ខកចិត្តស្រីៗអស់ហេីយ ​អាយដលសង្ហា​ ចេន​ ចូលរោង​ការហេីយ

//s9.kh1.co/05/05410941b9d0c18a7b307580f79beeaa56b76430.jpg
តារា & កម្សាន្ដ

 ២២-ឧសភា-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

មិនទុកយូរក្រោយភ្ជាប់ពាក្យបានប៉ុន្មានខែ ពេលនេះ ចេន បានសម្រេចចូលរោងការហើយ។

ភ្នំពេញ៖  ដូចដែរដឹងស្រាប់ហើយថា តារាចម្រៀងរូបសង្ហា ចេន ត្រូវបានហ្វេនៗនារីជាច្រើន លួចគាប់ចិត្តរូបលោកជាខ្លាំង មិនត្រឹមតែ មានរូបសម្បត្តិគួរឲ្យទាក់ទាញនោះទេ រូបលោក ក៏ទាក់ចិត្តនារីៗមិនតិចនាក់ទេ តាមរយៈទឹកដមសំនៀងប្រហើរខ្លួន ផងដែរ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ ក្រោយពីបានដឹកដៃគូដណ្ដឹងភ្ជាប់ពាក្យបានប៉ុន្មានខែរួចមក ពេលនេះ តារាចម្រៀងរូបសង្ហា ចេន ក៏បានបញ្ចប់នាមជាគូដណ្ដឹង បន្តដឹកដៃគ្នាចូលរោងការនាព្រឹកថ្ងៃទី៥ ខែ ឧសភា នេះហើយដោយមានការចែកចាយរូបមួយសន្លឹក ក្នុងសម្លៀកបំពាក់ជាកូនក្រមុំ និងកូនកម្លោះ អ្នកទាំងពីរពិតជាស្រស្អាត សមគ្នាខ្លាំងមែនទែន ។

ជាមួយគ្នានេះ បើទោះបីជានារីៗជាច្រើនលួចចាប់ចិត្តទៅលើ តារាប្រុសរូបនេះក្តី ប៉ុន្តែក្រោយពេលឃើញអាយដលមានសុភមង្គលបែបនេះ ក៏ហ្វេនៗនាំគ្នាជូនពរអាយដលរបស់ពួកគេឲ្យមានសុភមង្គលគ្រប់ៗគ្នា៕

សូមទស្សនារូបខាងក្រោម៖

ចេន 
ចេន 
ចេន 
ចេន 
ចេន និងភរិយា
ចេន និងភរិយា
ចេន និងភរិយា
ចេន និងភរិយា
ចេន ក្នុងថ្ងៃមង្គល
ចេន ក្នុងថ្ងៃមង្គល
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T