នេះគឺជាថេប្លេត OPPO Pad Air កម្រិតថវិកា ដែលទើបតែបង្ហាញខ្លួនថ្មីៗ

//s9.kh1.co/9b/9bc847721414a5483a6de8b057138451a15a26fb.jpg
បច្ចេកវិទ្យា

 ២៤-ឧសភា-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

ចំពោះ ColorOS សម្រាប់ Pad នេះវិញផ្អែកទៅលើប្រព័ន្ធប្រតិបត្តិការ Android 12។

ចិន៖ កុំនៅរង់ចាំយូរ តោះយើងមកដឹងពីលក្ខណៈសម្បត្តិមួយចំនួនពីថេប្លេតថ្មីពីក្រុមហ៊ុន OPPO តែម្ដងទៅ។ ថេប្លេត OPPO Pad Air មានអេក្រង់ IPS LCD ទំហំ10.36អ៊ីញ ជាមួយកម្រិតភាពច្បាស់ 2000x1200ភិចសែល និងល្បឿន 60Hz refresh rate។ ថេប្លេតនេះមាន quad speakers ជាមួយ Dolby Atmos សម្រាប់ការកម្សាន្ត និងមានទម្ងន់440ក្រាម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្រាប់កាមេរ៉ាវិញ វាមានកាមេរ៉ាក្រោយទំហំ8MP និងកាមេរ៉ាសែហ្វីទំហំ5MP។ វាដំណើរការដោយឈីប Snapdragon 680 របស់ក្រុមហ៊ុន Qualcomm ភ្ជាប់មកជាមួយរ៉េមទំហំ4GB និងអង្គផ្ទុកទិន្នន័យ 64GB ដែលអាចបន្ថែម microSD បាន។ ចំពោះ ColorOS សម្រាប់ Pad នេះវិញផ្អែកទៅលើប្រព័ន្ធប្រតិបត្តិការ Android 12។

វាមានថាមពលថ្មទំហំ 7,100 mAh នៅលើថេប្លេតមួយនេះ និងគាំទ្រការសាក 18W។ ចំពោះជម្រើសម៉ូឌែល រ៉េម4GB/ទំហំផ្ទុក64GB ចាប់ផ្ដើមពីតម្លៃ CNY 1,299 ($195) ខណៈរ៉េម6GB/ទំហំផ្ទុក128GB នឹងមានតម្លៃ CNY 1,699 ($255)។ ការបើកលក់នៅក្នុងប្រទេសចិន ចាប់ផ្ដើមនៅថ្ងៃទី1 ខែមិថុនា៕

OPPO Pad Air
OPPO Pad Air

ប្រភព: GSMArena

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T