ជាអ្នកណា? លោក Frank ថាគ្មានអ្នកណាចង់បាន កីឡាករ Man Utd រូបនេះ ទៅរួមក្រុមទេ

//s9.kh1.co/05/05b0e3fa980539973a951f8172c8b0c24d4283eb.jpg
កីទ្បា

 ២២-ឧសភា-២០២២ ៨ព្រឹក · ២ ឆ្នាំមុន

លោក Frank ថា គ្មានអ្នកណាចង់បាន កីឡាករ Man Utd រូបនេះ ទៅរួមក្រុមទេ

បរទេស៖ លោក Frank McAvennie ថា​ គ្មានក្លិបណាចង់បាន កីឡាករ Aaron Wan-Bissaka របស់ Manchester United ទៅរួមក្រុមទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

ជាការពិតណាស់ Bissaka បានចូលរួមជាមួយ Man Utd ពី Crystal Palace នៅក្នុងឆ្នាំ ២០១៩ ជាមួយនឹងតម្លៃខ្លួន៥០លានផោន (ប្រមាណ៦២លានដុល្លារអាមេរិក) ប៉ុន្តែរូបគេនៅមិនទាន់ជួយក្រុមឲ្យឈ្នះពានរង្វាន់អ្វីមួយនៅឡើយទេ។ យ៉ាងណាក្តី នៅក្នុងរដូវកាលនេះ Bissaka ក៏ពុំសូវទាន់ជួយក្រុមបានច្រើនដែរ ដោយសារតែបញ្ហារបួស គេទើបតែបង្ហាញខ្លួនឲ្យក្រុមបាន ២០ប្រកួតប៉ុណ្ណោះ។

រូបភាព
រូបភាព

លោក Frank បាននិយាយថា៖

Man Utd យកគេមកចូលរួមអស់ជាង ៥០លាន ហើយគេល្អដែរ ប៉ុន្តែគ្រាន់តែមកដល់មក Man Utd គេពុំសូវលេចធ្លោដូចមុន។ តើ Man Utd អាចរកប្រាក់ចំណេញពីការលក់គេចេញដែរទេ? ខ្ញុំគិតថា គ្មានក្លិបណាចាប់អារម្មណ៍ចង់បានគេទេ។​ វាអាស្រ័យទៅលើ Man Utd ទេ តើពួកគេហ៊ានលក់ Bissaka ចេញវិញដោយ តម្លៃខាតឬអត់? យ៉ាងណាមិញ​ ខ្ញុំជឿថា គ្មានក្លិបណាចង់បានគេទេ៕

លោក Frank McAvennie 

ប្រភពsportskeeda

Tochbon Nimith
តូចបុណ្ណ និម្មិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T