ហេតុតែជាប្រុសស្អាត V ជាប់ក្នុងពាក្យចចាមអារ៉ាមណាត់ជួបមិនមែន១ ឬ២ ដង តែដល់ទៅ.....

//s9.kh1.co/a2/a2aeb72dd5d4673215fb43fac9f7822c27d928cc.jpg
តារា & កម្សាន្ដ

 ២៤-ឧសភា-២០២២ ១ល្ងាច · ២ ឆ្នាំមុន

V សមាជិកក្រុម BTS គឺជាមនុស្សដែលមានឥទ្ធិពលបំផុតនៅក្នុងពិភពលោក ដូចនេះមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះជីវិតស្នេហារបស់លោក

កម្សាន្ត ÷ V សមាជិក​ក្រុម BTS ដែល​មាន​ឈ្មោះ​ពិត​ថា Kim Taehyung គឺ​ស្ថិត​ក្នុង​ចំណោម​សមាជិក​ទាំង ៧ នាក់​នៃ​ក្រុម Kpop ដ៏​ល្បី​លើ​ពិភពលោក BTS

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយនឹងរូបរាងដ៏លេចធ្លោ សំឡេងស្រទន់ និងទេពកោសល្យតន្ត្រីដ៏សម្បូរបែប ដែលអនុញ្ញាតឱ្យលោកសរសេរបទចម្រៀងជាច្រើនរបស់ BTS នោះធ្វើឲ្យ V លេចធ្លោខ្លាំង ក្នុងចំណោមឧស្សាហកម្មកម្សាន្តកូរ៉េ ដែលមានការប្រកួតប្រជែងខ្ពស់។ 

ជាមួយនឹងប្រជាប្រិយភាពដ៏ធំបែបនេះ ពេញមួយអាជីពរបស់លោក V បានរកឃើញថាខ្លួនឯង មានទំនាក់ទំនងស្នេហាជាមួយពាក្យចចាមអារ៉ាមផ្សេងៗជាច្រើនផងដែរ។

ខាងក្រោមនេះ ជាពេលវេលាទាំង ៦ ដងដែល V របស់ BTS ត្រូវបានជាប់ក្នុងពាក្យចចាមអារ៉ាមថាកំពុងណាត់ជួប ÷

១. V និងតារាសម្តែង Kim Yoo Jung

នៅក្នុងឆ្នាំ ២០២០ មានតម្រុយជាច្រើន ដែលបានរកឃើញរវាងគូស្នេហ៍ដែលហាក់ដូចជាមិនទំនងមួយនេះ អ្នកគាំទ្រទាំង V និង Kim Yoo Jung មានការភ្ញាក់ផ្អើលជាខ្លាំង ប៉ុន្តែសាធារណជនហាក់ដូចជាជឿជាក់ខ្លាំង។ ដែលតម្រុយដំបូងគឺបង្ហាញដោយអ្នកនិយមលេងអ៊ីនធើណែត គឺរបៀបដែល V និង Yoo Jung បង្ហោះរូបថតរបស់ពួកគេជិះរថភ្លើងក្រោមដីនៅថ្ងៃតែមួយ។ ជាពិសេសក៏មានការចង្ធុលបង្ហាញថាពួកគេក៏បានពាក់របស់របរគូរស្នេហ៍ រួមមាន ចិញ្ចៀន កងដៃ ខ្សែក និងវ៉ែនតា តែយ៉ាងណា ចចាមអារ៉ាមនេះ ភ្នាក់ងារទាំងសងខាងបានរក្សាភាពស្ងៀមស្ងាត់។

 V និង Kim Yoo Jung
 V និង Kim Yoo Jung

២. V និងតារាសម្តែង Park Bo Gum

ក្នុង​ករណី​ V និង Park Bo Gum អ្នក​ទាំង​ពីរ​ជា​មិត្ត​ជិតស្និទ្ធ​នឹង​គ្នា​ ដែល​តែងតែ​ដើរ​លេង​ជាមួយ​គ្នា​ និង​មាន​កាយវិការ​ស្រលាញ់​គ្នា​ខ្លាំង​ ដែល​នាំ​ឱ្យ​មាន​ការ​សង្ស័យ​អំពី​ទំនាក់ទំនង​របស់​ពួក​គេ អ្នក​គាំទ្រ​ក៏​បាន​ចាប់​បាន​តារា​ប្រុស​ទាំង​ពីរ​កំពុង​សប្បាយ​នៅ​សួន​កម្សាន្ត Lotte World ដែល​ជា​កន្លែង​ណាត់​ជួប​ដ៏​ពេញ​និយម។ ជាការពិតណាស់ ទំនាក់ទំនងដែលមិនទំនងនេះត្រូវបានបញ្ជាក់ដោយ V ខ្លួនឯង ដែលយល់ឃើញថាពាក្យចចាមអារ៉ាមគួរឱ្យអស់សំណើច ហើយបាននិយាយថាលោក និង Park Bo Gum គ្រាន់តែជាមិត្តជិតស្និទ្ធិ។ 

V និង Park Bo Gum
V និង Park Bo Gum

៣. V និង Tzuyu សមាជិកក្រុម TWICE

នៅថ្ងៃដំបូងនៃឆ្នាំ ២០១៩ និងមុនពេល Dispatch បង្ហាញគូស្នេហ៍តារាចុងក្រោយ អ្នកនិយមលេងអ៊ីនធើណែតកូរ៉េបានសាកល្បងដៃរបស់ពួកគេ ក្នុងការទស្សន៍ទាយ ហើយ V និង Tzuyu ត្រូវបានគេនិយាយថាគួរឱ្យសង្ស័យបំផុត។ យោងតាមអ្នកនិយមលេងអ៊ីនធើណែត Tzuyu រួមជាមួយនឹងសមាជិក TWICE ពីរនាក់ទៀត Jeongyeon និង Dahyun បានទៅការប្រគុំតន្ត្រីរបស់ក្រុម DAY6 ហើយបានបង្ហោះរូបថតជាមួយ សមាជិកក្រុម DAY6 ដែលវាបានកើតឡើងនៅពេល V កំពុងផ្សាយផ្ទាល់នៅលើវេទិការបស់អ្នកគាំទ្រ Weverse ហើយលោកក៏បានបង្ហោះរូបថត ដែល​នាំ​ឱ្យ​មនុស្ស​និយាយ​ថា V ប្រហែល​ជា​ច្រណែន​ដែល​មិត្ត​ស្រី​ទៅ​លេង​តារា​ប្រុស​ផ្សេង​ទៀត ក្រោយមកក៏មានគេនិយាយថាអ្នកទាំង ២ បានពាក់អាវគូស្នេហ៍ តែភស្តុតាងទាំងនេះត្រូវបានបដិសេធភ្លាមៗដោយអ្នកគាំទ្ររបស់តារាទាំងពីរ ចំពោះភាពគួរឱ្យអស់សំណើចរបស់វា។ 

V និង Tzuyu
V និង Tzuyu

៤. V និង Joy សមាជិកក្រុម Red Velvet

ពាក្យចចាមអារ៉ាមអំពីការណាត់ជួបរវាង V និង Joy បានផ្ទុះឡើងនៅក្នុងឆ្នាំ ២០១៥ នៅពេលដែល Korean Daily បានរាយការណ៍ថា តារាទាំងពីរបានក្លាយជាវត្ថុមួយបន្ទាប់ពីពួកគេត្រូវបានណែនាំដោយ Baekhyun សមាជិកក្រុម EXO ។ ទោះបីជាយ៉ាងណាក៏ដោយ មិនមានភស្តុតាងណាមួយត្រូវបានចេញផ្សាយ ដូច្នេះអ្នកនិយមលេងអ៊ីនធើណែតទាំងអស់បានយល់ស្របថា នេះគឺជាពាក្យចចាមអារ៉ាមគ្មានមូលដ្ឋាន។ 

V និង Joy
V និង Joy

៥. V និង Jisoo សមាជិកក្រុម BLACKPINK

V និង Jisoo ស្ថិត​ក្រោម​ការ​សង្ស័យ​ នៃ​ការ​ណាត់​ជួប​ព្រោះ​មាន​ច្រើន​ដង​ហើយ​ ដែល​មានគេ​ឃើញ​ពួក​គេ​ប្រើ​របស់​ដូច​គ្នា​ដូច​ជា នាឡិកា ឬ​ខ្សែ​ក ថ្វីត្បិតតែអ្នកគាំទ្រជាច្រើនគិតថា នេះគ្រាន់តែជារឿងចៃដន្យក៏ដោយ ប៉ុន្តែអ្នកនិយមលេងអ៊ីនធើណែតមួយចំនួនបានគិតថា នេះអាចជារបស់គូស្នេហ៍ V និង Jisoo ។ 

V និង Jisoo
V និង Jisoo

៦. V និង Jennie សមាជិកក្រុម BLACKPINK

ពាក្យចចាមអារ៉ាមចុងក្រោយនៃការណាត់ជួបរបស់ V គឺជាមួយ Jennie សមាជិកក្រុម BLACKPINK គឺរូបថតដែលគេសន្មត់ថាជា V និង Jennie នៅក្នុងឡានដើរលេងនៅកោះ Jeju ត្រូវបានផ្សព្វផ្សាយ និងបង្កើតភាពរង្គោះរង្គើនៅទូទាំង SNS និងសហគមន៍អនឡាញ។ ថ្វីត្បិតតែអ្នកគាំទ្រអះអាងថា រូបថតនោះត្រូវបានកែសម្រួលក៏ដោយ តែអ្នកនិយមលេងអ៊ីនធើណែតជាច្រើន គិតថាពួកគេមើលទៅដូចពិតៗ ខណ:ដែលផលតកម្មពួកគេមិនឆ្លើយតប៕

V និង Jennie 
V និង Jennie 

ប្រភព: Kbizoom 

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T