អ្នកវិទ្យាសាស្ត្រថា ថ្មមួយដែលរកឃើញនៅវាលខ្សាច់អេហ្ស៊ីប បានមកពីបន្ទុះស៊ុបពែណូវ៉ាដ៏កម្រ

//s9.kh1.co/d2/d2c74ada7e3e6405f14efe78827b8a1dce792675.jpg
បច្ចេកវិទ្យា

 ២២-ឧសភា-២០២២ ៣ល្ងាច · ២ ឆ្នាំមុន

ដើម្បីស្វែងយល់ថាតើថ្មនេះមកពីណា អ្នកស្រាវជ្រាវបានធ្វើការវិភាគគីមីនៃសំណាកតូចមួយនៃថ្ម Hypatia ដោយប្រើបច្ចេកទេសមិនធ្វើការបំផ្លាញ។

បរទេស៖ ថ្មអវកាសក្រៅភពដ៏ចម្លែកមួយត្រូវបានគេរកឃើញ នៅក្នុងវាលខ្សាច់សាហារ៉ា អាចជាភស្ដុតាងដំបូងនៅលើផែនដី សម្រាប់ប្រភេទបន្ទុះស៊ុបពែណូវ៉ាដ៏កម្រមួយ។ សមាសធាតុគីមីនៃថ្ម Hypatia ដែលត្រូវបានរកឃើញដំបូង នៅក្នុងប្រទេសអេហ្ស៊ីបក្នុងឆ្នាំ១៩៩៦ បង្ហាញថាវាអាចមានធូលីនិងឧស្ម័ន ដែលធ្លាប់ហ៊ុំព័ទ្ធប្រភេទស៊ុបពែណូវ៉ា ដែលជាការផ្ទុះដ៏អស្ចារ្យនៃផ្កាយដែលបានស្លាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងករណីនៃថ្ម Hypatia ដុំថ្មនិងឧស្ម័នទំនងជាបានរសាត់តាមលំហអស់ពេលជាច្រើនពាន់លានឆ្នាំ រហូតដល់វាចូលមកដល់ទីធ្លានៃលោកធាតុរបស់យើង ហើយចុងក្រោយបានរឹងមាំចូលទៅក្នុងតួមេដ៏ធំនៃថ្ម Hypatia ក្នុងអំឡុងពេលណាមួយនៃកំណើតប្រព័ន្ធព្រះអាទិត្យរបស់យើង។ នៅពេលដែលបានបង្កើតឡើង ដែលទំនងជានៅកន្លែងណាមួយនៅខាងក្រៅប្រព័ន្ធព្រះអាទិត្យ ថ្មនេះនៅទីបំផុតបានធ្លាក់ចូលមកលើផែនដី ដោយបំណែកៗ។

ដើម្បីស្វែងយល់ថាតើថ្មនេះមកពីណា អ្នកស្រាវជ្រាវបានធ្វើការវិភាគគីមីនៃសំណាកតូចមួយនៃថ្ម Hypatia ដោយប្រើបច្ចេកទេសមិនធ្វើការបំផ្លាញ។ ទាំងនេះបានបង្ហាញឲ្យឃើញថា ថ្មមានបរិមាណស៊ីលីកុន ក្រូមីញ៉ូម និងម៉ងកាណែសទាបមិនធម្មតា ដែលជាធាតុកម្រនៅប្រព័ន្ធព្រះអាទិត្យផ្នែកខាងក្នុង ខណៈដែលមានកម្រិតខ្ពស់ជាតិដែក ស្ពាន់ធ័រ ផូស្វ័រ ទង់ដែង និងវ៉ាណាឌីយ៉ូម សម្រាប់អង្គនានានៅក្នុងលោកធាតុជិតខាងយើង៕

ថ្ម Hypatia
ថ្ម Hypatia

ប្រភព: Live Science

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T