មានអ្នកស្រលាញ់ជាងកន្លះផែនដី តែ IU បែរជាមិនហ៊ានសូម្បីមើលមុខបុរសម្នាក់នេះ!

//s9.kh1.co/c5/c5ad69d627a5ac2891d98dbc75da0cfa51b6848f.jpg
យុវវ័យ

 ២៤-ឧសភា-២០២២ ៣ល្ងាច · ២ ឆ្នាំមុន

កើតមកជាតារាល្បី ជាស្រីស្អាត ថែមទាំងមានអ្នកស្រលាញ់គាំទ្រជាងកន្លះផែនដី តែសម្រាប់ IU វិញសារភាពថា ចាញ់មន្តស្នេហ៍រៀមច្បង Kang Dong Won ដល់ថ្នាក់មិនហ៊ានសម្លឹងសូម្បីមុខចំ!

កូរ៉េខាងត្បូង​៖ កាលពីពេលថ្មីៗនេះស្រីស្អាត IU បានធ្វើឲ្យហ្វេនៗអស់សំណើចមិនតិចទេ ជាមួយភាពគួរឲ្យស្រលាញ់របស់នាង នៅក្នុងកិច្ចសម្ភាសន៍មួយ ជាមួយតួសម្តែងដូចជា Song Kang Ho, Kang Dong Won, និង Lee Joo Young សម្រាប់ភាពយន្តរឿង 'Broker'

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
IU 
IU 

ក្នុងអំឡុងពេលសម្ភាសន៍នេះ គឺត្រូវបានគេបង្ហាញថា Song Kang Ho និង Kang Dong Won បានជួបគ្នាម្តងទៀតក្នុងខ្សែភាពយន្តជាលើកដំបូង ក្នុងរយៈពេល ១២ឆ្នាំចាប់តាំងពីរឿង 'Secret Reunion'។

ខណៈកំពុងជជែកគ្នា Song Kang Ho បានចែករំលែកថា វាហាក់ដូចជា Kang Dong Won កាន់តែខ្ពស់ និងកាន់តែសង្ហា ហើយលោកហាក់មាន​អារម្មណ៍ថា​ដូច​ជា​បាន​ជួប​ប្អូន​ប្រុស​ពៅ​របស់​ខ្លួន​ម្ដង​ទៀតអញ្ចឹង។

នៅពេលអ្នកសម្ភាសន៍សួរថា តើ IU និង Lee Joo Young មានបទពិសោធន៍ការងារពីមុនជាមួយ Song Kang Ho Kang Dong Won ពួកគេទាំងពីរបានពន្យល់ថា នេះជាលើកដំបូងហើយពួកគេមានអារម្មណ៍ថាមានកិត្តិយសដែលបានធ្វើការជាមួយរៀមច្បងជើងចាស់ដ៏ពូកែនៅក្នុងឧស្សាហកម្មភាពយន្ត។

IU 
IU 

ជាមួយគ្នានេះដែរ IU ថែមទាំងបានសារភាពថា មិនហ៊ានមើលមុខរៀមច្បង Kang Dong Won ទេ ព្រោះតែចាញ់មុនស្នេហ៍ និងមុខមាត់ស្រស់សង្ហារបស់លោក។

ខ្ញុំគិតថាខ្ញុំអាចគ្រប់គ្រងខ្លួនឯងបាន នៅពេលដែលខ្ញុំដាក់ចិត្ត ប៉ុន្តែពេលនោះខ្ញុំមិនអាចបើកភ្នែកមើលរៀមច្បង Kang Don Won ចំបានទេ ព្រោះគាត់មានមុខមាត់សង្ហាខ្លាំងណាស់។

IU 
IU 
IU 

ជាមួយសកម្មភាពគួរឲ្យស្រលាញ់នេះហើយ ធ្វើឲ្យហ្វេនៗកាន់តែពេញចិត្តចំពោះនិស្ស័យរបស់ IU ដែលចេះគោរព និងឲ្យតម្លៃរៀមច្បង សិល្បករជំនាន់ក្រោយ ក្រុមការងារ ហ្វេនៗ រួមទាំងមនុស្សជុំវិញខ្លួន៕

សិល្បករក្នុងបទសម្ភាសន៍រឿង Broker
សិល្បករក្នុងបទសម្ភាសន៍រឿង Broker

ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម ៖

សិល្បករក្នុងបទសម្ភាសន៍រឿង Broker

ប្រភព ៖ Allkpop

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T