ថ្មីរហូត នារីខ្មែរ ហូបស្បែកជើងជ្រលក់អំបិលម្ទេស កំពុងផ្ទុះល្បីខ្លាំងនៅថៃ

//s9.kh1.co/bb/bbe19a44270d39fefcf016805bdf86543d8dc2c7.png
តារា & កម្សាន្ដ

 ២៤-ឧសភា-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

នារីខ្មែរ​ ជា​ Youtuber ដែលល្បីល្បាញខាង បរិភោគអាហារប្លែកៗជ្រលក់ជាមួយអំបិលម្ទេស បានបង្ហាញវីដេូថ្មី ប្លែក ដោយបរិភោគស្បែកជើងម្ដង ធ្វើឲ្យកក្រើកដល់សារព័ត៌មានថៃ។

កម្សាន្ត៖ កាន់តែប្លែកទៀតហើយ​ នារីខ្មែរ ដែលជា Youtuber ត្រូវបានគេស្គាល់ថា ចែអំបិលម្ទេស ដែលនាងតែងតែបង្ហោះវីដេអូ បរិភោគអាហារប្លែកៗដូចជា សំបកធុរេន ក្តិបដូង ជ្រលក់ជាមួយអំបិលម្ទេស ទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីមហាជនខ្មែរនិងបរទេស។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ចែអំបិលម្ទេស
ចែអំបិលម្ទេស

រីឯថ្មីៗនេះ នាងត្រូវបានសារព័ត៌មានថៃបានយកទៅចុះផ្សព្វផ្សាយ ដោយសារតែ វីដេអូថ្មីដ៏ប្លែករបស់ នារីខ្មែររូបនេះ បានបង្ហោះ ដោយក្នុងនោះបានសរសេរថា ថ្មីៗនេះនាងទទួល Challenge មិនធម្មតាជាមួយនឹងម៉ឺនុយថ្មី ស្បែកជើង​ជ្រលក់​អំបិល​ម្ទេស​ ដោយនៅលើវីដេអូដាក់ថា វីដេអូ​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​កម្សាន្ត​ប៉ុណ្ណោះ។ កុំ​ចម្លង​វា​ធ្វើ​នៅ​ផ្ទះ។

នៅក្នុង​ឃ្លីប​នោះផងដែរ នាង​បង្ហាញ​ស្បែក​ជើងផ្ទាត់​ពណ៌​ស មុន​នឹង​​ជ្រលក់​អំបិលម្ទេស យ៉ាង​ណា​មិញ មុន​នឹង​ខាំ​ចូល​មាត់​ទំពារ ក្រោយមកនាងបានបញ្ជាក់ថា ខ្លួន​មិន​បាន​លេប​ជ័រ​កៅស៊ូ​ទេ។ បន្ទាប់ពីឃ្លីបនេះ ត្រូវបានចេញផ្សាយ អ្នកលេងបណ្ដាញសង្គមបាននាំគ្នាខមិន ដូចជា ឥដ្ឋ ថ្ម សំបកកង់ជាដើម ដើម្បីសំណូមពរឲ្យនាងបរិភោគវាជាបន្ទាប់។

ចែអំបិលម្ទេស
ចែអំបិលម្ទេស

ខណៈអ្នកនិយមលេងអ៉ិនធើណែតមួយចំនួនទៀតបានយល់ថា វាជាទង្វើមិនសមរម្យ ដែលអាចជះឥទ្ធិពលដល់កុមារយកគំរូតាម បើទោះបីជាវាគ្រាន់តែជាការសម្ដែងដើម្បីកម្សាន្តក៏ដោយ៕

ប្រភព៖ Beauty Pageant Reviewer

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T