ស្រីណាក៏សំណាងម្ល៉េះ Cha Eunwoo ទម្លាយថា ធ្លាប់យំអង្វរមិត្តស្រីសុំត្រូវគ្នាវិញ

//s9.kh1.co/59/595f3843d8ea7c722189a7e9b543311b2d6608f0.jpeg
តារា & កម្សាន្ដ

 ២៤-ឧសភា-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

តារាប្រុសដ៏សង្ហារ Cha Eunwoo បានធ្វើឲ្យហ្វេនឈឺបេអដូង ដោយខ្លួនបានទម្លាយពីប្រវត្តិស្នេហាដែលធ្លាប់យំអង្វរមិត្តសុំត្រូវគ្នាវិញ។

កម្សាន្ត៖ កាលពីពេលថ្មីៗកន្លងទៅនេះ តារាប្រុសរូបសង្ហារ និងមានសមត្ថភាពសិល្បៈស្ទើគ្រប់ទម្រង់ Cha Eunwoo បានធ្វើឲ្យអ្នកគាំទ្រ នៅក្នុងបណ្ដាញអ៉ិនធើណែតភ្ញាក់ផ្អើលនឹង ប្រវត្តិស្នេហា របស់លោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Cha Eunwoo
Cha Eunwoo

ដោយយោងតាមប្រភពពី SBS Star បានឲ្យដឹងថា តារាប្រុស សមាជិកក្រុម Astro រូបនេះ បានទម្លាយប្រវត្តិស្នេហារបស់ខ្លួននៅក្នុងកម្មវិធីមួយថា កាលនៅរៀនវិទ្យាល័យ លោកធ្លាប់យំសុំអង្វរមិត្តស្រី ដើម្បីត្រូវគ្នាវិញ។

Cha Eunwoo
Cha Eunwoo

បន្ទាប់ពីឮរឿងរ៉ាវដែលមិនគួរឲ្យជឿនេះហើយ សមាជិកក្រុមទាំងអស់របស់ Eunwoo នាំគ្នាបើកភ្នែកធំៗគ្រប់គ្នា។ មិនតែប៉ុណ្ណោះ គេបានសួរថាមានអ្វីកើតឡើងបន្ទាប់ពី អង្វរ នោះ តារាប្រុសនេះបានតបថា ក្រោយមកមិត្តស្រីខ្លួនក៏ព្រមត្រូវគ្នាវិញ។ 

បើទោះជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជារឿងអតីតកាលរបស់តារា Kpop ដ៏ល្បីល្បាញរូបនេះតែប៉ុណ្ណោះ។ ចំណែកបច្ចុប្បន្ន លោកជាតារាម្នាក់ដែលមានការងារមមាញឹកជាខ្លាំង និង មិនមានពេល ស្រលាញ់ អ្នកណាផ្សេងក្រៅពី ហ្វេនរបស់លោកឡើយ៕ 

ប្រភព៖ SBS Star

Cha Eunwoo
Cha Eunwoo
Cha Eunwoo
Cha Eunwoo
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T