ដឹងថ្ងៃប្រកាសបង្ហាញ នៃនាឡិកាឆ្លាត Xiaomi Mi Band 7 ហើយ

//s9.kh1.co/a8/a81c34b85327872e4346dae9dcb64c1a6b9ded9d.jpg
បច្ចេកវិទ្យា

 ២២-ឧសភា-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

Mi Band 7 នឹងទទួលយកការរចនាបែបមុខទ្រវែង ដែលគេធ្លាប់ស្គាល់ពីមុនមក ប៉ុន្តែជាមួយនឹងអេក្រង់ AMOLED ទំហំ1.62អ៊ីញ

ចិន៖ ក្រុមហ៊ុន Xiaomi ទើបតែបញ្ជាក់ថា នាឡិកាឆ្លាត Mi Band 7 របស់ខ្លួននឹងបង្ហាញខ្លូននៅថ្ងៃទី24 ខែឧសភា ជាមួយស៊េរីទូរសព្ទ Redmi Note 11T នៅក្នុងប្រទេសចិន។ ពួកយើងថែមទាំងទទួលបានព័ត៌មានលម្អិតមួយចំនួន អំពីលក្ខណៈពិសេសរបស់វា ក៏ដូចជារូបភាពមួយចំនួននៃការរចនារបស់វា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Mi Band 7 នឹងទទួលយកការរចនាបែបមុខទ្រវែង ដែលគេធ្លាប់ស្គាល់ពីមុនមក ប៉ុន្តែជាមួយនឹងអេក្រង់ AMOLED ទំហំ1.62អ៊ីញ ឡើងពីទំហំ1.56អ៊ីញនៅលើ Mi Band 6។ បន្ទះអេក្រង់ធំជាងមុននេះនឹងអនុញ្ញាតក្នុងការមើលកាន់តែច្រើន នៅលើអេក្រង់នាឡិកា ដែលងាយស្រួលក្នុងការអានជាងម៉ូឌែលមុនៗ។

Teasers ថ្មីៗក៏បានបង្ហាញលក្ខណៈលម្អិតអំពីវត្តមានរបស់ NFC។ លក្ខណៈពិសេសផ្សេងទៀតរួមមាន អត្រាចង្វាក់បេះដូង, អុកស៊ីសែនក្នុងឈាម, និងការវាស់វែងទិន្នន័យនៃការហាត់ប្រាណ ក៏ដូចជាការរួមបញ្ចូលធម្មតានៃកម្មវិធីដែលភ្ជាប់មកជាមួយសម្រាប់អាកាសធាតុ ការគ្រប់គ្រងតន្ត្រី និងការជូនដំណឹង៕

រូបភាព teaser ផ្លូវការ
រូបភាព teaser ផ្លូវការ
រូបភាព teaser ផ្លូវការ
រូបភាព teaser ផ្លូវការ

ប្រភព: GSMArena

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T