាំទ្រ​ចាត់​ទុក​​ដូច​ជាមនុស្ស​ស្រី​ធម្មតា

//s9.kh1.co/3c/3c00ecfa112224210c73f78abf352590091eb321.jpg
តារា & កម្សាន្ដ

 ២៤-ឧសភា-២០២២ ១ល្ងាច · ២ ឆ្នាំមុន

BLACKPINK ស្ថិត​ក្នុង​ចំណោម​តារា​ល្បីៗ​លើ​ពិភពលោក ប៉ុន្តែ​ពួកគេ​ចង់​ឱ្យ​អ្នក​គាំទ្រ​ចាត់​ទុក​ពួក​គេ​ដូច​ជាមនុស្ស​ស្រី​ធម្មតា

កម្សាន្ត ÷ ថ្មីៗនេះ ក្នុងអំឡុងពេលនិយាយទល់មុខគ្នា ជាមួយទស្សនាវដ្តី Rolling Stones បានកត់សម្គាល់ថា BLACKPINK គឺដាក់ខ្លួនច្រើនជាងការរំពឹងទុក ជាពិសេសនៅពេលប្រៀបធៀបពួកគេ ទៅនឹងខ្លួនឯងនៅលើឆាក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Jisoo
Jisoo

ភាពជឿជាក់ដ៏ធំរបស់ពួកគេ នៅលើអេក្រង់ទូរទស្សន៍ គឺមានភាពស្រពិចស្រពិលនៅក្នុងជីវិតពិត Rolling Stone បានសរសេរថា «ពួកគេងាយនឹងសើច និងនិយាយគ្នាឥតឈប់ឈរ» ហើយសមាជិកខ្លួនពួកគេរក្សាបាននូវកម្រិតនៃការបន្ទាបខ្លួន ដែលមិនធម្មតាឡើយ បើគិតពីប្រជាប្រិយភាពរបស់ពួកគេសព្វថ្ងៃ។ 

Jennie 
Jennie 

ជាឧទាហរណ៍ Jisoo គឺជាឯកអគ្គរដ្ឋទូតនៃម៉ាកប្រណិត Dior ដែលជាតួឯកស្រីសំខាន់ របស់រឿង «Snowdrop» របស់ JTBC ហើយជាការពិតណាស់ ជាអ្នកចម្រៀងនាំមុខរបស់ BLACKPINK ជាពិសេសតារាស្រីរូបនេះ រួមជាមួយនឹង Jennie បានបង្ហើបថា ទោះបីជាពួកគេដឹងថាពួកគេមានទំនួលខុសត្រូវ ក្នុងការធ្វើជាគំរូល្អដល់ទស្សនិកជនរបស់ពួកគេក៏ដោយ ក៏ពួកគេសង្ឃឹមថា អ្នកផ្សេងដឹងថាពួកគេជាក្មេងស្រីសាមញ្ញផងដែរ។

ប្រាកដណាស់ មានពេលខ្លះដែលយើងនិយាយអំពីឥទ្ធិពលបែបណាដែលយើងអាចមាន ប៉ុន្តែលើសពីអ្នកណាទាំងអស់ យើងចង់ក្លាយជាមនុស្សស្រីធម្មតា ជាជាងបង្ហាញភាពអស្ចារ្យនៃតារា៕

Jennie 
BLACKPINK 
BLACKPINK 

ប្រភព: Kbizoom 

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T