ABA បរិច្ចាគទឹកប្រាក់ 35,000 ដុល្លារអាមេរិក សម្រាប់ការសាងសង់អគារមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារថ្មី!

//s9.kh1.co/82/8297d889b8d20bd44b404cfbd60cf1481932a845.jpg
សង្គម

 ២៣-ឧសភា-២០២២ ៦ល្ងាច · ២ ឆ្នាំមុន

ធនាគារ ABA ដែលជាធនាគារពាណិជ្ជឈានមុខ និងជាសាជីវកម្មមានទំនួលខុសត្រូវសង្គមដ៏សកម្មមួយរបស់កម្ពុជា បានបរិច្ចាគទឹកប្រាក់ 35,000 ដុល្លារអាមេរិក ដល់មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ក្នុងខេត្តត្បូងឃ្មុំ។

ត្បូងឃ្មុំ៖ ធនាគារ ABA ដែលជាធនាគារពាណិជ្ជឈានមុខ និងជាសាជីវកម្មមានទំនួលខុសត្រូវសង្គមដ៏សកម្មមួយរបស់កម្ពុជា បានបរិច្ចាគទឹកប្រាក់ 35,000 ដុល្លារអាមេរិក ដល់មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ក្នុងខេត្តត្បូងឃ្មុំ។ ទឹកប្រាក់នេះត្រូវបានបរិច្ចាគជូនមន្ទីរពេទ្យសម្រាប់ការសាងសង់អគារទី 2 ដើម្បីផ្ដល់ការព្យាបាលដល់ប្រជាជនប្រមាណ 469,000 នាក់ (ក្នុងនោះ 239,000 នាក់ជាស្ដ្រី) ដែលរស់នៅក្នុងស្រុកចំនួនបួនក្បែរនោះ និងលើកកម្ពស់គុណភាពនៃការធ្វើរោគវិនិច្ឆ័យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=365,q=100/ca/caf5bea5dc817544251829ab2a8e69ad606c25f5.jpg

ពិធីប្រគល់ប្រាក់បរិច្ចាគនេះ ធ្វើឡើង​ក្រោមអធិបតីភាពលោកវេជ្ជបណ្ឌិត កែវ​ វណ្ណៈ​ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ​ និងលោកស្រី ធាម​ រមណី​ នាយិកាទំនាក់ទំនងគូភាគី-ប្រធានគ្រប់គ្រងតំបន់នៃធនាគារ ABA រួមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀតនៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ។

ថ្លែងក្នុងពិធីនេះផងដែរ លោកស្រី ធាម រមណី មានប្រសាសន៍ថា៖

“មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារមានតួនាទីយ៉ាងសំខាន់លើគ្រប់ទិដ្ឋភាពក្នុងការជួយថែរក្សា និងអភិវឌ្ឍប្រព័ន្ធសុខាភិបាលក្នុងតំបន់នេះ។ ABA គាំទ្រយ៉ាងពេញទំហឹងនៃការសាងសង់អគារទី 2 ដើម្បីផ្ដល់សមត្ថភាពព្យាបាលកាន់តែប្រសើរ និងបរិក្ខារពេទ្យដែលមានសេវាកម្មច្រើនទូលំទូលាយជាងអគារដែលកំពុងមានស្រាប់។ ការរួមចំណែកដ៏ស្ដួចស្ដើងរបស់យើងខ្ញុំ បានឆ្លុះបញ្ចាំងពីការបន្ដការប្ដេជ្ញាចិត្តរបស់ ABA ក្នុងការឲ្យផលជាវិជ្ជមានដល់សហគមន៍មូលដ្ឋាន ហើយយើងខ្ញុំក៏សង្ឃឹមថា ការរួមចំណែកនេះនឹងជួយក្រុមគ្រូពេទ្យក្នុងការបំពេញការងារដ៏មានតម្លៃរបស់ពួកគាត់ផងដែរ។”

https://s9.kh1.co/__image/w=650,h=365,q=100/59/599ce2b67d9491b03753c3ccff7e06e5a18880ea.jpg

មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1966 ជាមួយនឹងចក្ខុវិស័យរបស់ខ្លួន ក្នុងការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រសុខាភិបាលរបស់រាជរដ្ឋាភិបាលក្នុងខេត្តត្បូងឃ្មុំ។

កាលពីដើមឆ្នាំនេះ ធនាគារ ABA ក៏បានបរិច្ចាគថវិកាដល់ TYDA និង AMT ក្នុងមួយអង្គការ 100,000 ដុល្លារអាមេរិក និងបានបរិច្ចាគថវិកា 200,000 ដុល្លារអាមេរិក ដល់កាកបាទក្រហមកម្ពុជា ដើម្បីគាំទ្រសកម្មភាពមនុស្សធម៌ផងដែរ៕

https://s9.kh1.co/__image/w=650,h=365,q=100/c4/c49b40b22cde77040a6f86f44f77aac3b80f1d52.jpg
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T