វៀតណាម៖ កម្ពុជារកបានមេដាយមាសទី ៩ នៅក្នុងព្រឹត្តិការណ៍ Sea Games លើកទី ៣១ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះ បន្ទាប់ពីកីឡាករ ប៉ោ ភារិទ្ធ (យ៉េន ឌីណា) យកឈ្នះកីឡាករម្ចាស់ផ្ទះ វៀតណាម នៅវគ្គផ្តាច់ព្រ័ត្រក្នុងប្រភេទកីឡាប្រដាល់សេរី ទម្ងន់ ៦៣.៥ គីឡូក្រាម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
គួរបញ្ជាក់ថា មុនឡើងមកដល់វគ្គនេះ ភារិទ្ធ បានបំបាក់កីឡាករថៃ Norapat Khundam នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ, ខណៈនៅវគ្គផ្តាច់ព្រ័ត្រដែលទើបតែបញ្ចប់មុននេះបន្តិចគឺភារិទ្ធ បានយកឈ្នះកីឡាករ វៀតណាម Cao Minh Phat Truong៕
សូមទស្សនាវីដេអូខាងក្រោម៖