ស្មានមិនដល់! BLACKPINK ក៏ធ្លាប់ធ្វើរឿងនេះដែរ ព្រោះចង់គេចម៉ោងហាត់

//s9.kh1.co/bf/bf1a6dc607e5e6e68e98d92d459ccaac7db51721.jpg
យុវវ័យ

 ២៤-ឧសភា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

ឈ្មោះជាតារា Kpop លំដាប់ពិភពលោកមែន តែសម្រាប់ប្រវត្តិពីមុនកាលនៅជា Trainee សមាជិកក្រុម BLACKPINK ក៏ធ្លាប់រួមដៃគ្នាធ្វើរឿងនេះ ដើម្បីកាត់បន្ថយម៉ោងហ្វឹកហាត់ដែរ!

កូរ៉េខាងត្បូង ៖​ បទសម្ភាសន៍ផ្តាច់មុខរបស់ BLACKPINK ជាមួយ Rolling Stone គឺជាកំណប់នៃព័ត៌មានថ្មីសម្រាប់អ្នកគាំទ្រ។ ក្នុងនោះ នៅពេលមួយ ពួកគេបានរំឮកពីថ្ងៃហ្វឹកហាត់របស់ពួកគេ និងការលំបាកដែលពួកគេបានជួបប្រទះ ដើម្បីបង្ហាញខ្លួនជាលើកដំបូង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពួកគេបានហ្វឹកហាត់លើមុខវិជ្ជាផ្សេងៗគ្នា រយៈពេលប្រាំមួយថ្ងៃក្នុងមួយសប្តាហ៍។ ភាពនឿយហត់របស់ពួកគេបានឈានដល់ចំណុចមួយដែលពួកគេទ្រាំពុំបាន ប៉ុន្តែក៏គិតពីវិធីដើម្បីសម្រាកត្រឹមតែពីរបីនាទីប៉ុណ្ណោះ បើទោះបីជាហានិភ័យខ្ពស់ក៏ដោយ។

BLACKPINK 
BLACKPINK 

យោងតាមសម្ដីរបស់ Rosé ពួកគេមិនត្រឹមតែគេចពីការអនុវត្តប៉ុណ្ណោះទេ ប៉ុន្តែពួកគេបានធ្វើវានៅក្នុងថ្នាក់របស់គ្រូបង្រៀនរាំដ៏តឹងរ៉ឹងបំផុតនៅក្នុងផលិតកម្ម YG Entertainment គឺ Kim Hee Jung។ 

(Kim Hee Jung) ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជាអ្នក​បង្រៀនរាំដ៏តឹងរ៉ឹងបំផុតតាំងតែពីដើមមកហើយ ដូច្នេះប្រាកដណាស់ដែល​អ្នក​រាល់​គ្នា​ខ្លាច​នាង។

BLACKPINK និងគ្រូបង្វឹក Kim Hee Jung
BLACKPINK និងគ្រូបង្វឹក Kim Hee Jung

ប៉ុន្តែ​ឱកាស​សម្រាក​គឺបានផ្ដល់នូវ​ទាក់ទាញ​ពេក ពួកគេបានធ្វើរឿងមួយក្នុងបន្ទប់ហាត់ ហើយធ្វើពុតជាមិនដឹងថា ហេតុអ្វីបានជាវាមិនដំណើរការនៅពេលពួកគេរៀបនឹងចាប់ផ្តើមអនុវត្ត។

យើង​បាន​រាំ​ជា​រៀង​រាល់​ថ្ងៃ។ ពេលខ្លះយើងពិតជាចង់សម្រាក។ ដូច្នេះ​ថ្ងៃ​មួយ​យើង​យក​ខ្សែ​មួយ​ចេញ។ យើង​ដក​ខ្សែ​មួយ​ក្នុង​ចំណោម​ខ្សែ​ជាច្រើន​ដែល​ភ្ជាប់​ទៅ​នឹង​ឧបករណ៍​បំពង​សម្លេង ហើយ​និយាយ​ថា 'Huh? ហេតុអ្វីបានជាតន្ត្រីបើកមិនចេញ?

 Jisoo
BLACKPINK 
BLACKPINK 

ពួកគេ​សង្ឃឹម​ថា​នឹង​កាត់​បន្ថយ​ថ្នាក់​ពេញ​មួយ​ម៉ោង​ឲ្យ​ខ្លី ប៉ុន្តែ​ពួកគេ​ទទួល​បាន​ត្រឹម​តែ​ពាក់​កណ្តាល​ប៉ុណ្ណោះ។ ហើយបើតាម​សម្ដី​របស់ Jennie នេះ​មិន​មែន​ជា​បញ្ហា​ទេ​ព្រោះ ​សូម្បី​តែ​៣០​នាទី​នោះ​ក៏វាពិតជា​មាន​តម្លៃ​ខ្លាំងណាស់។

លើសពីនេះ Jisoo បានបន្ថែមថា ៖

ថ្នាក់របស់យើងមានរយៈពេលមួយម៉ោង។ នៅទីបំផុតអ្នករៀបចំបានមកជួសជុលវាក្នុងរយៈពេល ៣០នាទី។

Jisoo
BLACKPINK 
BLACKPINK 

សមាជិកក្រុម BLACKPINK មើលទៅហាក់ដូចជាមិនខុសទេ ប៉ុន្តែរឿនងនេះវាគួរអស់សំណើច ព្រោះមិនស្មានថាពួកគេ ជាក្រុមដែលមានប្រវត្តិចង់គេចម៉ោងហ្វឹកហាត់បែបនេះកាលពីនៅជា Trainee

ប្រភព ៖ Koreaboo

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T